ព័ត៌មានជាតិ

ជំនួបពិភាក្សាការងារសំខាន់ៗអស់ជាច្រើនម៉ោង រវាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំ នៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩

នៅក្នុងជំនួបពិភាក្សាការងារសំខាន់ៗអស់ជាច្រើនម៉ោង រវាងឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងឯកឧត្តមឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំ នៅកម្ពុជា ដោយផ្តោតសំខាន់ទៅលើការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១។ នៅក្នុងជំនួបដ៏មានអត្ថន័យនោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត ក៏បានជម្រាបជូនឯកឧត្តមអភិបាលខេត្តកំពង់ចាម ផងដែរថា លោកពិតជាចាប់អារម្មណ៍បំផុតនូវសក្កដានុពលនៃវិស័យទេសចរណ៍នៅក្នុងខេត្តកំពង់ចាមដ៏ស្រស់បំព្រង ដោយខេត្តកំពង់ចាមសម្បូរទៅដោយរមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្រ្ត និងទេសចរណ៍ធម្មជាតិដ៏ស្រស់សម្បូរបែប ក្នុងនោះឯកអគ្គរដ្ឋទូត ក៏បានថ្លែងការកោតសរសើរនូវស្នាដៃដ៏អស្ចារ្យរបស់កូនខ្មែរ ដែលបានកែច្នៃពីដើមឬស្សី ទៅជាស្ពានឬស្សីឆ្លងកាត់ទន្លេមេគង្គដ៏វែង ដែលតភ្ជាប់ពីក្រុងកំពង់ចាម ឆ្ពោះទៅកាន់ទឹកដីកោះប៉ែន ហើយឯកឧត្តមឯកអគ្គរដ្ឋទូតបានសន្យាថា បើពេលវេលាអំណោយផល នៅរដូវប្រាំងឆ្នាំក្រោយខណៈពេលស្ពានឬស្សីកោះប៉ែនចាប់ផ្តើមស្ថាបនា នោះឯកឧត្តមក្រុមការងារនឹងអញ្ជើញមកចូលរួមទស្សនាម្ដងទៀត។

ដោយការដឹកនាំដ៏ឈ្លៀសវៃ និងបុិនប្រសព្វរបស់ឯកឧត្តមអភិបាលខេត្តកំពង់ចាម លោកបានស្នើដល់ឯកឧត្តមឯកអគ្គរដ្ឋទូត ជួយជំរុញដល់អ្នកវិនិយោគគិនឲ្យមកធ្វើការវិនិយោគនៅក្នុងភូមិសាស្រ្តខេត្តកំពង់ចាម ហើយខេត្តកំពង់ចាម ក៏សូមស្វាគមន៍ដល់អ្នកវិនិយោគិនដែលមានបំណងចង់មកធ្វើការវិនិយោគលើគ្រប់វិស័យនៅក្នុងទឹកដីខេត្តកំពង់ចាម។ ជាការឆ្លើយតបទៅនឹងសំណើរបស់ឯកឧត្តមអភិបាលខេត្ត ឯកឧត្តមអគ្គរដ្ឋទូតបានថ្លែងថា លោកសូមទទួលយកនូវសំណើខាងលើនេះទៅជម្រាបដល់អ្នកវិនិយោគិនឲ្យមកធ្វើការវិនិយោគនៅលើទឹកដីនៃខេត្តកំពង់ចាមដ៏ស្រស់បំព្រងមួយនេះ៕
ចៅ វង្ស I.K.Team.

adm

Leave a Reply

Your email address will not be published. Required fields are marked *