ព័ត៌មានជាតិ

ម៉ាស់ចំនួន១៥,០០០ ម៉ាស់ ត្រូវបានផ្តល់ជូនសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម!


នៅព្រឹកថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១
ឯកឧត្តម ជា ក្រូច ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានប្រចាំការសាខាសមាគម សិស្ស និស្សិត បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម, និងឯកឧត្តម សៅ សំបូរ ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានសាខាសមាគម សិស្ស និស្សិតបញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាមបាននាំយកនូវម៉ាស់ចំនួន ៦ ឡាំងស្មើនឹង ១៥,០០០ ម៉ាស់ ដែលជាអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ខៀវ កាញ៉ារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងលោកជំទាវ មកផ្តល់ជូនសាខាសមាគម សិស្ស និស្សិត
បញ្ញវន្តក្មេងវត្ត ខេត្តកំពង់ចាម។

សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្តមរដ្ឋមន្រ្តី និងលោកជំទាវ ដែលបានផ្តល់នូវអំណាយដ៏មានសារៈសំខាន់នេះ និងសូមបួងសួងដល់ទសបរមីវត្ថុស័ក្តិសិទ្ធិក្នុងលោកសូមបែរភ័ក្រ្តងាកក្រោយមកប្រោសព្រំពរជ័យ សិរីមង្គល វិបុលសុខគ្រប់ប្រការ ជូនឯកឧត្តនរដ្ឋមន្រ្តី និងលោកជំទាវ សូមទទួលបាននូវសុខភាពល្អ បរិបូណ៌ កម្លាំងពលំ មាំមួន ប្រាជ្ញាវៀងវៃ និងសូមឲ្យចៀសផុតពីជំងឺដ៏កាចសាហាវគឺ កូវីដ-១៩ កុំបីឃ្លៀងឃ្លាតឡើយ។

ប្រភព: Ret Sarat

adm

Leave a Reply

Your email address will not be published. Required fields are marked *