ព័ត៌មានជាតិ

លោកស្រី ទ្រី ដាណានិងស្វាម៉ី ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ លើកទឹកចិត្តដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរដែលចូលជំរិតនិងប្លន់សម្លាប់ ក្នុងបុរីអង្គរភ្នំពេញ

លោកស្រី ទ្រី ដាណានិងស្វាម៉ី ឧបត្ថម្ភថវិកា ២ម៉ឺនដុល្លារ លើកទឹកចិត្តដល់កម្លាំងអាវុធហត្ថ រាជធានីភ្នំពេញ ក្នុងប្រតិបត្តិការបង្ក្រាបក្រុមចោរដែលចូលជំរិតនិងប្លន់សម្លាប់ ក្នុងបុរីអង្គរភ្នំពេ(ភ្នំពេញ) ប្រតិបត្តិការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលបង្ក្រាបក្រុមចោរចូលជំរិតនិងប្លន់សម្លាប់ បានទាន់ពេលវេលា ដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមបញ្ជាផ្ទាល់លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍ និងសម្តែងការអបអរសាទរយ៉ាងក្រៃលែង ចំពោះលទ្ធផលនៃការបង្ក្រាបនេះ។ក្រោយពេលបេសកកម្មរបស់អាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានបញ្ចប់ភ្លាមៗ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានចុះទៅត្រួតពិនិត្យផ្ទាល់ដល់កន្លែងកើតហេតុ និងបានឧបត្ថម្ភថវិកា ២០លានរៀល ជូនដល់កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ជាការលើកទឹកចិត្តចំពោះជោគជ័យមួយនេះ។នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២១ លោក ឃិត ឈឿន អគ្គនាយកក្រុមហ៊ុន ចំរើនសម្បត្តិ ខនស្ត្រាក់សិនខូលអិលធីឌី និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានកោតសរសើរ និងបានជូនបាច់ផ្កានិងឧបត្ថម្ភថិវិកា ៤ លានរៀល ដល់កម្លាំងអាវុធហត្ថ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី  អភិបាលខេត្តព្រៃវែង បានអញ្ជើញរៀបចំពិធីសូត្រមន្ត ក្រុងពាក់លី សាងសង់ព្រះភូមិជាសក្តារបូជា នៅកីឡដ្ធាន ក្លឹបបាល់ទាត់ខេត្តព្រៃវែង

ឯកឧត្តម ជា សុមេធី  អភិបាលខេត្តព្រៃវែង បានអញ្ជើញរៀបចំពិធីសូត្រមន្ត ក្រុងពាក់លី សាងសង់ព្រះភូមិជាសក្តារបូជា នៅកីឡដ្ធាន ក្លឹបបាល់ទាត់ខេត្តព្រៃវែ(ខេត្តព្រៃវែង)ថ្ងៃពុធ ៥រោច ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវៃង ននិងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានអញ្ជើញជាអធិបតីក្នុងពិធីសូត្រមន្ត ក្រុងពាលី សាងសង់ព្រះភូមិជាសក្ការបូជា នៅកីឡដ្ឋានក្លិបបាល់ទាត់ខេត្តព្រៃវែង ដើម្បីបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើន ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តគ្រប់លំដាប់ថ្នាក់ និងមន្ទីរ អង្គភាពជុំវិញខេត្តផងដែរ។   សូមបញ្ជាក់ថា ពិធីបែបព្រះពុទ្ធសាសនានេះ ប្រារព្ធធ្វើឡើង ដើម្បីបួងសួងសុំសេចក្តីសុខសេចក្តីចម្រើន ដោយមានការសែនព្រេនថ្វាយសំណែនឧទ្ទិសថ្វាយដល់ទស្សន៍បារមី និងវត្ថុស័កសិទ្ធទាំងអស់ តាមជួយថែរក្សាក្រុមកីឡាករខេត្តព្រៃវែង និងមន្ត្រីរាជការទាំងអស់ ទទួលបានជោគជ័យគ្រប់ភារកិច្ច និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវនេះ។ ជាចុងក្រោយ ឯកឧត្តមអភិបាលចេត្ត និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារទាំងមូល សូមបួងសួងដល់វត្ថុស័ក្កិសិទ្ធ និងបារមីតេជះទាំងអស់ ​ប្រោសប្រទានពរជ័យសិរីមង្គល​ វិបុលសុខ​ មហាប្រសើរ​ ជូនចំពោះ

Read more
ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម÷អញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ !

អភិបាលខេត្តកំពង់ចាម÷អញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ (កំពង់ចាម) ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១នេះ អញ្ជើញទទួលការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ ជាលើកទី២ នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រាជធានីភ្នំពេញ។ នៅក្នុងឳកាសនោះផងដែរ ឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្ដកំពង់ចាម បានសម្តែងការដឹងគុណចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចចិត្តផ្តល់វ៉ាក់សាំងដល់រូបឯកឧត្តម រួមនឹងអ្នកដែលងាយនឹងរងគ្រោះដ៏ទៃទៀត បានចាក់នូវវ៉ាក់សាំងនេះ ដោយឥតគិតថ្លៃ និងឈរលើគោលការណ៍ស្ម័គ្រចិត្ត ហើយក៏សូមវាយតម្លៃខ្ពស់ចំពោះការខិតខំបំពេញកិច្ចការងារប្រកបដោយវិជ្ជាជីវៈរបស់ក្រុមគ្រូពេទ្យទាំងអស់ជូនដល់ប្រជាជនគ្រប់ៗគ្នា។ បងប្អូនជនរួមជាតិខ្មែរជាទីស្រលាញ់ អ្វីដែលជាដំណឹងល្អបន្ថែមទៀតសម្រាប់យើងនោះគឺ កាលពីម្សិលមិញនេះ កម្ពុជាទទួលបានវ៉ាក់សាំងថ្មីមួយប្រភេទទៀតដែលបង្កើតឡើងដោយមន្ទីរពិសោធន៍នៃសាកលវិទ្យាល័យOxford ចក្រភពអង់គ្លេស គឺ Astra Zeneca/SII ដែលជាប្រភេទវ៉ាក់សាំងដែលទទួលអាជ្ញាបណ្ណផលិតដោយវិទ្យាស្ថានសេរ៉ុម នៃប្រទេសឥណ្ឌា ក្រោមយន្តការបែងចែកវ៉ាក់សាំងសកលដែលដឹកនាំរបស់អង្គការសុខភាពពិភពលោក។ សូមបងប្អូនបន្តចូលរួមទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាលក្នុងបេសកកម្មទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩តាមរយៈការចូលរួមក្នុងវិធានការណ៍ការពារ «៣ការពារ ៣កុំ»៕ ចៅ វង្ស l.K.  

Read more
ព័ត៌មានជាតិ

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២ !

ឯកឧត្តម សុខ លូ អញ្ជើញចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២ (កំពង់ធំ) នៅព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តកំពង់ធំ បានចូលរួមចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជាលើកទី២ រួចរាល់ហើយ នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ ឯកឧត្តម ក៏បានអំពាវនាវ សូមឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំ ត្រៀមលក្ខណៈចូលរួមជាមួយរាជរដ្ឋាភិបាលអនុវត្ត វិធានការសុខាភិបាល និងទទួលចាក់ថ្នាំបង្ការទៅតាមដំណាក់កាលនីមួយៗ តាមផែនការ លទ្ធភាពរបស់រាជរដ្ឋាភិបាល ដើម្បីការពារខ្លួនយើង គ្រួសារយើង សង្គមជាតិយើង និងប្រជាជន យើងនៅក្នុងកាលៈទេសៈដ៏លំបាកនេះ ពីព្រោះការ ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ គឺផ្តើមចេញពីខ្លួន យើង ដើម្បីការពារខ្លួនយើង និងអ្នកដទៃ។ សូមបន្តអនុវត្តអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងវិធានការការ ពារជំងឺកូវីដ-១៩ ៣ការពារ ៣កុំ៖ •៣ការពារ រួមមាន: ១-ពាក់ម៉ាស់ ២-លាងដៃ ៣-គម្លាតសង្គម គម្លាតបុគ្គល (ចាប់ពី១,៥០ ម៉ែត្រឡើងទៅ) ៣កុំ រួមមាន: ១-កុំទៅកន្លែងបិទជិត

Read more
ព័ត៌មានជាតិ

យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្មលទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែដើមឆ្នាំ២១២១

យោងតាមរបាយការណ៍របស់អគ្គនាយដ្ឋានកសិកម្មលទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែដើមឆ្នាំ២១២ លទ្ធផលនៃការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករក្នុងរយៈពេល២ខែដើមឆ្នាំ២១២១ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្មដោយផ្អែកលើប្រព័ន្ធទិន្នន័យគ្រឺះភូតគាមអនាម័យ បានឲ្យដឹងថា ការនាំចេញផលិតផលកសិកម្មក្រៅពីអង្ករ ក្នុងរយៈពេល២ខែ ដើមឆ្នាំ២០២១ នេះ មានចំនួន ១ ៥៩៩ ៩២២,៣៧ តោន មានការកើនឡើងចំនួន ៥៦៩ ៤៩៣,៨៨ តោន ស្មើនឹង ៥៥,២៧% បើធៀបទៅនឹងឆ្នាំ២០២០ ដែលបាននាំចេញទៅកាន់គោលដៅចំនួន២៥ ប្រទេស ។ ក្នុងចំណោមផលិតផលដែលបាននាំចេញទាំងអស់ មានផលិតផលមួយចំនួនបានទទួលបញ្ជាទិញបានច្រើនជាងគេ ដូចជា៖ ១) ដំឡូងមីក្រៀមមានចំនួន ៨០២ ៤៥១,៥៦ តោន ២) ដំឡូងមីស្រាស់មានចំនួន ១៥៤ ៧៥០,០០ តោន ៣) ស្រូវចំនួន ២៨៧ ៨៥០,០០ តោន (មិនបានឆ្លងកាត់ច្រកភូតគាមអនាម័យមានចំនួន ៥៥៩ ០៣៣ តោន) ៤) គ្រាប់ស្វាយចន្ទីចំនួន ៧៩ ៤៧៣,៥១ តោន ៥) គ្រាប់ពោតក្រហមមានចំនួន ៧៨ ៨៥៦,១៤ តោន

Read more
ព័ត៌មានជាតិ

នាយកដ្ឋានកសិកម្ម ÷បន្លែប៉េងប៉ោះ មិនគ្រាន់តែជាដំណាំបន្លែដែលផ្តល់អាហារូបត្ថម្ភ និងប្រភពវីតាមីនស៊ីយ៉ាងល្អប្រសើរសម្រាប់រាង្គកាយមនុស្ស ប៉ុន្តែថែមទាំងជាបន្លែដែលជាប្រភពផ្តល់ប្រាក់ចំណូលច្រើនដល់កសិករសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផង

នាយកដ្ឋានកសិកម្ម ÷បន្លែប៉េងប៉ោះ មិនគ្រាន់តែជាដំណាំបន្លែដែលផ្តល់អាហារូបត្ថម្ភ និងប្រភពវីតាមីនស៊ីយ៉ាងល្អប្រសើរសម្រាប់រាង្គកាយមនុស្ស ប៉ុន្តែថែមទាំងជាបន្លែដែលជាប្រភពផ្តល់ប្រាក់ចំណូលច្រើនដល់កសិករសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផ (ភ្នំពេញ) យោងតាមប្រភពក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្លែប៉េងប៉ោះ មិនគ្រាន់តែជាដំណាំបន្លែដែលផ្តល់អាហារូបត្ថម្ភ និងប្រភពវីតាមីនស៊ីយ៉ាងល្អប្រសើរសម្រាប់រាង្គកាយមនុស្ស ប៉ុន្តែថែមទាំងជាបន្លែដែលជាប្រភពផ្តល់ប្រាក់ចំណូលច្រើនដល់កសិករសម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃថែមទៀតផង។ បន្លែដែលមានគុណប្រយោជន៍មួយនេះ កសិករនៅខេត្តកណ្តាល កំពង់ចាម បាត់ដំបង សៀមរាប និងខេត្តកំពត និយមដាំដុះយ៉ាងច្រើន ជាពិសេសនៅរដូវក្រោយពេលប្រមូលផលស្រូវ នេះបើតាមការអះអាងរបស់នាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំនៃអគ្គនាយកដ្ឋានកសិកម្មកាលពីថ្ងៃទី០១ ខែមីនា។ ទាក់ទងផលិតកម្ម ពូជគឺជាកត្តាសំខាន់ដំបូងដែលកសិករត្រូវគិតគូពិចារណាឲ្យបានល្អិតល្អន់ មុនសម្រេចចិត្តដាំបន្លែប៉េងប៉ោះ ហើយជាបច្ចេកទេស ការប្រើប្រាស់គ្រាប់ពូជបន្លែដែលមានគុណភាពល្អ មានលក្ខណៈធន់ទ្រាំទៅនឹងការបំផ្លាញពីសត្វល្អិត ជំងឺ និងអាកាសធាតុ រួមជាមួយការមើលថែរទាំឲ្យបានដិតដល់ គឺជាកត្តាសំខាន់ដែលធ្វើឱ្យកសិករទទួលបានទិន្នផលខ្ពស់ គុណភាពផលិតផលល្អ ស្របតាមតម្រូវការទីផ្សារ។ ផ្ទុយមកវិញ កន្លងមកយើងសង្កេតឃើញថាការ ពិសោធន៍ស្រាវជា្រវពូជបន្លែថ្មីៗដែលធន់នឹងសមាសភាពចង្រៃ និងសមស្របទៅនឹងលក្ខខណ្ឌដាំដុះតាមតំបន់ទាំងនោះនៅមានកម្រិតនៅឡើយ។ មួយវិញទៀត កសិករមួយចំនួនធំប្រើប្រាស់ពូជបន្លែប៉េងប៉ោះដែលនាំចូលពីប្រទេសជិតខាង ភាគច្រើនគឺជាពូជអ៊ីប្រ៊ីតដែលផ្តល់ទិន្នផលខ្ពស់ ប៉ុន្តែមិនអាចឱ្យកសិកររក្សាទុកពូជដើម្បីប្រើប្រាស់សម្រាប់វដ្តផលិតកម្មបន្ទាប់បានទេ ហើយត្រូវប្រើប្រាស់ជីច្រើនដើម្បីទទួលបានទិន្នផលខ្ពស់។ នាយកដ្ឋានបានបញ្ជាក់ថា ពូជបន្លែក្នុងស្រុក ឬពូជ OPV (Open Pollinated Variety) បានដើរតួនាទីយ៉ាងសំខាន់ក្នុងផលិតកម្មដំណាំបន្លែ ជាពិសេសចំពោះកសិករក្រីក្រ ឬកសិករខ្នាតតូចដែលដាំដុះសម្រាប់បរិភោគក្នុងគ្រួសារ

Read more
ព័ត៌មានជាតិ

មកមើលផែនការជំរិតនិងប្លន់សម្លាប់ ដែលក្រុមឧក្រិដ្ឋជនដាក់ចេញ!(video inside)

  មកមើលផែនការជំរិតនិងប្លន់សម្លាប់ ដែលក្រុមឧក្រិដ្ឋជនដាក់ចេញ នៅវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ករណីឧក្រិដ្ឋជន០៤នាក់ ចូលជំរិតនិងប្លន់សម្លាប់មិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ ហើយប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក្រោមការបញ្ជាផ្ទាល់ពីនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែងគឺបានរៀបផែនការ គួរឲ្យភ្ញាក់ផ្អើលបំផុត។ អ្នកផ្តើមគំនិតឈ្មោះ អ៉ឹម សុវណ្ណារិទ្ធ ធ្លាប់ធ្វើជាអ្នកបើកឡានឲ្យម្ចាស់ផ្ទះ ហើយក៏បានឈប់មួយរយៈ បន្ទាប់មកក៏សុំម្ចាស់ផ្ទះចូលធ្វើការវិញ តែម្ចាស់ផ្ទះមិនព្រមឆ្លើយតប រូបគេក៏បានរៀបចំផែនការ ចូលចាប់ជំរិតនិងប្លន់សម្លាប់ ក្នុងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តែដោយពួកវាប្រមូលគ្នាមិនទាន់ជុំ និងរកអាវុធមិនទាន់គ្រប់ ក៏បានលើកគម្រោងទៅថ្ងៃទី២៦ ខែកុម្ភៈ តែដោយនៅថ្ងៃទី២៦នេះជុំគ្នារសៀលពេក មិនអាចអនុវត្តផែនការទាន់ ពួកវាក៏លើកគម្រោងទៅថ្ងៃទី ២៧វិញ តែដោយថ្ងៃទី២៧នេះជាថ្ងៃសៅរ៍ ខ្លាចចូលធនាគារដកលុយមិនទាន់ ទើបពួកវាលើកមកថ្ងៃច័ន្ទទី១ ខែមីនា នេះតែម្តង។ តាមផែនការដែលវាដាក់ចេញ ដំបូងគឺប្រមូលគ្នីគ្នាចូលទៅក្នុងផ្ទះ ភ្ជង់ម្ចាស់ផ្ទះឲ្យសសេរសែក នូវសាច់ប្រាក់១លានដុល្លារ បន្ទាប់មកនឹងចាប់កូនស្រីតូច របស់ម្ចាស់ផ្ទះម្នាក់ឡើងឡាន

Read more
ព័ត៌មានជាតិ

ឯកឧត្តម ឃួង ស្រេង ឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរប្លន់ និងជំរិតប្រាក់ ក្នុងបុរីអង្គរភ្នំពេញ

ភ្នំពេញ ៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ បានឧបត្ថម្ភថិវិកា ២០លានរៀល ដល់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញ ក្នុងព្រឹត្តិការបង្ក្រាបក្រុមចោរ ដែលចូលប្លន់ និងជំរិតមិនបានសម្រេច ក្នុងបុរីអង្គរភ្នំពេញ។ ក្រុមឧក្រិដ្ឋជនមានគ្នា០៤នាក់ បានរៀបផែនការចូលជំរិតយកប្រាក់១លានដុល្លារ ពីម្ចាស់ផ្ទះជាមុន បន្ទាប់មកពេលបានប្រាក់ហើយ នឹងប្លន់សម្លាប់ម្ចាស់ផ្ទះទាំងគ្រួសារជាក្រោយ។ ជាក់ស្តែង កាលពីវេលាម៉ោង១១និង០០នាទី ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២១ ឧក្រិដ្ឋជនទាំង៤នាក់ បានប្រើប្រាស់កាំភ្លើងវែង AK​ មួយដើម និងកាំភ្លើងខ្លី០២ដើម ចូលមកប្លន់តាមផែនការមែន ក៏ប៉ះគ្នាជាមួយសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលដឹកនាំដោយ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ផ្ទាល់ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង៕

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង បានដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ចុះបង្រ្កាបករណីចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ

  ឧត្តមសេនីយ៍ឯក រត្ន័ ស្រ៊ាង បានដឹកនាំកម្លាំងអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ចុះបង្រ្កាបករណីចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ មុននេះបន្តិច ខ្ញុំបានដឹកនាំកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញដោយផ្ទាល់ ចុះបង្ក្រាប ករណីចូលប្លន់ក្នុងផ្ទះមួយកន្លែងនៅបុរីអង្គរភ្នំពេញ ដោយឧក្រិដ្ឋជន០៤នាក់ បានរៀបផែនការជម្រិតយកប្រាក់១លានដុល្លារជាមុនទើបប្លន់សម្លាប់ម្ចាស់ផ្ទះទាំងប្តីប្រពន្ធនិងកូនឈ្នួល០២នាក់ ជាក្រោយ។ ក្នុងករណីប្លន់នេះ ឧក្រិដ្ឋជនទាំង០៤នាក់ បានប្រើប្រាស់កាំភ្លើងវែងAK ០១ដើម និងកាំភ្លើងខ្លី០២ដើម បាញ់ស្រោចមកលើកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយកម្លាំងអាវុធហត្ថបានប្រើសិទ្ធិការពារខ្លួន បាញ់តបតត្រឡប់ទៅវិញ បណ្តាលឲ្យក្រុមឧក្រិដ្ឋជនទាំង០៤នាក់ ស្លាប់នៅនឹងកន្លែង។

Read more
ព័ត៌មានជាតិ

រថយន្តដឹកឈេី របស់មេឧក្រិដកម្មបំផ្លាញព្រៃឈើឈ្មោះ ចែស្រី ដឹកឈេីចេញពីខេត្តព្រះវិហារមកកាន់ខេត្តកំពង់ធំអត់មានមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រាប

រថយន្តដឹកឈេី របស់មេឧក្រិដកម្មបំផ្លាញព្រៃឈើឈ្មោះ ចែស្រី ដឹកឈេីចេញពីខេត្តព្រះវិហារមកកាន់ខេត្តកំពង់ធំអត់មានមន្ត្រីសមត្ថកិច្ចពាក់ព័ន្ធណាហ៊ានបង្ក្រា រថយន្តប្រភេទសាំយ៉ុង ចំនួន 4 ទៅ 6 គ្រឿង សព្វថ្ងៃកំពុងធ្វើសកម្មក្នុងការដឹកជញ្ជូនឈើ ចេញពីខេត្តព្រះវិហារ ឆ្ពោះមកកាន់ខេត្តកំពង់ធំ បានដោយរលូន ពុំដែលឃើញ មានសមត្ថកិច្ចជំនាញរដ្ឋបាលព្រៃឈើក៏ដូចជា បរិស្ថានបង្ក្រាបបានម្ដងណាឡើយ ។ (គួរបញ្ជាក់ផងដែរថា៖ នៅតាមដងផ្លូវពីស្រុកជ័យសែនមកកាន់ទឹកដីនៅខេត្តកំពង់ធំ គេសង្កេតឃើញថាមានស្នាក់ការមេព្រៃនិងស្នាក់ការបរិស្ថានដាក់បណ្ដាក់គ្នាដូចខ្យង ប៉ុន្តែមិនដែលឃើញចាប់និងបង្ក្រាប រថយន្តដឹកឈេី ថៅកែឈ្មោះ ចែ ស្រី នេះម្ដងណាឡើយ។ សង្ស័យតែត្រូវថ្នាំសណ្តំរបស់ថៅកែឈ្មោះចែ ស្រី នេះអស់ហើយមើលទៅ បានជាស្នាក់ការរដ្ឋបាលព្រៃឈើនិងបរិស្ថានដែលបណ្ដាក់គ្នាដូចខ្យងទាំងនោះដេកសម្ងំស្ងៀមគ្មានកំរើកដៃជើងអ្វីបន្តិចសោះ)។ ជាក់ស្ដែង ទីស្នាក់ការមួយគឺជាស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ដែលជាកន្លែងរបស់លោក តាវែនតា នាយផ្នែករដ្ឋបាលព្រៃឈើនៅជិតផ្សារភ្នំដែក ឃើញតែដាក់កម្លាំងនិងបារ៉ាស់កណ្ដាលទ្រូងផ្លូវ ឆែកឆេរទាំងយប់ទាំងថ្ងៃត្រួតពិនិត្យក៏ប៉ុន្តែ ពុំដែលឃើញមានការបង្ក្រាបទៅលើរថយន្តក្រុមឈ្មួញដឹកឈើម្ដងណាឡើយជាពិសេស គឺ ចែ ស្រី។ ករណី រថយន្ត ដឹកឈើរបស់មេក្រិដកម្មបំផ្លាញព្រៃឈើឈ្មោះចែស្រីដែលជាឈ្មួញឈើដ៏ល្បីល្បាញខាងលើនេះមានតែសង្ឃឹមទៅលើឯកឧត្តម សៅសុខា មេបញ្ជាការអាវុធហត្ថលើផ្ទៃប្រទេសទេដែលមានចំណាត់ការទៅលើ រថយន្តដឹករបស់ចែស្រីបាន។

Read more