ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាមអនុញ្ញាតឲ្យបើកដំណើរការឡើងវិញនូវហាងសំអាងការចំនួន២កន្លែង និងភោជនីយដ្ឋានមួយក្នុងក្រុងកំពង់ចាម

ខេត្តកំពង់ចាម ៖ កាលពីថ្ងៃអាទិត្យ ទី១៨ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានចេញសេចក្តីជូនដំណឹងដល់ម្ចាស់ហាង អ៊ុតសក់ វិជ្ជតា រចនាម៉ូត ស្ថិតនៅភូមិ២ ហាងស្រី ឡែន សំអាងការ ស្ថិតក្នុងភូមិ១ សង្កាត់វាលវង្ស និងភោជនីដ្ឋាន ក្រវ៉ាន់ ស្ថិតនៅជ្រោយថ្ម សង្កាតបឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាមឲ្យដំណើរការឡើងវិញ៕

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម បញ្ជាឱ្យវ៉ៃខ្នោះបុរសម្នាក់ ប្រមូលផ្ដុំគ្នាផឹកស៊ី និងជេរប្រមាថសមត្ថកិច្ច ក្នុងពេលអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១៩

អភិបាលខេត្តកំពង់ចាម បញ្ជាឱ្យវ៉ៃខ្នោះបុរសម្នាក់ ប្រមូលផ្ដុំគ្នាផឹកស៊ី និងជេរប្រមាថសមត្ថកិច្ច ក្នុងពេលអនុវត្តវិធានការទប់ស្កាត់ជំងឺកូវីដ១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានបញ្ជាឱ្យសមត្ថកិច្ចដាក់ខ្នោះ បុរសម្នាក់ចាត់ការតាមផ្លូវច្បាប់ បន្ទាប់ពីបុរសម្នាក់នោះ បានប្រមូលផ្ដុំគ្នាផឹកស៊ីល្មើសទៅនឹងវិធានការពារការឆ្លងរាលដាលនៃជំងឺកូវីដ១៩ របស់រាជរដ្ឋាភិបាល ថែមទាំងបានជេរប្រមាថមកលើអាជ្ញាធរ និងសមត្ថកិច្ច។ បទបញ្ជារបស់ ឯកឧត្តមអភិបាលខេត្ត បានធ្វើឡើងនៅម៉ោងជាង១០យប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ នៅភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ តាមសមត្ថកិច្ចនគរបាល ស្រុកកំពង់សៀម បានឱ្យដឹងថា នៅវេលាម៉ោង០៧៖៣០នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចស្រុកកំពង់សៀម បានធ្វើការចុះល្បាតត្រួតពិនិត្យ និងផ្សព្វផ្សាយមិនឱ្យមានការប្រមូលម្តុំ ជួបជុំផឹកស៊ី ដើម្បីការពារការរីករាលដាលនៃមេរោគឆ្លងកូវីដ-១៩ ដល់ប្រជាពលរដ្ឋក្នុងភូមិសាស្រ្ត ឃុំរំចេក រហូតមកដល់ចំណុចភូមិរំលិច ឃុំរំចេក ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ លុះវេលាម៉ោង១០៖៣០នាទី សមត្ថកិច្ច បានជួបបុរសម្នាក់ឈ្មោះ យន់ ស៊ាងហ៊ី ហៅ ប្រុស អាយុ៥០ឆ្នាំ ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិកើតហេតុ

Read more
ព័ត៌មានជាតិ

លោក សួន សុម៉ាលីន តំណាងឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងបានចុះពិនិត្យមើលពលរដ្ឋដែលធ្វេីចត្តាឡីសក្ត័នៅឃុំកំពង់ឬស្សីចំនួន​ ១៧នាក់​ និងបានឧបត្ថម្ភពួកគាត់ក្នុងមួយនាក់ឃីដ​ មួយ

សូមគោរពរាយការណ៍មេ​ ព្រឹកថ្ងៃទី១៨​ ខែមេសា​ ឆ្នាំ២០២១​ ខ្ញុំបាទតំណាងមេ​ បានចុះពិនិត្យពលរដ្ឋដែលនៅធ្វេីចត្តាឡីសក្ត័នៅឃុំកំពង់ឬស្សីចំនួន​ ១៧នាក់​ និងបានឧបត្ថម្ភពួកគាត់ឃីដ​ មួ(ក្នុងមួយឃីដ​ មានម៉ាស២០​ ត្រីខ​ ២កំប៉ុង​ មី​៥កញ្ចប់​ ជែលមួយដប​ ច្នាំមួយកញ្ចប់​ វីតាមីនសេមួយទីប)​ និងថវិកាមួយនាក់​ពីរមុឺនរៀល​ និងបានឧបត្ថម្ភកងកម្លាំងសរុប​ មានទឹកសុទ្ធ​ ២៥កេះ​ ម៉ាស៥០០ម៉ាស​ និងថវិកា ២០០​ ០០០​ រៀល​ បន្ទាប់មកទៀតក៏បានបន្តត្រួតពិនិត្យគោលដៅប្រចាំការតាមបណ្តោយទន្លេតូច​ ជាប់ព្រំប្រទល់ស្រុកល្វាឯម​ ខេត្តកណ្តាល​ និងបានឧបត្ថម្ភ​  រួមមាន​ រដ្ឋបាលស្រុក​ ប្រេង​ ១០០០លីត្រ​ អធិការស្រុក​ ប្រេង​ ២៥០លីត្រ​ និងម៉ាស​៥០០ម៉ាស​ ឧបត្ថម្ភ​ គោលដៅប្រចាំការ​ ចំនួន៣គោលដៅ​ ក្នុងមួយគោលដៅទទួលបានទឹកសុទ្ធ២០កេះ​ ម៉ាស​ ៥០០​ និងថវិកា២០០​ ០០០រៀល​ ។ សរុបចំណាយ​ ថវិកា១​១៤០​ ០០០រៀល​ ប្រេង​ ១២៥០លីត​ ទឹកសុទ្ធ​ ៨៥កេះ​   ម៉ាស​ ២៥០០ម៉ាស​

Read more
ព័ត៌មានជាតិ

លោក សុខ ពេញវុធ បានបន្តចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានយាមប្រចាំការ ២៤/២៤ម៉ោង នៅតាមគោលដៅបិទខ្ទប់ទាំង ២០ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ

(ភ្នំពេញ) នៅយប់ថ្ងៃថ្ងៃអាទិត្យ ៧ កើត ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២១លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ បានបន្តចុះត្រួតពិនិត្យ និងលើកទឹកចិត្តដល់កងកម្លាំងដែលបានឈរជើងបំពេញភារកិច្ចប្រចាំការបិទខ្ទប់នៅតាមគោលដៅច្រកចេញចូលសំខាន់ៗទាំង ១៩ទីតាំង ក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ដើម្បីធានាបាននូវប្រសិទ្ធភាព សុវត្ថិភាព និង ទប់ស្កាត់បាននូវចរន្តប្រជាពលរដ្ឋចេញចូល បន្លាស់ទី ដោយគ្មានភារកិច្ចចាំបាច់ ស្របតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកម្ពុជា និង រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ។ ក្នុងនោះជាការលើកទឹកចិត្ត លោក អភិបាលបានឧបត្ថម្ភថវិកាដល់ គោលដៅប្រចាំការចំនួន២០គោលដៅ ក្នុងមួយគោលដៅ ថវិកា ១០ម៉ឺនរៀល និង ឧបត្ថម្ភដល់រថយន្ត គណបញ្ជាការឯកភាពខណ្ឌ ចំនួន០៣គ្រឿង ក្នុង១គ្រឿង១០ម៉ឺនរៀល។

Read more
ព័ត៌មានជាតិ

រកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុកសុីធរកណ្ដាលមកពីរាជធានីភ្នំពេញ

អ្នកល្មេីសបម្រាមនៅតែមាន❗️ ថ្ងៃនេះ មានអ្នកលួចចល័តទីចូលមកខេត្តព្រៃវែងថ្មី បានរកឃេីញវិជ្ជមានកូវីដ-១៩ ចំនួន៥នាក់ បន្ថែមទៀត ដែលគាត់ជាអ្នកស្រុកសុីធរកណ្ដាលមកពីរាជធានីភ្នំពេញ។ អ្នកទាំង ៥នាក់ នឹងទទួលទណ្ឌកម្មព្រហ្មទណ្ឌតាមមាត្រា១០ និងមាត្រា១១ នៃច្បាប់ស្តីពីកូវីដ ព្រមទាំងទណ្ឌកម្មរដ្ឋបាលបន្ថែមផ្សេងទៀត បន្ទាប់ពីត្រូវនាំទៅធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ និងបន្ទាប់ពីព្យាបាលរួច។ ខណៈនេះ គណៈកម្មការខេត្តបានកំពុងធ្វើការស្រាវជ្រាវព័ត៌មានស្តីពីកន្លែងដែលគាត់បានចេញដំណើរ មធ្យោបាយធ្វេីដំណេីរ និងអ្នកពាក់ព័ន្ធដោយផ្ទាល់ និងប្រយោលដេីម្បីយកមកធ្វើចត្តាឡីស័ក និងយកសំណាកទៅពិនិត្យបន្តទៀត។ យេីងឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង និងជាមួយ អាជ្ញាធរ និងកងកម្លាំង បានខិតខំការពារអាយុជីវិតបងប្អូន​ទាំងយប់ទាំងថ្ងៃមិនខ្លាចហត់នឿយទោះបីកាល:ទេស:ណាក៏ដោយ​ ដើម្បីប្រយុទ្ធប្រឆាំង ការពារទប់ស្កាត់ និងកាត់ផ្តាច់ចរន្តនៃការឆ្លងជំងឺកូវីដ១៩​ ចេញពីខ្លួនអ្នកនិងគ្រួសារអ្នក។ ពួកខ្ញុំក៏ខ្លាចឆ្លងជំងឺកូវីដ១៩ដ៏កាចសាហាវជាសត្រូវឥតស្រមោលនេះខ្លាំងណាស់ដែរតែវាជាតួនាទីភារកិច្ច និងកាតព្វកិច្ច។

Read more
ព័ត៌មានជាតិ

មនុស្សប្រមាណ១០០នាក់ បានឆ្លង កូវីដ១៩ ក្នុងរង្វង់ ផ្សារដើមគ

ភ្នំពេញ៖រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះ មានបងប្អូនអាជីវករនិងសន្តិសុខផ្សារដើមគ ប្រមាណ១០០នាក់ បានឆ្លងវីរុសកូវីដ១៩ ក្នុង «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ ២០២១» ដែលស្ថានភាពនេះ បានឆ្លងរាលដាលយ៉ាងឆាប់រហ័ស គួរអោយព្រួយបារម្ភ និង ចាំបាច់ត្រូវមានវិធានការសុខាភិបាលដើម្បីទប់ស្កាត់ជាបន្ទាន់ ។ យោងតាមសេចក្តីជូនដំណឹង កាលពីថ្ងៃទី១៧ ខែមេសា​ ឆ្នាំ២០២១​ រដ្ឋបាលរាជធានីភ្នំពេញ សូមផ្អាកដំណើរការជាបណ្តោះអាសន្ន មូលដ្ឋានផ្សារដើមគ និង ផ្សារបន្លែ ស្ថិតនៅតំបន់ប្រជុំជន ផ្សារដើមគ ក្នុងខណ្ឌទួលគោក និង ខណ្ឌបឹងកេងកង សម្រាប់រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី១៨ ខែមេសា ដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ ដើម្បីបង្ការនិងទប់ស្កាត់ ការឆ្លងរីករាលដាលវីរុសកូវីដ១៩ ទៅដល់បងប្អូនអាជីវករ អតិថិជន ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចេញ-ចូល ផ្សារនេះ ៕

Read more
ព័ត៌មានជាតិ

បុរស់ម្នាក់ដែលបើករថយន្ដទំនើបពាក់ស្លាកលេខ.ន.ប. និងនិយាយពេលឡាយថា៖ ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ពេលនេះត្រូវសម្ថកិច្ចបញ្ជូនទៅតុលាការហើយ

(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ដែលបើករថយន្ដពាក់ស្លាកលេខ.ន.ប. និងនិយាយពេលឡាយថា៖ ខ្លួនជាឧត្តមសេនីយ៍ តើគេហ៊ានចាប់ដែរ? ស្របពេលកំពុងអនុវត្តវិធានការរបស់រាជរដ្ឋាភិបាលក្នុងការបិទខ្ទប់រាជធានីភ្នំពេញនោះ។ ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះដើម្បីកាត់ទោស។ លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់បណ្ដាញព័ត៌មាននៅរសៀលថ្ងៃទី១៧.០៤.២០២១ថា បន្ទាប់ពីបញ្ចប់ការសួរនាំ មន្ដ្រីនគរបាលយុត្តិធម៌ បានបញ្ជូនបុគ្គលឈ្មោះ សៀង រង្សី អាយុ៣៥ឆ្នាំ ក្លែងបន្លំជានគរបាលជាតិ និងបើករថយន្តឡាយ ល្មើសនឹងសេចក្តីសម្រេចបិទរាជធានីភ្នំពេញ ។ ទៅសាលាដំបូងរាជធានីភ្នំពេញ នៅរសៀលនេះ។ សំណុំរឿងរបស់មន្ដ្រីនគរបាលយុត្តិធម៌ ដែលបានបញ្ជូនទៅតុលាការចំនួន២បទល្មើស *ទី១៖ ក្លែងបន្លំជាមន្ដ្រីនគរបាលជាតិ *ទី២៖ ល្មើសសេចក្ដីសម្រេចវិធានការបិទខ្ទប់រាជធានីភ្នំពេញ។ សូមជម្រាបថា៖ កាលពីព្រឹកថ្ងៃទី១៧.០៤.២០២១ ជនសង្ស័យរូបនេះ។ បានបើករថយន្តទំនើប ម្តុំវត្តគៀនឃ្លាំង ផ្លូវជាតិលេខ៦A ខណ្ឌឬស្សីកែវ និងបង្ហោះវីដេអូ អួតពីការធ្វើដំណើរដោយមិនខ្លាចសមត្ថកិច្ច នៅលើបណ្ដាញសង្គម Facebook។ ស្របពេលដែលរដ្ឋាភិបាលកំពុងមានវិធានការបិទខ្ទប់ មិនឲ្យប្រជាពលរដ្ឋចេញ ពីផ្ទះដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ១៩ បន្ទាប់មកក៏ត្រូវសមត្ថកិច្ចចាប់ខ្លួន។ សមត្ថកិច្ចបានអះអាងថា ក្រោយចាប់ខ្លួនបុគ្គលរូបនេះ ត្រូវបានបញ្ជូនភ្លាមៗ ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ។ រួមជាមួយរថយន្ដស៊េរីទំនើបមួយគ្រឿង

Read more
ព័ត៌មានជាតិ

វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះបានដឹកមកដល់ប្រទេសកម្ពុជាហើយ

(ភ្នំពេញ) នៅព្រឹកថ្ងៃសៅរ៍ ទី១៧ ខែមេសា ឆ្នាំ២០២១នេះ វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុន ស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសទៀត ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញពីរដ្ឋាភិបាលចិននោះបានដឹកមកដល់ប្រទេសកម្ពុជាហើ។ វ៉ាក់សាំងស៊ីណូវ៉ាក់ ៥០ម៉ឺនដូស ដែលបានដឹកមកដល់កម្ពុជានៅព្រឹកថ្ងៃនេះ គឺជាវ៉ាក់សាំងទី២ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជាបានបញ្ជាទិញ ខណៈជើងទី១មានចំនួន ១.៥លានដូសត្រូវបានដឹកមកដល់កម្ពុជា កាលពីថ្ងៃទី២៦ ខែមីនាកន្លងទៅនេះ។ វ៉ាក់សាំងកូវីដ១៩ ជាឧបករណ៍ដ៏សំខាន់មួយបន្ថែមទៀតក្នុងប្រតិបត្តិការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ និងជួយការពារសុខភាពរបស់មនុស្សពីការវាយប្រហារដោយជំងឺកូវីដ១៩។ រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាច្រកម្ពុជា បាននិងកំពុងស្វះស្វែងរកវ៉ាក់សាំង ហើយបាននាំមកដល់នូវវ៉ាក់សាំងជាបន្តបន្ទាប់សម្រាប់ចាក់ជូនប្រជាពលរដ្ឋរបស់ខ្លួន។ វ៉ាក់សាំងកូវីដ១៩ ដែលកំពុងទទួលបាន ហើយកំពុងដំណើរការជូនប្រជាពលរដ្ឋនេះ គឺភាគច្រើនបំផុតជារបស់ប្រទេសចិន។ ជាមួយនឹងការមកដល់វ៉ាក់សាំងស៊ីណូវ៉ាក់ចំនួន ៥០ម៉ឺនដូសនេះ ស្ថានទូតចិនប្រចាំនៅកម្ពុជា បានគូសបញ្ជាក់ថា ទោះបីជាប្រទេសចិនស្ថិតក្នុងស្ថានភាពដែលមានតម្រូវការវ៉ាក់សាំងក៏ដោយ ក៏នៅតែបន្តផ្តល់ទៅតាមតម្រូវការបញ្ជាទិញរបស់ភាគីកម្ពុជាដែរ។ នេះបានបង្ហាញយ៉ាងច្បាស់អំពីចំណងមិត្តភាពដែកថែបប្រៀបដូចបងប្អូនរវាងប្រទេសទាំងពីរ។ ស្ថានទូតចិននៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា វ៉ាក់សាំងចិនអាចរួមចំណែកយ៉ាងសកម្មជូនដល់ប្រជាជនកម្ពុជា ក្នុងកិច្ចការប្រយុទ្ធប្រឆាំងជំងឺវីរុសកូវីដ-១៩។ សូមបញ្ជាក់ថា កម្ពុជា ទទួលបានវ៉ាក់សាំងជាង ៣លានដូសរួចមកហើយ រួមមាន៖ ស៊ីណូហ្វាមជំនួយរបស់រដ្ឋាភិបាលចិន ១.៣លានដូស, វ៉ាក់សាំងស៊ីណូវ៉ាក់ ទិញពីចិន ១.៥លានដូស និងវ៉ាក់សាំងអាស្ត្រាហ្សេនីកា ៣២៤,០០០ដូស

Read more
ព័ត៌មានជាតិ

លទ្ធផលមិនស្តាប់បំរាមរបស់រាជរដ្ឋាភិបាល.ចាប់វាយខ្នោះផ្កាយ២អនុប្រធានសេនាធិការនគរបាលជាតិម្នាក់ បំពានបំរាមកូវីត១៩

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានចាប់វាយខ្នោះឧត្តមសេនីយ៍ផ្កាយពីរម្នាក់ ជាអនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្សៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន បំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលើពីយប់ថ្ងៃទី១៦ ខែមេសា នេះ ។ ផ្កាយ២នគរបាលជាតិឈ្មោះ  ដែលអាជ្ញាធរបានចាប់ខ្លួនមានឈ្មោះ អ៊ុង ចាន់ធួក អាយុ៤៥ ឆ្នាំ មានតួនាទីជាអនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ យោងតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា «នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖ ១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។២-ឈ្មោះ ឡាយ ភារុណ ភេទ

Read more
ព័ត៌មានជាតិ

ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម អញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍​ទោ មុំ​ ធន់

ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម អញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍​ទោ មុំ​ ធន​ អធិការរងទទួលផែនការងារគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលស្រុកចំការលេី​ ដែលបានទទួលមរណភាព​កាលពីវេលាម៉ោង០៤​ ទៀបភ្លឺ​ ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២១​ ដោយរោគាពាធ​។ នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានចូលបច្ច័យផ្ទាល់ខ្លួន ជូនដល់ក្រុមគ្រួសារ​នៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា​ ស្ថិត​នៅភូមិពែងមាសត្បូង​ ឃុំស្ពឺ​ ស្រុក​ចំការលេី​ ខេត្តកំពង់ចាម។ ឯកឧត្ដមអ៊ុន ចាន់ដា ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយកុំភ្លេច ៣ការពារ ៣កុំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្តាក់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

Read more