ព័ត៌មានជាតិ

ក្រសួងកសិកម្ម÷គម្រោងស្តីពី”ការអភិវឌ្ឍកម្មវិធីហាត់ការរបស់និស្សិតមហាវិទ្យាល័យវិស្វកម្មកសិកម្មImproving Internship Program at Faculty of Agricultural Engineering”

គម្រោងស្តីពី”ការអភិវឌ្ឍកម្មវិធីហាត់ការរបស់និស្សិតមហាវិទ្យាល័យវិស្វកម្មកសិកម្មImproving Internship Program at Faculty of Agricultural Engineering មហាវិទ្យាល័យវិស្វកម្មកសិកម្មនៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម និងអង្គការ ស្វីសខន់ថាក់ (Swisscontact) បានសហការគ្នាដើម្បីធ្វើការអភិវឌ្ឍកម្មវិធីហាត់ការរបស់និស្សិត ក្នុងគោល បំណងបង្កើនសមត្ថភាពធនធានមនុស្សផ្នែកបច្ចេកទេស និងលើកកម្ពស់ភាពមានការងារធ្វើ និងការត្រៀមខ្លួនជាស្រេចសម្រាប់ទីផ្សាររបស់និស្សិតក្រោយពេលបញ្ចប់ការសិក្សា តាមរយៈកម្មវិធីបណ្តុះបណ្តាល និងកម្មវិធីហាត់ការរបស់និស្សិត និងការបង្កើតឱកាសផ្សារភ្ជាប់ រវាងមហាវិទ្យាល័យ និងវិស័យឯកជន។ គម្រោងនេះទទួលបានការគាំទ្រថវិកាពីគម្រោង MIGIP (Mekong Inclusive Growth & Innovation Programme) សរុបចំនួន ៧ ៥១៦ដុល្លារ និងថវិកា បដិភាគរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្មចំនួន ២ ៥៦៤ ដុល្លារ ជាទម្រង់ចំណាយពេលវេលាចូលរួមអនុវត្ត (In-kind) សម្រាប់ការអនុវត្តគម្រោងរយៈពេល ១៧ខែ ចាប់ពីខែមិថុនា ឆ្នាំ២០១៩ ដល់ ខែធ្នូ ឆ្នាំ២០២០។ សមិទ្ធផលសំខាន់ៗ ដែលគម្រោងសម្រេចបាន រួមមាន៖ – បណ្តុះបណ្តាលគ្រូបង្គោល និងគ្រូដឹកនាំនិស្សិតហាត់ការបានចំនួន ០៥ នាក់

Read more
ព័ត៌មានជាតិ

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៧នាក់, ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ចំនួន ២នាក់

ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៧នាក់, ជាសះស្បើយចំនួន ៤៥នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីខេត្តសៀមរាប ចំនួន១នាក់ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​៧នាក់ ២- ស្រុកព្រះសេ្ដច ចំនួន ​៣០នាក់ ៣-ស្រុកកំចាយមារ ចំនួន ​២០នាក់ ៤- ស្រុកពារាំង ចំនួន​ ៨នាក់ ៥- ស្រុកពាមជរ ចំនួន​ ៧នាក់ ៦- ស្រុកសុីធរកណ្ដាល ចំនួន ៧នាក់ ៧- ស្រុកកញ្ច្រៀច ចំនួន ៦នាក់ ៨- ស្រុកមេសាង ចំនួន ៥នាក់ ៩- ស្រុកពាមរក៍ ចំនួន ៥នាក់ ១០-ស្រុកបាភ្នំ ចំនួន ៥នាក់ ១១-ស្រុកស្វាយអន្ទរ

Read more
ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី ចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែងតាមប្រព័ន្ធអនឡាញហ្សូម(online zoom)

ថ្ងៃពុធ ១២កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ខ្ញុំបាទ បានចូលរួមក្នុងកិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង ក្រោមអធិបតីភាពឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្តព្រៃវែង ដែលបានប្រព្រឹត្តទៅតាមរយៈប្រព័ន្ធអនឡាញ ហ្សូម (Online Zoom)។ ក្នុងនេះ ក៍មានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិក សមាជិកា ក្រុមប្រឹក្សាខេត្ត លោកអភិបាលរង នៃគណៈអភិបាលខេត្ត លោកនាយក នាយករងរដ្ឋបាលខេត្ត លោកនាយកទីចាត់ការ ប្រធានអង្គភាពចំណុះរចនាសម្ព័ន្ធសាលាខេត្ត លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអង្គភាព និងអស់លោក លោកស្រីពាក់ព័ន្ធមួយចំនួនទៀត។ កិច្ចប្រជុំវិសាមញ្ញលើកទី៣ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តព្រៃវែង មានរបៀបវារៈចំនួន៤ យកមកពិនិត្យ និងពិភាក្សា រួមមាន៖ ១-ពិនិត្យ និងអនុម័ត​ លើការកសាងផែនការយុទ្ធសាស្ត្រថវិការឆ្នាំ២០២២-២០២៤ និងការរៀបចំគម្រោងចំណូលចំណាយថវិការសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ របស់មន្ទីរសុខាភិបាល និងទីភ្នាក់ងារប្រត្តិបត្តិការពិសេស

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា បង្ហាញអារម្មណ៍រីករាយ ខណៈស្ត្រីម្នាក់ដែលជាប់លេខរៀងទី ៦លាន ក្នុងការចាក់វ៉ាក់សាំងការពារកូវីដ-១៩ ដោយទទួលបានថវិកាលើកទឹកចិត្ត ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងប្រធានគណៈកម្មការខេត្ត ប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ ចូលរួមសម្ដែងនូវសេចក្ដីអបអរសាទរ ចំពោះ ស្ត្រីម្នាក់ ដែលជាកសិករ រស់នៅភូមិតាអុង ឃុំតាអុង ស្រុកចំការលើ ខេត្តកំពង់ចាម បានជាប់លេខរៀងទី ៦លាន ក្នុងការមកទទួលវ៉ាក់សាំងការពារកូវីដ-១៩ ដោយស្ម័គ្រចិត្ត និងទទួលបានថវិកាថវិកាលើក ទឹកចិត្តចំនួន ១០លានរៀល និងសម្ភារៈផ្សេងៗទៀត ពីសម្ដេចតេជោនាយករដ្ឋមន្ត្រី ។ ការថ្លែងអបអរបែបនេះ គឺធ្វើឡើងនៅក្នុងឱកាសដែលឯកឧត្ដម អភិបាលខេត្ត អញ្ជើញដឹកកិច្ចប្រជុំរបស់គណៈកម្មការខេត្តប្រយុទ្ធនឹងជម្ងឺកូវីដ-១៩ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២១ នេះ នាសាលាខេត្ត។ ឯកឧត្ដម អ៊ុន ចាន់ដា មានប្រសាសន៍ថានេះគឺជាកិត្តិយសរបស់ខេត្តកំពង់ចាម ពីព្រោះថា ការចាក់វ៉ាក់សាំងបង្ការកូវីដ១៩ នឹងត្រូវបញ្ចប់នៅត្រឹមលេខរៀងទី១០លានប៉ុន្តែជាព្វសំណាង ស្រាប់តែលេខរៀងទី៦លានគឺបានទៅលើប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ចាមរបស់យើង។ ឯកឧត្ដមអភិបាលខេត្តបានបញ្ជាក់ទៀតថាប្រមុខរាជរដ្ឋាភិបាលកម្ពុជា មិនត្រឹមតែគិតគូអំពីអាយុជីវិតនិង សុខភាពប្រជាពលរដ្ឋតាមរយៈដាក់ចេញនូវ «យុទ្ធនាការជាតិ ចាក់វ៉ាក់សាំង» សំដៅបង្កើត ឲ្យមានភាពស៊ាំ និងទប់ទល់នឹងការឆ្លងរីករាករាលដាលនៃជំងឺកូវីដ១៩ នៅក្នុងសហគមន៍ប៉ុណ្ណោះទេ ក៏ប៉ុន្តែរាជរដ្ឋាភិបាលបានផ្ដល់ការលើកទឹកចិត្តជាប្រាក់រង្វាន់ទៅដល់ប្រជាពលរដ្ឋ ស្ថិតនៅក្នុងលេខរៀងទីលានៗ ក្រោយពីមកទទួលវ៉ាក់សាំងបង្ការជម្ងឺកូវី-១៩

Read more
ព័ត៌មានជាតិ

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៨នាក់,ជាសះស្បើយចំនួន ១០៦នាក់

ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១០៨នាក់,ជាសះស្បើយចំនួន ១០៦នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ និងមកពីខេត្តកណ្ដាល ចំនួន២នាក់ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​៥នាក់ ២- ស្រុកកំចាយមារ ចំនួន ​៥៥នាក់ ៣-ស្រុកពាមរក៍ ចំនួន ​១០នាក់ ៤- ស្រុកពារាំង ចំនួន​ ៧នាក់ ៥- ស្រុកកំពង់ត្របែក ចំនួន​ ៦នាក់ ៦- ស្រុកមេសាង ចំនួន ៥នាក់ ៧- ស្រុកបាភ្នំ ចំនួន ៥នាក់ ៨- ស្រុកព្រះសេ្តច ចំនួន ៣នាក់ ៩- ស្រុកសុីធរកណ្ដាល ចំនួន ៣នាក់ ១០-ស្រុកពាមជរ ចំនួន ២នាក់ ១១-ស្រុកស្វាយអន្ទរ ចំនួន

Read more
ព័ត៌មានជាតិ

ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ Video Conference ជាមួយឯកឧត្តម Nogami Kotaro រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន

នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ៩:០០ នាព្រឹកថ្ងៃចន្ទ ១០កើត ខែទុតិយាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ តាមប្រព័ន្ធ Video Conference ជាមួយឯកឧត្តម Nogami Kotaro រដ្ឋមន្រ្តីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន និងដោយមានការអញ្ជើញចូលរួមផងដែរពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្មនៃបណ្តាប្រទេសសមាជិកអាស៊ានមួយចំនួនទៀតមាន ៖ ប្រទេសឡាវ ម៉ាឡេស៊ី ហ្វីលីពិន សីង្ហបុរី និងវៀតណាម ដើម្បីពិភាក្សា និងរៀបចំសេចក្តីថ្លែងការណ៍រួមស្តីពី ” និរន្តរភាពនៃផលិតកម្មកសិកម្ម និងប្រព័ន្ធស្បៀងអាហារ (Sustainable Agriculture Productions and Food System)” ។ ក្នុងនាមជាម្ចាស់ផ្ទះបានរៀបចំកិច្ចប្រជុំដ៏មានសារសំខាន់នេះ ឯកឧត្តម Nogami Kotaro មានមតិស្វាគមន៍យ៉ាងកក់ក្តៅ និងលើកឡើងពីកិច្ចខិតខំប្រឹងប្រែង

Read more
ព័ត៌មានជាតិ

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៥៥នាក់,ជាសះស្បើយចំនួន ១១៦នាក់ និងស្លាប់ចំនួន ៦នាក់

ថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១៥៥នាក់,ជាសះស្បើយចំនួន ១១៦នាក់ និងស្លាប់ចំនួន ៦នាក នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ មកពីរាជធានីភ្នំពេញ ចំនួន១នាក់ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​១៣នាក់ ២- ស្រុកកំចាយមារ ចំនួន ​៥៤នាក់ ៣-ស្រុកព្រះសេ្ដច ចំនួន ​៤១នាក់ ៤- ស្រុកពាមរក៍ ចំនួន​ ១៣នាក់ ៥- ស្រុកកញ្ច្រៀច ចំនួន​ ៨នាក់ ៦- ស្រុកមេសាង ចំនួន ៦នាក់ ៧- ស្រុកពាមជរ ចំនួន ៥នាក់ ៨- ស្រុកស្វាយអន្ទរ ចំនួន ៤នាក់ ៩- ស្រុកកំពង់ត្របែក ចំនួន ៣នាក់ ១០-ស្រុកពារាំង ចំនួន ៣នាក់ ១១-ស្រុកពោធិ៍រៀង ចំនួន

Read more
ព័ត៌មានជាតិ

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១៩នាក់,ជាសះស្បើយចំនួន ១,៦៦៥នាក់ និងស្លាប់ចំនួន ១នាក់

ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ១១៩នាក់,ជាសះស្បើយចំនួន ១,៦៦៥នាក់ និងស្លាប់ចំនួន ១នាក់នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​២នាក់ ២- ស្រុកកំចាយមារ ចំនួន ​៣៨នាក់ ៣-ស្រុកមេសាង ចំនួន ​២៧នាក់ ៤- ស្រុកព្រះសេ្ដច ចំនួន​ ២៥នាក់ ៥- ស្រុកពាមរក៍ ចំនួន​ ៩នាក់ ៦- ស្រុកពោធិ៍រៀង ចំនួន ៥នាក់ ៧- ស្រុកពាមជរ ចំនួន ៤នាក់ ៨- ស្រុកពារាំង ចំនួន ៣នាក់ ៩- ស្រុកកញ្ច្រៀច ចំនួន ២នាក់ ១០-ស្រុកបាភ្នំ ចំនួន ២នាក់ ១១-ស្រុកកំពង់ត្របែក ចំនួន ២នាក់ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩

Read more
ព័ត៌មានជាតិ

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ចាត់ឲ្យក្រុមការងារបាញ់ថ្នាំសម្លាប់មេរោគ និងយកសំណាកអ្នកដែលជាប់ពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ដោយប្រើឧបករណ៍តេសរហ័ស នៅសាលាសង្កាត់ព្រែកកំពឹស

នារសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខណ្ឌដង្កោ បានចាត់ឲ្យក្រុមការងារជំនាញអាវុធហត្ថរាជធានីភ្នំពេញ ធ្វើការបាញ់ថ្នាំសម្លាប់មេរោគ និងបានយកសំណាករួចដោយប្រើឧបករណ៍តេសរហ័ស Rapit Test ជាលើកទី២ លើអ្នកដែលមានការពាក់ព័ន្ធជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ នៅសាលាសង្កាត់ព្រែកកំពឹស ចំនួន២៥នាក់ លទ្ធផលពិនិត្យឃើញថា អវិជ្ជមានទាំងអស់។ សកម្មភាពខាងលើធ្វើឡើងដើម្បីធានាសុវត្ថិភាពជូនដល់សមាជិកដែលបម្រើការងារក្នុងសាលាសង្កាត់ព្រែកកំពឹសទាំងអស់ ក្នុងគោលបំណង បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ ក្នុងសហគមន៍ តាមការណែនាំរបស់ ក្រសួងសុខាភិបាល ក៏ដូចជា អនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា “៣ការពារ ៣កុំ” ផងដែរ៕

Read more
ព័ត៌មានជាតិ

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៥នាក់, ជាសះស្បើយចំនួន ១,៦៤៤នាក់ និងស្លាប់ចំនួន ២នាក់

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន ៦៥នាក់, ជាសះស្បើយចំនួន ១,៦៤៤នាក់ និងស្លាប់ចំនួន ២នាក់ នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១១ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ​៤នាក់ ២- ស្រុកកំចាយមារ ចំនួន ​២០នាក់ ៣-ស្រុកពារាំង ចំនួន ​១២នាក់ ៤- ស្រុកកញ្ច្រៀច ចំនួន​ ៧នាក់ ៥- ស្រុកព្រះសេ្ដច ចំនួន​ ៧នាក់ ៦- ស្រុកពាមរក៍ ចំនួន ៦នាក់ ៧- ស្រុកពាមជរ ចំនួន ៣នាក់ ៨- ស្រុកមេសាង ចំនួន ២នាក់ ៩- ស្រុកស្វាយអន្ទរ ចំនួន ២នាក់ ១០-ស្រុកបាភ្នំ ចំនួន ១នាក់ ១១-ស្រុកកំពង់ត្របែក ចំនួន ១នាក់

Read more