ព័ត៌មានជាតិ

អភិបាលក្រុងព្រៃវែងបន្ដចុះពិនិត្យដំណើការចាក់វ៉ាក់សាំងដូសទី២ជូនដល់កុមារ និងយុវវ័យអាយុក្រោម១៨ឆ្នាំ

លោក ម៉ននី បណ្ឌិត អភិបាលក្រុងព្រៃវែង បានអញ្ជើញដឹកនាំមន្រ្ដីរដ្ឋបាលក្រុង ចុះពិនិត្យដំណើការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ជូនដល់កុមារ និងយុវវ័យ អាយុក្រោម១៨ឆ្នាំ ២ទីតាំង ៖

ទីតាំងទី១.នៅការិយាល័យសុខាភិបាលស្រុកប្រតិបត្តិក្រុងព្រៃវែង
ទីតាំងទី២. នៅមណ្ឌលសុខភាពហ៑ុនសែនកំពង់លាវ ស្ថិតនៅក្រុងព្រៃវែង ខេត្ដព្រៃវែង ។

ក្នុងឱកាសនោះលោកអភិបាលក្រុងព្រៃវែង បានសំដែងការគាំទ្រកោតសរសើរ ថ្លែងអំណរគុណចំពោះ ក្រុមគ្រូពេទ្យ កងកម្លាំង យុវជន ស.ស.យ.ក.ក្រុង
និងក្រុមការងារទាំងអស់ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានល្អប្រសើរ ក្នុងការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ១៩ ជូនដល់ក្មួយៗកុមារ និងយុវវ័យទូទាំងក្រុងព្រៃវែង ។

ជាមួយគ្នានោះលោកអភិបាលក្រុងក៏បានឧបត្ថម្ភនូវទឹកបរិសុទ្ធវីតាល់២កេះក្នងមួយទីតាំជូនដល់ក្រុមគ្រូពេទ្យ កងកម្លាំង និងស.ស.យ.ក.ក្រុង ចូលរួមដែរ ។

លោកអភិបាលក្រុងព្រៃវែង ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលត្រូវជា មាតាមិតា អណាព្យាបាល កុមារ ឬយុវវ័យ សូមជួយជម្រុញដល់កូន ដែលមិនទាន់បានចាស់ដូសទី២ សូមមេត្ដារួសរាន់ ព្រោះការចាក់វ៉ាក់សាំងការពារជម្ងឺកូនវីដ១ឥនេះមានតែ៧ថ្ងៃតែប៉ុនោះ គឺចាប់ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២១ ។

ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១

adm

Leave a Reply

Your email address will not be published. Required fields are marked *