ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ថ្មី ចំនួន២២នាក់ (ជាសះស្បើយចំនួន១៨នាក់)និងស្លាប់ចំនួន ១នាក នៅមូលដ្ឋានក្នុងស្រុកចំនួន៧ ដូចខាងក្រោម
១- ស្រុកសុីធរកណ្ដាល ចំនួន ១៣នាក់
២- ស្រុកពាមជរ ចំនួន ២នាក់
៣-ស្រុកពាមរក៍ ចំនួន ២នាក់
៤- ស្រុកព្រះស្ដេច ចំនួន ២នាក់
៥- ស្រុកស្វាយអន្ទរ ចំនួន ១នាក់
៦- ស្រុកកំចាយមារ ចំនួន ១នាក់
៧- ស្រុកកំពង់ត្របែក ចំនួន ១នាក់
បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ២២នាក់ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុកនីមួយៗ។
ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា