ព័ត៌មានជាតិ

អបអរសាទររដ្ឋបាលសង្កាត់ និងប៉ុស្តិ៍រដ្ឋបាលចំនួន ០២ ក្នុងចំណោម ១១សង្កាត់ នៃខណ្ឌដូនពេញ ទទួលបានប័ណ្ណសរសើរជ័យលាភីលេខ១ និងប្រាក់រង្វាន់លើកទឹកចិត្ត ដែលមានស្នាដៃក្នុងការអនុវត្ត គោលនយោបាយ “ភូមិ-សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាល

នៅព្រឹក ថ្ងៃព្រហស្បតិ៍ ៣រោច ខែស្រាពណ៍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២១នេះ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានអញ្ជើញជាអធិបតីភាព ក្នុងពិធីប្រគល់ប័ណ្ណសរសើរជូនដល់រដ្ឋបាលសង្កាត់-ប៉ុស្តិ៍ទាំង១១ ដែលមានស្នាដៃក្នុងការអនុវត្តគោលនយោបាយ “ភូមិ-សង្កាត់ មានសុវត្ថិភាព” របស់រាជរដ្ឋាភិបាលកម្ពុជា ដែលមាន ៩ចំណុចធំៗ ក្នុងនោះសង្កាត់-ប៉ុស្តិ៍ ដែលទទួលបានជ័យលាភីលេខ១ មានចំនួន ០២សង្កាត់ គឺសង្កាត់ផ្សារចាស់ និង សង្កាត់ផ្សារថ្មីទី២ ព្រមទាំងបានទទួលប្រាក់រង្វាន់លើកទឹកចិត្តពីរាជរដ្ឋាភិបាល និង ប័ណ្ណសសើរគ្រប់សង្កាត់ផងដែរ ។

តាមរយៈកិច្ចខិតខំប្រឹងប្រែង ដោយមានការជួយជ្រោមជ្រែង ការចូលរួមសហការពីសំណាក់ថ្នាក់ដឹកនាំរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌដូនពេញ កងកម្លាំង ជាពិសេសមានការចូលរួមដោយមិនអាចខ្វះបានពីប្រជាពលរដ្ឋក្នុងមូលដ្ឋានផងនោះ បានធ្វើឲ្យរដ្ឋបាលខណ្ឌ សង្កាត់ អនុវត្តបានគ្រប់គ្រងជ្រុងជ្រោយទាំងសេវាតម្រូវការ និង សេវាកាតព្វកិច្ច សំដៅលើការអនុវត្តការងារបានទាន់ពេលវេលា ត្រឹមត្រូវ តម្លាភាព សុខុមាលភាពសង្គម និង របៀបរៀបរយសាធារណៈផងដែរ ។

adm

Leave a Reply

Your email address will not be published. Required fields are marked *