ព័ត៌មានជាតិ

ថ្ងៃទី២៨ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត

ថ្ងៃនេះ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន៤៥នាក់ បន្ថែមទៀត
តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៨ ខេត្តស្វាយរៀង ១នាក់ និងមកពីខេត្តកណ្ដាល ១នាក់ ដូចខាងក្រោម:

១- ស្រុកស្វាយអន្ទរ ចំនួន ​១៤នាក់
២- ស្រុកពាមរក៍ ចំនួន ​៩នាក់
៣-ស្រុកមេសាង ចំនួន ​៨នាក់
៤- ស្រុកព្រះសេ្តច ចំនួន ៥នាក់
៥- ស្រុកកញ្ច្រៀច ចំនួន​ ៣នាក់
៦- ស្រុកពារាំង ចំនួន​ ២នាក់
៧- ស្រុកកំពង់ត្របែក ចំនួន ១នាក់
៨- ស្រុកកំចាយមារ ចំនួន ១នាក់
៩- ខេត្តស្វាយរៀង ចំនួន ១នាក់
១០- មកពីខេត្តកណ្ដាល ចំនួន ១នាក

បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ទាំង ៤៥នាក់ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តនិងតាមមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទងប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក ។
៣ការពារ
– ពាក់ម៉ាស់នៅគ្រប់ទីសាធារណៈ
– លាងដៃជាមួយសាប៊ូ អាល់កុល ឬ ជែល
– រក្សាគម្លាតសុវត្ថិភាព សង្គមចាប់ពី១ម៉ែត្រកន្លះឡើងទៅ។
៣កុំ
– កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល
– កុំចូលទៅកន្លែងមានមនុស្សច្រើនកុះករ
– កុំប៉ះពាល់គ្នា

adm

Leave a Reply

Your email address will not be published. Required fields are marked *