ព័ត៌មានស៊ើបអង្កេត

តើលោក (ភា)ជានរណាទើបសម្ថកិច្ចមិនហ៑ានបង្ក្រាប?

សៀមរាប៖ស្ដេចល្បែងប្រចាំខេត្តសៀមរាបតើមានអ្នកណានៅពីក្រោយខ្នងបានជាហ៊ានប្រឆាំងនឹងបំរាមរបស់ប្រមុខរាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាល3 កុំ3ការពារ
បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាបបានចោទសួរថាតើលោកភា.មានអ្នកណានៅពីក្រោយខ្នងបានជាហ៊ានដឹកនាំប្រជាពលរដ្ឋមួយចំនួនធំធ្វើអោយញៀនល្បែងភ្លេចអស់ប្រពន្ធកូនកើតអំពើហិង្សានៅក្នុងគ្រួសារ នឹងកើតឡើងចោរលួចចោរប្លន់ចោរកម្មគ្រប់បែបយ៉ាង អ្វីដែលសំខាន់ជាងគេ គឺមេល្បែងសុីសងដែលមានឈ្មោះភាខាងលើ នៅតែដំណើរការបានជារៀងរហូតប្រឆាំងនឹងបំរាមប្រមុខរាជដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល បានដាក់ចេញ.3កុំ.3ការពារ.ចំណែកលោកអធិការក្រុងសៀមរាបដែលទើបនឹងឡើងមកកាន់តំណែងថ្មីៗនេះមិនហ៊ានបង្ក្រាបមេក្លោងនឹងស្ដេចល្បែងស៊ីសងនេះទេ
បងប្អូនប្រជាពលរដ្ឋព្រមទាំងមន្ត្រីរាជការដែលរស់នៅក្នុងខេត្តសៀមរាបមានការហួសចិត្តនឹងស្ដេចល្បែងស៊ីសងដែលមានឈ្មោះភា ប្រចាំខេត្តសៀមរាប ជាយូរឆ្នាំមកហើយគ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបនោះទេបានត្រូវថ្នាំពុលរបស់ស្ដេចល្បែងរូបនេះអស់ហើយ បងប្អូនប្រជាពលរដ្ឋបានបញ្ជាក់ពីទីតាំងដែលលេងអាប៉ោង បៀ ហើយសុីសងរាប់ពាន់រាប់មុឺនដុល្លារនេះគឺលេងនៅលើផ្ទះលោកភា ដែលជាស្ដេចល្បែងតែម្ដង អ្វីដែលសំខាន់សៀមរាបកំពុងតែផ្ទុះកូវីតជាបន្តបន្ទាប់រីឯលោកភាកំពុងតែប្រឆាំងនិងបំរាមរបស់ក្រសួងសុខាភិបាល
ស្ដេចល្បែងស៊ីសងចាក់ខេត្តសៀមរាបតើឯកឧត្តម ទាសីហាអភិបាលនៃគណ:អភិបាលខេត្តសៀមរាប ឯកឧត្តមបានជ្រាបពីព័ត៌មានខាងលើនេះដែរទាន

បើតាមប្រភពព័ត៌មានពីបងប្អូនប្រជាពលរដ្ឋនិងមន្ត្រីរាជការបានប្រាប់អ្នកសារពត៌មានយើងអោយបានដឹងថាស្ដេចល្បែងរូបនេះបើគ្មានឈ្មោះភាទេអ្នកណាបើកលេងល្បែងសុីសងនៅក្នុងខេត្តសៀមរាបគ្រប់ប្រភេទក៏មិនបានសុខសាន្តដែរ បានន័យថាឈ្មោះភាដែលជាឧកញ៉ាល្បែងចេះគាប់គួរចេះតើសេដ្ឋកិច្ចឲ្យសមត្ថកិច្ចនិងអាជ្ញាធរដែនដីនៅក្នុងខេត្តសៀមរាបបានយ៉ាងរលូន ល្បែងស៊ីសងគ្រប់ប្រភេទដែលកើតឡើងនៅលើទឹកដីខេត្តសៀមរាបគឺរបស់លោកភា ទាំងអស់ ចំណុចនេះបានបញ្ជាក់ថាបើគ្មានឈ្មោះភា អ្នកណាក៏លេងមិនបានសុខដែរ ពាក់ព័ន្ធនឹងភូមិឃុំមានសុវត្ថិភាព គឺលោកអធិការក្រុងសៀមរាបមិនដែលខ្វល់ប៉ុន្មានទេ សំខាន់លុយៗគឺចបហើយ។

adm

Leave a Reply

Your email address will not be published. Required fields are marked *