Related Articles
លោក សុខ ពេញវុធ បើកកិច្ចប្រជុំបន្ទាន់ ពាក់ព័ន្ធនឹងវិធានការការពារករណីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ថ្ងៃ២០ កុម្ភៈ
នាថ្ងៃ ព្រហស្បតិ៍ ១៤កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ វេលា ម៉ោង០៥:០០នាទីល្ងាច នៅសាលប្រជុំសាលាខណ្ឌដូនពេញ មានបើកកិច្ចប្រជុំ ពាក់ព័ន្ធនឹងវិធានការការពារករណីការឆ្លងរីករាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ថ្ងៃ២០ កុម្ភៈ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ។ កិច្ចប្រជុំផ្តោតសម្ខាន់លើការងារមានដូចខាងក្រោម : -ពង្រឹងការងារដល់កងកម្លាំងដែលចុះ យាមល្បាត មណ្ឌលចត្តាឡីស័ក និង ទីតាំងដែលបានបិទពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ -ការងារផ្សព្វផ្សាយ វិធានការបង្ការការទប់ស្កាត់ការីករាលដាល នៃជំងឺ កូវីដ-១៩ ដោយប្រើ ឧឃោសនស័ព្ទ និង ខិត្តប័ណ្ណផ្សេៗ និង ស្គេន QRCord (ប្រព័ន្ធ ទប់ស្កាត់ កូវីដ “STOP COVID 19 “)។ -ការងារចែកម៉ាស់ […]
សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើក្រុងព្រះសីហនុទទួលបានកញ្ចុះអង្គុយលេង និងប្រព័ន្ធអនាម័យលាងដៃជាអំណោយលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ
ខេត្តព្រះសីហនុ ៖ លោកឧកញ៉ា ទៀ វិចិត្រ ក្នុងនាមយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះសីហនុ បានឧបត្ថម្ភកញ្ចុះអង្គុយលេងធ្វើពីគ្រោងដែក ក្រាលឥដ្ឋការ៉ូប្រកហ្វីប្រូស៊ីម៉ងត៍២កន្លែង និងប្រព័ន្ធអនាម័យលាងដៃការពារបង្ការជំងឺកូវីដ១៩ ដល់សាលាបឋមសិក្សា ហ៊ុន សែន ឃ្លាំងលើ ក្រុងព្រះសីហនុ។ តាមរយៈមន្ទីរអប់រំយុវជន និងកីឡាខេត្តព្រះសីហនុ រដ្ឋបាលខេត្តក៏បានចេញលិខិតថ្លែងអំណរគុណមួយច្បាប់ ចុះហត្ថលេខាដោយ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ ជូនលោកឧកញ៉ា ទៀ វិចិត្រ និងលោកជំទាវ ហេង គីមជី ដែលឧបត្ថម្ភថវិកាចំនួន៦០០០ ដុល្លាអាមេរិកសម្រាប់ការសាងសង់នេះផងដែរ។ សូមបញ្ជាក់ថា សាលារៀន ហ៊ុន សែន ឃ្លាំងលើស្ថិតក្នុងសង្កាត់លេខ១ ក្រុងព្រះសីហនុ មានថ្នាក់រៀនចម្រុះចាប់តាំងពីថ្នាក់មតេយ្យ, បឋមសិក្សា, រហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ មានសិស្សានុសិស្សជាង៣០០០នាក់, មានលោកគ្រូ អ្នកគ្រូជាង៨០នាក់ ហើយបច្ចុប្បន្នសិស្សានុសិស្សគ្រប់កម្រិតបានចូលរៀនក្នុងអគារថ្មី ដែលឧបត្ថម្ភដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ នៅចុងខែធ្នូ២០២០នេះ ស្របពេលដែលសិស្សានុសិស្សមកដាក់ពាក្យចូលរៀន លោកគ្រូ អ្នកគ្រូ […]
ករណីអះអាងថា PM ចាប់គេវាយខ្នោះ កៀបស៊ីពលរដ្ឋរហូតបែកធ្លាយដល់អ្នកសារព័ត៌មាន ត្រូវបានបកអាក្រាត!(video inside)
កាលពីវេលាម៉ោង ១១និង៣០នាទីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១ មានករណីជនខិលខូចមួយក្រុម បានធាក់ទ្វារ បន្ទប់ជួល របស់កម្មករពីរនាក់ប្តីប្រពន្ធ ទាំងកណ្តាលយប់ ដោយចោទថាជាអ្នកលក់គ្រឿងញៀន និងជំរិតទារប្រាក់ ពលរដ្ឋ នៅចំណុច ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ បន្ទាប់ពីហេតុការ នេះកើតឡើង ក៏មានព័ត៌មានជាច្រើនបានចុះទៅកន្លែងកើតហេតុ និងបានផ្សព្វផ្សាយថា ក្រុមជនខិលខូចទាំងនោះ គឺជាក្រុមបង្ក្រាបគ្រឿងញៀន ខ្លះផ្សាយថា ជាមន្ត្រីកងរាជអាវុធហត្ថ និងរៀបរាប់ថា ក្រុមជនខិលខូចទាំងនោះ មានគ្នា៥នាក់ ក្នុងនោះមានម្នាក់ អួតខ្លួនថាជា PM ចំណែក៤នាក់ទៀត ជាសន្តិសុខយាមនៅគោលដៅនោះ បានសម្រុកចូលទៅក្នុងបន្ទប់ពួកគាត់ ហើយក៏បានយកគ្រឿងញៀន១កញ្ចប់ ចេញពីហោប៉ាវខោ រួចចាប់បុរសជាប្តីវាយខ្នោះមកខាងក្រោយ ហើយយកគ្រឿងញៀនដាក់ពីមុខជនរងគ្រោះ ដោយចោទថា ប្តីប្រពន្ធទាំង២នាក់ ជាអ្នកលក់គ្រឿងញៀន ហើយក៏គម្រាមចាប់វាយខ្នោះ បញ្ជូនប្តីទៅដាក់គុកព្រៃស ទាំងយប់ បើគ្មានលុយឲ្យពួកគេ។ និងក្រោយមកដោយជនរងគ្រោះពុំមានលុយ ជនសង្ស័យក៏បានបង្ខំ ឲ្យប្តីប្រពន្ធទាំងពីរនាក់ យកម៉ូតូរបស់ខ្លួន ទៅបញ្ចាំនៅឃ្លាំងរំសែវ ចំនួន៥០០ដុល្លារ ហើយយកក្រដាសបញ្ចាំ យកមកឲ្យជនរងគ្រោះវិញ ទើបដោះខ្នោះប្តីចេញ លុះព្រឹកឡើង […]