ព័ត៌មានជាតិ

អបអរសាទរខួបអនុស្សាវរីយ៍លើកទី៧០ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (CPP) -២៨/៦ /១៩៥១- ២៨​/៦​/២០២១​

 

៧០ ឆ្នាំកន្លងទៅនេះ កម្ពុជាបានឆ្លងកាត់នូវរឿងរ៉ាវលំបាកជាច្រើន ដែលគ្រប់ដំណាក់កាលទាំងអស់គឺតែងតែមានវត្តមាន “គណបក្សប្រជាជនកម្ពុជា” នៅរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋខ្មែរគ្រប់ពេលវេលា។

សន្តិភាព ស្ថិរភាព និងរាល់នូវសមិទ្ធផលដែលយើងសម្រេចបានមកដល់ពេលនេះ គឺបានមកពីការយកអាយុជីវិតធ្វើដើមទុនជាមួយនឹងពលិកម្មដ៏ធំធេងមិនអាចកាត់ថ្លៃបានរបស់យុទ្ធជន យុទ្ធនារី មន្ត្រីរាជការ​ សមាជិក សមាជិកាគណបក្ស រួមទាំងបងប្អូនជនរួមជាតិរាប់លាននាក់ដែលបានចូលរួមក្នុងបុព្វហេតុជាតិមាតុភូមិ ជាមួយនឹងការគាំទ្រដ៏ស្មោះស ពីបណ្ដាប្រទេសជាមិត្ត និងសហគមន៍អន្តរជាតិដែលបានធ្វេីអោយកម្ពុជាមានសុខសន្តិភាពនិងរីកចម្រេីនមកទល់សព្វថ្ងៃ។

សូមអរគុណ​បងប្អូនជនរួមជាតិ​ និងសមាជិកសមាជិកា​ ព្រមទាំងក្មួយៗទាំងក្នុងនិងក្រៅប្រទេសដែលតែងតែគាំទ្រនិងបោះឆ្នោតអោយគណបក្សប្រជាជនកម្ពុជាដឹកនាំប្រទេសមកទល់សព្វថ្ងៃ។ ក្រោមការដឹកនាំរបស់​គណបក្សប្រជាជនកម្ពុជា​ ប្រទេសជាតិនឹងកាន់តែរីកចម្រេីនរុងរឿង។

អរគុណ​សន្តិភាព

(ប្រភព៖ ផេកសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា)

adm

Leave a Reply

Your email address will not be published. Required fields are marked *