ព័ត៌មានជាតិ

អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពី អគ្គលេខាធិការរង ក្រសួងការពារជាតិ និងក្រុមការងារ

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញទទួលជំនួយជាបន្តបន្ទាប់ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ ។

ជំនួយដែលរដ្ឋបាលខេត្តទទួលបាននាពេលនោះ រួមមានៈ
-ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមការងារ ឧបត្ថម្ភម៉ាសចំនួន ៤០.០០០ម៉ាស -អាកុល ១០កាន -ឧបករណ៍វាស់កំដៅ ១០ដើម និងជែលលាងដៃ (២៥០ml) ចំនួន ១០០ដប ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានឧបត្ថម្ភនូវសម្ភារៈមួយចំនួន ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ។

ឯកឧត្តមអភិបាលខេត្ត ថ្លែងបន្តថា អំណោយមនុស្សធម៌នាពេលនេះ គឺពិតជាបានចូលរួមចំណែកយ៉ាងធំធេងជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការចូលរួមប្រយុទ្ធនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌខេត្ត និងជាការឆ្លើយតបទៅនឹងស្ថានភាពបច្ចុប្បន្ន ស្របពេលដែលមេរោគដ៏កំណាចនេះកំពុងគម្រាមកំហែងយ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច និងអាយុជីវិតរបស់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងពិភពលោកជារៀងរាល់ថ្ងៃផងដែរ។ (ចៅ វង្ស i.k.)

adm

Leave a Reply

Your email address will not be published. Required fields are marked *