ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ Tue/០៨/Dec/២០២០

(ភ្នំពេញ)៖ ព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស លោក​ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស​ និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ ដំណើរការកិច្ចប្រជុំនេះ ប្រើប្រាស់តាមមធ្យោបាយប្រព័ន្ធសន្និសីទវីដេអូ និងតាមប្រព័ន្ធ ZOOM ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន២៤ខេត្ត។ អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខៈ១២៧ ស.ស.រ. ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តធ្វើការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ជាពាក់ព័ន្ធនឹងធនធានធម្មជាតិ ជាមួយគ្នានោះបានពង្រឹងយន្តការថ្នាក់រាជធានី ខេត្ត ប្រើប្រាស់កម្លាំងសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃឈើ ការដឹកឈើ ការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់។ គណៈកម្មការជាតិ បានបន្តអនុវត្តនូវភារកិច្ច ដោយបានដាក់ចេញនូវវិធានការម៉ឺងមាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

Read more
ព័ត៌មានជាតិ

ឯកឧត្តម ប៉ែន កុសល្យ ចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ Tue/០៨/Dec/២០២០

(ឧត្តរមានជ័យ) ៖ នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលខេត្តឧត្តរមានជ័យ បានចេញសេចក្តីណែនាំស្តីពីវិធានការបង្ការ និងទប់ស្កាត់ប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩នៅក្នុងសហគមន៍ក្នុងភូមិសាស្រ្តខេត្តឧត្តរមានជ័យ ដោយបានធ្វើការក្រើនរំលឹកនិងណែនាំដល់រដ្ឋបាល ក្រុង ស្រុក មន្ទីរ-អង្គភាពជុំវិញខេត្ត រដ្ឋបាលឃុំ សង្កាត់ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តឧត្តរមានជ័យ អំពីវិធានការបង្ការ និងទប់ស្កាត់ដូចខាងក្រោម៖

Read more
ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បើកកិច្ចប្រជុំជាមួយមន្ត្រីជំនាញពាក់ព័ន្ធ ពិនិត្យលើបញ្ជីឈ្មោះប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោលក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល Tue/០៨/Dec/២០២០

(កំពង់ចាម) ÷នាព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ នៅសាលាខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាមនិងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំប្រជុំមន្ត្រីជំនាញអ្នកពាក់ព័ន្ធ ពិនិត្យលើបញ្ជីឈ្មោះប្រជាពលរដ្ឋដែលប៉ះពាល់ដោយប្រយោលក្នុង ព្រឹត្តិការណ៍ ២៨វិច្ឆិកា ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ដើម្បីផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល។ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃ៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានចាត់ឲ្យមន្ត្រីជំនាញ សហការជាមួយនឹងអាជ្ញាធរមូលដ្ឋាន ចុះស្រង់ទិន្នន័យ អ្នកដែលប៉ះពាល់ដោយប្រយោល ក្នុងព្រឹត្តិការណ៍ ២៨វិច្ឆិកា ចំនួន ៤៤១នាក់ ដែលកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ និងមណ្ឌលចត្តាឡីស័កកំរិត២ របស់រដ្ឋបាលខេត្ត ដើម្បីផ្ដល់ថវិកាឧបត្ថម្ភរបស់រាជរដ្ឋាភិបាល ដោយរកឃើញអ្នកដែលមានលក្ខណៈសម្បត្តិសមស្រប ក្នុងការទទួលបានការជួយឧបត្ថម្ភថវិកាពីរាជរដ្ឋាភិបាល មានចំនួន ២៣គ្រួសារ ស្មើនឹងមនុស្ស ៣៣នាក់ ស្រី១៩នាក់ ក្នុងនោះ (គ្រួសារប្រភេទក្រ ១ ចំនួន១២គ្រួសារ និងប្រភេទក្រ២ ចំនួន១១គ្រួសារ)។ ឯកឧត្តមអភិបាលខេត្ត បានចាត់ឲ្យឯកឧត្តមអភិបាលរងខេត្ត និងមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត នាំយកថវិការបស់រាជរដ្ឋាភិបាល រួមនឹងគ្រឿងឧបភោគបរិភោគរបស់រដ្ឋបាលខេត្ត

Read more
ព័ត៌មានជាតិ

សម្តេច ហ៊ុន សែន ៖ ថ្លែងឱ្យដឹងតាមសារសំឡេងពីយប់មិញថាកម្ពុជាកំពុងសង់ឃ្លាំង​ស្តុកវ៉ាក់សាំងកូវីដក្នុង​សីតុណ្ហភាព -៨០​អង្សារសេ Tue/០៨/Dec/២០២០

ភ្នំពេញ ៖ សម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ថ្លែងឱ្យដឹងតាម​សារជាសំឡេងកាលពីយប់មិញថា កម្ពុជាកំពុង​សាងសង់​ឃ្លាំង​ស្តុកវ៉ាក់សាំង​កូវីដ១៩ ​ដែលអាច​រក្សាទុក​វ៉ាក់សាំង​ក្នុងសីតុណ្ហភាព​ត្រជាក់បំផុត -៨០អង្សារសេ។ សម្តេចតេជោ​បញ្ជាក់​ដូច្នេះថា៖ «លោកជំទាវ យក់ សម្បត្តិ បានរាយការណ៍​ឱ្យ​ខ្ញុំបានដឹង​អំពីការសាងសង់ឃ្លាំងសម្រាប់​ការស្តុកទុក ដែលនៅក្នុងកន្លែងស្តុកទុកនោះ យើងអាចស្តុកទុកគឺមាន​កម្រិត​រហូត​ទៅដល់​៨០អង្សារក្រោមសូន្យ (-៨០អង្សារសេ)។ ប៉ុន្តែ​ក៏មាន​ក្នុងកម្រិត​៤០អង្សារ (ក្រោមសូន្យ) ឬក៏៣០អង្សារ (ក្រោមសូន្យ) ឬក៏ប៉ុន្មានអង្សារ។ ក៏ប៉ុន្តែកម្រិតអតិបរមា គឺបានទៅដល់៨០អង្សារក្រោមសូន្យឯណោះ។ អ៊ីចឹង​កន្លែងស្តុក មិនជាពិបាកពេកទេ ជំរុញ​នូវការសាងសង់ រួចទម្រាំ​នឹងការបញ្ជាទិញ ល្មមស៊ីសង្វាក់គ្នា ជាមួយនឹងការមកដល់​នៃវ៉ាក់សាំង»។ សូមជម្រាប​ថា សម្តេច ហ៊ុន សែន​ បាន​ប្រកាសត្រៀម​ថវិកា​ដើម្បីទិញ​វ៉ាក់សាំងកូវីដ១៩ ចំនួន១លានដូស ​ក្នុងដំណាក់កាលដំបូង ​សម្រាប់​អ្នកមានហានិភ័យខ្ពស់ ប៉ុន្តែមិនទាន់ដឹងថា ទិញ​ពីប្រទេសណានោះទេ។ អ្នកដែលអាទិភាព​ទទួលបាន​មានដូចជា គ្រូពេទ្យ​ជួរមុខ គ្រូបង្រៀន និងកងកម្លាំងប្រដាប់អាវុធជាដើម៕

Read more
ព័ត៌មានជាតិ

សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបានរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ២នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ Tue/០៨/Dec/២០២០

(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ថែមទៀត ដែលបានទៅហាង Zando និង Pedro ។ អ្នកទាំង២នាក់ដែលឆ្លងកូវីដ១៩ គឺ * ទី១៖ បុរសជនជាតិខ្មែរ ឈ្មោះ ស្រៀន គីមស៊្រុន អាយុ២២ឆ្នាំ ស្នាក់នៅសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជានិស្សិតច្បាប់នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានទៅហាង Zando បឹងកេងកង នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តលើសំណាកបុរសនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩ ហើយបច្ចុប្បន្ន អ្នកជំងឺត្រូវបានដាក់ឲ្យសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែ។ ២៖ ស្ត្រីជនជាតិខ្មែរ ឈ្មោះ អៀម ធីតា អាយុ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងទំពន់ ខណ្ឌមានជ័យ បានទៅហាង Pedro នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០។ លទ្ធផលធ្វើតេស្តវត្ថុសំណាក របស់បុគ្គលនេះ ផ្តល់ដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា គឺវិជ្ជមានវីរុសកូវីដ១៩

Read more
ព័ត៌មានជាតិ

រដ្ឋបាល​ខេត្តសៀមរាប ចុះ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ទាំងអស់ អនុវត្ត​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួ Mon/០៧/Dec/២០២០

​ខេត្តសៀមរាប​៖ នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០២០​នេះ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​សៀមរាប មាន​មន្ត្រី​មន្ទីរ​សុខាភិបាល​ខេត្ត មន្ទីរ​ទេសចរណ៍​ខេត្ត បាន​បន្ត​ចុះ​ណែនាំ​ដល់​ម្ចាស់​ភោជនីយដ្ឋាន​ទាំងអស់ ក្នុង​ក្រុង​សៀមរាប ឱ្យ​អនុវត្ត​ការណែនាំ​របស់​ក្រសួងសុខាភិបាល​ឱ្យបាន​ខ្ជាប់ខ្ជួន ដោយ​ក្នុង​ហាង​នីមួយៗ​ត្រូវ​មានការ​វាស់​កម្តៅ ពាក់​ម៉ាស់ ព្រមទាំង​លាងដៃ​នឹង​អាកុល ជែ​ល និង​សាប៊ូ ដើម្បី​សម្លាប់​មេរោគ និង​រក្សា​គម្លាត​សុវត្ថិភាព​ឱ្យបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​។​ ​ការអនុវត្ត​បែបនេះ​គឺជា​ចូលរួម​ក្នុងការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ ចូល​សហគមន៍ ពិសេស​ក៏​ជាការ​ការពារ​ខ្លួនឯង​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​១៩​ផងដែរ​។ ក្នុងករណី ម្ចាស់​អាជីវ​កម្មដ្ឋាន​ទាំងឡាយណា​ដែល​ពុំ​អនុវត្តតាម​នោះ រដ្ឋបាលខេត្ត​នឹងធ្វើ​ការផ្អាក​ដំណើរការ​ឬ​ផ្អាក​ដំណើរ​ជា​បណ្តោះ​អ​សន្ន​។​ ​ជាមួយគ្នានេះ រដ្ឋបាលខេត្ត និង​អាជ្ញាធរ​គ្រប់​ថ្នាក់ សំណូម​យ៉ាងទទូច​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ មេត្តា​កុំ​ភ្លេច​នូវ ៣​ចំណុច សាមញ្ញៗ​គឺ​៖ 1.​កុំ​ភ្លេច​វិធាន​ការពារ​ពាក់​ម៉ាស ឬ​ក្រ​ម៉ា 2.​កុំ​ភ្លេច ជែ​ល អាកុល ឬ​លាងដៃ​នឹង​សាប៊ូ​ 3.​កុំ​ភ្លេច រក្សា​គម្លាត​សុវត្ថិភាព និង​ចៀសវាង​ការជួបជុំ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​។ ​រដ្ឋបាលខេត្ត​សង្ឃឹម​យ៉ាង​មុតមាំ​ថា ម្ចាស់​ភោជនីយដ្ឋាន និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​នឹងចូលរួម​សហកា​រ​ទាំងអស់គ្នា ដើម្បី​ចូលរួម​ទប់ស្កាត់ និង​អនុវត្តតាម​វិធានការ​ណែនាំ​របស់​រាជ​រដ្ឋាភិបាល និង​ក្រសួងសុខាភិបាល​៕​

Read more
ព័ត៌មានជាតិ

ឯកឧត្តមអ៊ុន​ ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញចុះពិនិត្យសំណង់លូរំដោះទឹកចេញពីក្រុងកំពង់ចាម Mon/០៧/Dec/២០២០

នាព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន អញ្ជើញចុះពិនិត្យការរដ្ឋានសាងសង់សំណង់លូ រំដោះទឹកចេញពីក្រុងកំពង់ចាម ក្នុងសង្កាត់កំពង់ចាម បន្ទាប់ពីលូវ័យចំណាស់មួយនេះបានទទួលរងការបាក់ស្រុត កាលពីពេលថ្មីៗកន្លងទៅដោយសារជំនន់ទឹកភ្លៀងហូរច្រោះ។ បើតាមមន្ត្រីជំនាញនៃមន្ទីរសាធារណការនិងដឹកជញ្ជូន ខេត្តកំពង់ចាមបានឲ្យដឹងថា÷ សំណង់ខាងលើបានបើកការដ្ឋានសាងសង់នៅថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ២០១៨ ហើយរហូតមកដល់ពេលនេះសំណង់ខាងលើសម្រេចការសាងសង់បានប្រមាណ ៨០%ហើយ ដោយបន្តនឹងធ្វើការបុកគ្រិះនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ ដោយរងចាំទឹកទន្លេមេគង្គស្រកផុតច្រាំងសិន។ ជំនាញរំពឹងថា សំណង់ខាងលើនឹងអាចសម្រេចការសាងសង់១០០% នៅពាក់កណ្តាលខែមករា ឆ្នាំ២០២១ ខាងមុខ ដោយប្រើប្រាស់ប្រភពថវិការបស់រដ្ឋបាលខេត្តកំពង់ចាម។

Read more
ព័ត៌មានជាតិ

មេបញ្ជាការកងទ័ពជើងគោកប្រគល់គ្រឿងឧបភោគបរិភោគដល់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្ត ដើម្បីចែកគ្រួសារយោធិនដែលខ្វះខាត Mon/០៧/Dec/២០២០

ខេត្តស្ទឹងត្រែង ៖ សម្ភារៈជាគ្រឿងឧបភោគបរិភោគ ត្រូវបានផ្តល់ជូនដល់គ្រួសារកងទ័ព ខណៈជួបការខ្វះខាត។ ការផ្តល់ជូន និងទទួលគ្រឿងឧបភោគបរិភោគនេះផងដែរ ធ្វើឡើងតាមរយៈតំណាងរបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គលេខាធិការរងសមាគមន៍ អតីតយុទ្ធជនកម្ពុជា នាថ្ងៃទី០៦ធ្នូ ម្សិលមិញ ដោយមានការអញ្ជើញទទួលអំណោយពីមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង និងជាប្រធានសមាគមន៍អតីតយុទ្ធជនខេត្ត លោកឧត្តមសេនីយ៍ទោ ស្វាយ ញ៉ន និងមានការចូលរួមពី មន្ត្រី នៃអាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធជាច្រើនទៀត នៅក្នុងអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង។ អំណោយរបស់អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានផ្តល់ជាអង្ករ៣តោន មី២០០កេស ដល់សមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង ដើម្បីបម្រើដល់វិស័យមនុស្សធម៌ ក្នុងការជួយដល់គ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជន ដែលមានជីវភាពខ្វះខាត។ លោកអនុសេនីយ៍ឯក វ៉ាំង សុភា ជំនួយការ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ និងសាកសួរសុខទុក្ខ ពីមេបញ្ជាការកងទ័ពជើងគោក ចំពោះនាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ នៃអង្គភាពបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងស្ទឹងត្រែង ក៏ដូចជាគ្រួសារយោធិន និងគ្រួសារអតីតយុទ្ធជនទាំងអស់ នៅគ្រានោះផងដែរ។ លោកឧត្តមសេនីយ៍ទោ

Read more
ព័ត៌មានជាតិ

ព្រឹត្តិការណ៍​សហគមន៍ ២៨​វិច្ឆិកា រកឃើញ​អ្នក​ឆ្លង​កូ​វីដ​ថ្មី ២​នាក់​ទៀត​ Mon/០៧/Dec/២០២០

(​ភ្នំពេញ​)៖ ក្រសួងសុខាភិបាល បានប្រកាស​នៅ​ព្រឹក​ថ្ងៃ​ចន្ទ ទី​៧ ខែធ្នូ​នេះ​ថា មាន​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី ចំនួន ២​នាក់​ទៀត​។ នោះ​គឺ​បុរស​ជនជាតិខ្មែរ ឈ្មោះ អ៊ី តារា អាយុ ២១ ឆ្នាំ មាន​អាសយដ្ឋាន ស្នាក់នៅ​ជិត​វត្ត​សន្សំ​កុសល សង្កាត់​បឹងទំពន់ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ធ្លាប់​ស្នាក់នៅ​ជាមួយ​អ្នកជំងឺ​ឈ្មោះ ញិ​ល សុខ​កូ​ឡា ភេទ​ប្រុស អាយុ ២២​ឆ្នាំ ធ្វើការ​នៅ​ហាង Pedro ផ្លូវ​ព្រះសីហនុ ដែល​បាន​រកឃើញ មាន​វីរុស​កូ​វីដ​១៩ នៅ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០២០ កំពុងតែ​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត រាជធានី​ភ្នំពេញ​។​ ​រីឯ​ម្នាក់ទៀត ជា​ស្ត្រីជន​ជាតិខ្មែរ ឈ្មោះ ជី ពេជ្រ​ឆា​រ៉ា អាយុ ២៩​ឆ្នាំ មាន​អាសយដ្ឋាន​ស្នាក់នៅ​សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។ ស្ត្រី​រូបនេះ ជា​មន្ត្រីរាជការ នៅ​ក្រសួងមហាផ្ទៃ បាន​ចូលក្នុង​ហាង Zando បឹង​កេងកង នៅ​ថ្ងៃទី​២៧ ខែវិច្ឆិកា

Read more