ព័ត៌មានជាតិ

លោក សុខ ពេញវុធ អភិបាលខណ្ឌដូនពេញ ចុះត្រួតពិនិត្យការងារស្តាលូដោយអូសកៅឡាក់បំពង់លូចាស់ៗ


(ភ្នំពេញ)៖នៅថ្ងៃព្រហស្បតិ៍ ១០កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០,០០នាទីព្រឹក លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាល ខណ្ឌដូនពេញ បានអញ្ជើញចុះត្រួតពិនិត្យការងារស្តារលូ ដោយអូសកៅឡាក់បំពង់លូចាស់ នៅបណ្តោយផ្លូវលេខ១៣ ចន្លោះពី១១០ ដល់ផ្លូវលេខ១៨៣ ប្រវែង ១,៦៣៨.៥ម៉ែត្រ ដែលជាកញ្ជប់ថវិការបស់រដ្ឋបាលខណ្ឌដូនពេញឆ្នាំ២០២០។
នាឱកាសនោះ លោក សុខ ពេញវុធ អភិបាល នៃគណ:អភិបាលខណ្ឌដូនពេញ ក៏បានបន្តចុះត្រួតពិនិត្យការងារផ្សារចំរឹងដែកដាក់តាមមាត់អណ្តូងលូចំនួន ០៩អណ្តូង តាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ដើម្បីកុំអោយសំរាម ឬកាកសំណល់ផ្សេងៗ ហូរចូលលូនៅពេលមានភ្លៀងធ្លាក់ ដែលជាហេតុបណ្តាលអោយស្ទះលូផងដែរ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *