ព័ត៌មានជាតិ

ប្រធានផ្សារនិងអ្នកកាងល្បែងប្រុងខ្លួន ! ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណ:អភិបាលរាជធានីភ្នំពេញ ប្រើអភិក្រមវះកាត់ Thu/២៤/Dec/២០២០

(ភ្នំពេញ)៖ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ បានធ្វើការព្រមាន បើផ្សារណាអនុញ្ញាតអោយមានកត់កន្ទុយលេខក្នុងផ្សារ​ត្រូវ​ដក​ប្រធាន​ផ្សារនោះចេញទោះមន្ត្រីខ្សែធំប៉ុណ្ណាក៏ដោយ អោយតែពុករលួយកាងពួកល្បែងខុសច្បាប់ និងគ្រឿងញៀន នឹងត្រូវប្រើអភិក្រមរបស់សម្ដេចតេជោ ហ៊ុន សែន វះកាត់ ដកចោលភ្លាមៗ។
ដោយឡែកលោក ឯក ឃុន​ដឿ​ន អភិបាល​នៃ​គ​ណៈ​អភិបាលខណ្ឌ ក៌បានដាក់​បញ្ជា​អោយកម្លាំង​គ​ណៈ​បញ្ជា​ការឯកភាព​ចុះ​បង្ក្រាប​ជាក់ស្ដែង​តែដោយ​ឃាត់ខ្លួន​មនុស្ស​០៣​នាក់និង​ដកហូត​ទូរទស្សន៍​ចំនួន​០៣​គ្រឿង កំ​ព្យូ​ទ័​រ​០១​គ្រឿង ម៉ាស៊ីន​ព្រី​ន​បុ​ង​ចាក់​០១​គ្រឿង​ ប្រតិបត្តិការ​ការ​នេះ ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៥:០០រសៀល​ ថ្ងៃ​ទី​២៣ ខែធ្នូ ឆ្នាំ​២០២០ នៅផ្ទះ​លេខ​៦៤ ផ្លូវ​លេខ​១៨៦ កែង​នឹង​ផ្លូវ​លេខ​២៥៧ មូលដ្ឋាន​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *