ព័ត៌មានជាតិ

ប្រកាសរបស់ក្រសួងសុខាភិបាលថ្ងៃនេះ អ្នកជំងឺកូវីដ១៩ ចំនួន២នាក់ទៀតបានជាសះស្បើយ និងមិនមានករណីឆ្លងថ្មីទេ Thu/២៤/Dec/២០២០

ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ថា មានអ្នកជំងឺកូវីដ១៩ ចំនួន២នាក់ត្រូវបានព្យាបាលជាសះស្បើយ ហើយមិនមានរកឃើញករណីឆ្លងថ្មីនោះទេ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី២៤ ខែធ្នូនេះ នៅកម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៣៦៣នាក់ ក្នុងនោះអ្នកព្យាបាល ជាសះស្បើយចំនួន៣៥១នាក់ និងអ្នកកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន១២នាក់៕

adm

Leave a Reply

Your email address will not be published. Required fields are marked *