ព័ត៌មានជាតិ

អភិបាលខេត្តកំពង់ចាម អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់សាលាអនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងខេត្ត

ដើម្បីចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជាការលើកទឹកចិត្តដល់ គណៈគ្រប់គ្រងសាលា និងលោកគ្រូ អ្នកគ្រូ នៃអនុវិទ្យាល័យ និងវិទ្យាល័យ ទូទាំងខេត្ត នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត រួមនិងអភិបាលរងខេត្ត អញ្ជើញប្រគល់អំណោយរបស់រដ្ឋបាលខេត្ត ជូនដល់គណៈគ្រប់គ្រងសាលានៃអនុវិទ្យាល័យ និងវិទ្យាល័យ ចំនួន១២៤ សាលា ក្នុងខេត្តកំពង់ចាម ។

អំណោយដែលរដ្ឋបាលខេត្តប្រគល់ជូនក្នុងមួយសាលាៗទទួលបាន:
-ម៉ាសចំនួន ១.០០០ម៉ាស សរុប១២៩.០០០ម៉ាស -អាកុលចំនួន១ កាន ៣០ លីត្រ សរុប ៣៧៥០ លីត្រ -សាប៊ូលាងដៃចំនួន១៥ ដុំ សរុប ១.៩០០ ដុំ ។

ចំពោះសាលាដែលបានយកមកធ្វើជាមណ្ឌលចត្តាឡីស័ក សរុប២២ សាលា ដោយក្នុងមួយសាលាៗទទួលបានថវិកាចំនួន១ លានរៀល ។ ដោយឡែកវិទ្យាល័យព្រះសីហនុ ដែលបានយកមកធ្វើជាកន្លែងសម្រាក ព្យាបាលជំងឺកម្រិតស្រាល បានឧបត្ថម្ភថវិកា ចំនួន២ លានរៀល សរុបថវិកា២៣ លានរៀល ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *