Related Articles
ហេតុអ្វីលោកសៅ សារឿនមិនខ្វល់ពីបញ្ហាល្បែងសុីសង នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជយ័
ប៉ោយប៉ែត÷ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅភូមិអូរនាង ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានគេបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោងទ្រង់ទ្រាយធំ ដំណើរការយ៉ាងរលូនដោយមិនទាន់ឃើញសមត្ថកិច្ចចាត់វិធានការបង្ក្រាបនៅឡើយ។ ក្នុងមួយថ្ងៃៗមានអ្នកចូលរួមលេងល្បែងបញ្ជល់មាន់ និងវង់អាប៉ោងយ៉ាងគគ្រឹកគគ្រេង ហើយលោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត បានរក្សាភាពស្ងៀមស្ងាត់ធ្វើឲ្យប្រជាពលរដ្ឋព្រួយបារម្ភយ៉ាងខ្លាំងអំពីបញ្ហាអសន្តិសុខសង្គម។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ចាត់វិធានការបង្ក្រាបល្បែងស៊ីសងក្នុងក្រុងប៉ោយប៉ែត ជាបន្ទាន់។ ជុំវិញបញ្ហាខាងលើនេះប្រជាពលរដ្ឋសង្ស័យថា បើគ្មានការបើកដៃពីសំណាក់មន្រ្តីអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានទេនោះ គឺគ្មានអ្នកណាអាចបើកសង្វៀនបញ្ជល់មាន់ និងវង់អាប៉ោង នៅភូមិអូរនាង ក្រុងប៉ោយប៉ែត បានទេ។ ប្រជាពលរដ្ឋបានឲ្យដឹងថា សម្រាប់ការបញ្ជល់មាន់១គូៗមានដាក់ដើមទន់ពី500ដុល្លារ ទៅ1000ដុល្លារ ហើយល្បែងអាប៉ោងក៏ស៊ីសងលុយច្រើនៗដែរ ដោយមេល្បែងស៊ីសងអាចប្រមូលលុយបានយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ អ្នកញៀនល្បែងភាគច្រើន ត្រូវបានចាញ់អស់លុយកាក់ទ្រព្យសម្បត្តិ រថយន្ត និងម៉ូតូជាដើម ហើយអំពើចោរកម្ម និងបទល្មើសផ្សេងៗនៅក្នុងក្រុងប៉ោយប៉ែត គឺជារឿងគួរឲ្យភ័យខ្លាច។ ប្រជាពលរដ្ឋបានរិះគន់ថា លោក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត និងលោក គាត ហ៊ុល អភិបាលក្រុងប៉ោយប៉ែត ហាក់ដូចជាមិនសូវយកចិត្តទុកដាក់ក្នុងការបង្ក្រាបល្បែងស៊ីសង ដើម្បីពង្រឹងសន្តិសុខសង្គមនោះឡើយ។ […]
ឯកឧត្តម រដ្ឋមន្ត្រី វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ច ប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកតំបែរ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ ៣កើត ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម វេង សាខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកតំបែរ ខេត្តត្បូងឃ្មុំ ស្រុកកំពង់សៀម និងស្រុកជើងព្រៃ ខេត្តកំពង់ចាម បានអញ្ជើញដឹកនាំកិច្ច ប្រជុំដើម្បីធ្វើការផ្សព្វផ្សាយសេចក្តីសម្រេចរបស់គណកម្មាធិការកណ្តាលស្តីពីផែនការរួមឆ្ពោះ ទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២។ កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោក លោកស្រី ប្រធានក្រុមប្រឹក្សាស្រុក លោកអភិបាលនៃគណអភិបាលស្រុក និងសមាជិក សមាជិកាមួយចំនួនទៀត។ មានមតិសំណេះសំណាល នាឱកាសនេះ ឯកឧត្តមប្រធានបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខ ទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រី សម្តេចកិត្តិព្រឹត្តបណ្ឌិតប៊ុន រ៉ានីហ៊ុន សែន មកជូនបងប្អូនទូទាំងស្រុកតំបែរ និងជូនពរឲ្យបងប្អូនជួបតែពុទ្ធពរទាំង ៤ប្រការ ជាពិសេសចៀសចេញឲ្យឆ្ងាយពីជំងឺឆ្លងកូវីដ-១៩ គ្រប់ៗក្រុមគ្រួសារ។ ឆ្លៀតយកឱកាសជួបជុំដោយមានចំនួនកំណត់ រក្សាគម្លាត និងប្រុងប្រយ័ត្នបំផុតនោះ ឯកឧត្តមប្រធានក្រុមការងារបានវាយតម្លៃខ្ពស់ […]
ជនសង្ស័យម្នាក់ជាមុខសញ្ញាធាក់ផ្តួលប្លន់យកម៉ូតូ ត្រូវបានអាវុធហត្ថរាជធានីភ្នំពេញ ឃាត់ខ្លួន(Video inside)
ភ្នំពេញ÷នៅវេលាម៉ោង១១:៤៤នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌខណ្ឌសែនសុខ ឃាត់ខ្លួនបានជនសង្ស័យម្នាក់ នៅចំណុចក្នុងទីតាំងអ៊ិនធើណែតមួយកន្លែង ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ពាក់ព័ន្ធធាក់ផ្តួលប្លន់យកម៉ូតូ នៅចំណុចផ្លូវ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ជនសង្ស័យមានឈ្មោះ វ៉ាន់ សុខវិច្ឆិកា ភេទ ប្រុស អាយុ ២១ ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ កម្លាំងជំនាញអាវុធហត្ថខណ្ឌសែនសុខបានឲ្យដឹងថា កាលពីវេលាម៉ោង០៤:០០នាទីព្រឹក ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ ជនរងគ្រោះបាន ចេញពីញ៉ាំអីនៅម្ដុំផ្សារដីហុយ រួចធ្វើដំណើរ តាមបណ្ដោយ ផ្លូវ ៥៨ប៉េ ភូមិដីថ្មី សង្កាត់គោកឃ្លាង ឆ្ពោះទៅផ្ទះវិញ លុះមកដល់ចំណុចកើតហេតុស្រាប់តែមានជនសង្ស័យចំនួន៣នាក់ ជិះម៉ូតូ១គ្រឿង ម៉ាក ស៊ីរូស ពណ៌ ខ្មៅក្រហម គ្មានស្លាកលេខ បានជិះតាមពីក្រោយធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះ ម៉ាក ប៊ីត […]