ព័ត៌មានជាតិ

លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា អញ្ជើញចុះត្រួតពិនិត្យ ខ្លោងទ្វារ និង របងសាលាបឋមសិស្សាកំពង់រលីង ក្រុងកំពង់ចាម

កំពង់ចាម,,លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា ប្រធានកិត្តិយស សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ២០២១ រួមជាមួយក្រុមការងារ បានអញ្ជើញចុះសំណេះសំណាល និង ត្រួតពិនិត្យ របងសាលា និង ខ្លោងទ្វារ សាលាបឋមសិក្សាកំពង់រលីង ស្ថិងនៅក្នុង ភូមិកំពង់រលីង សង្កាត់សំបួរមាស ក្រុង កំពង់ចាម ។

ក្នុងដំណើរអញ្ជើញចុះត្រួតពិនិត្យនោះ លោកជំទាវ ញូង ចរិយា អ៊ុន ចាន់ដា បានធ្វើការការវាយតម្លៃខ្ពស់ ចំពោះក្រុមជាងសាងសង់របងសាលារៀន ប្រវែង ២៧៦ ម៉ែត្រ និងខ្លោងទ្វារ សាលាបឋមសិក្សាកំពង់រលីង ដែលប្រកបដោយ គុណភាពល្អ ត្រឹមត្រូវទៅតាមបច្ចេកទេសដែលអាចទទួលយកបាន។ លោកជំទាវ ក៏បានធ្វើការអំពាវនាវដល់ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញភារកិច្ច បង្រៀន សិស្សានុសិស្សា នៅសាលាបឋមសិក្សាកំពង់រលីង នៅពេលខាងមុខ ដែលក្រសួងអប់រំ យុវជននិងកីឡា យល់ព្រមឲ្យបើកសាលារៀនឡើងវិញ ត្រូវខិតខំយកចិត្តទុកដាក់ បង្រៀន សិស្ស ទាំង អក្សរសាស្រ្ត បច្ចេកទេស និងជាពិសេស ការអប់រំ សីលធម៌ ដល់កុមារ ឲ្យចេះមានសីលធម៌រស់នៅ អាកប្បកិរិយា សមរម្យផងដែរ។

មុននឹងបន្តដំណើរទៅចូលរួមបុណ្យសពលោកស្រី ឯម ថាវី ប្រធានមន្ទីរកិច្ចការនារីខេត្ត លោកជំទាវ ញូង ចរិយា បានធ្វើការផ្តាំផ្ញើការសួរសុខទុក្ខពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ដែលជានិច្ចជាកាល ឯកឧត្តម តែងតែយកចិត្តទុកដាក់ ដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ និងតែងតែនៅជាមួយប្រជាពលរដ្ឋនៅពេលដែលមានទុក្ខ។ លោកជំទាវ ក៏បានធ្វើណែនាំឲ្យ លោកនាយកសាលា លោកគ្រូ អ្នកគ្រូ និងអាជ្ញាធរ មូលដ្ឋាន ត្រូវបន្តការប្រុងប្រយ័ត្ន និងកុំធ្វេសប្រហែស ចំពោះមេរោគកូវីដ ១៩ ដោយត្រូវអនុវត្តន៍ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល និងជាពិសេស គោរព តាមការដាក់ចេញសារណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល « ៣ កុំ និង ៣ ការពារ» ឧ្យបានហ្មត់ចត់។
សូមជម្រាបថា ឯកឧត្តម អ៊ុន ចាន់ដា និង លោកជំទាវ ញូង ចរិយា បានឧបត្ថម្ភធ្វើរបងសាលារៀន មានប្រវែង ២៧៦ ម៉ែត្រ និង ខ្លោងទ្វារសាលារៀន ដែលមានតម្លៃ ២៧០០$ ដែលបានធ្វើរួចរាល់ ក្នុងខែមេសា ឆ្នាំ២០២១នេះ ក្នុងភូមិ កំពង់រលីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

adm

Leave a Reply

Your email address will not be published. Required fields are marked *