ព័ត៌មានអន្តរជាតិ

អ្នកវិទ្យាសាស្ត្រ​ព្រមាន​ពី​ជំងឺ​ថ្មី​មួយទៀត មាន​គ្រោះថ្នាក់​ជាង​កូ​វីដ​១៩

អន្តរជាតិ ៖ អ្នកវិទ្យាសាស្ត្រ​ដែល​បាន​ជួយ​រកឃើញ​វីរុស​អេ​បូ​ឡា​ដ៏​កាច​សាហាវ​បាន​និយាយថា ការ​រាតត្បាត​នាពេល​អនាគត​ទំនងជា​នឹង​កើតមាន​ច្រើនជាង​ជំងឺ​ជាង​កូ​វីដ​១៩​ទៅទៀត។​

​សាស្ត្រាចារ្យ​លោក Jean-Jacques Muyembe Tamfum បានធ្វើការ​នៅ​ជួរមុខ​ក្នុង​ការកំណត់​អត្តសញ្ញាណ​ភ្នាក់ងារ​បង្ក​ជំងឺ​ថ្មីៗ​ចាប់តាំងពី​ឆ្នាំ​១៩៧៦​មក។ ​នៅពេលដែល​គាត់​ជា​អ្នកស្រាវជ្រាវ​វ័យក្មេង​គាត់​បាន​យក​សំណាក​ឈាម​ពី​ជនរងគ្រោះ​ដោយសារ​ជំងឺ​ដែល​មិន​ស្គាល់​បានសម្លាប់​អ្នកជំងឺ​ជិត៩០% ។​

​សំណាក​ទាំងនោះ​ត្រូវបាន​បញ្ជូន​ពី​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ទៅ​អ្នកវិទ្យាសាស្ត្រ​នៅ​បែលហ្ស៊ិក ​និង​សហរដ្ឋអាមេរិក​ដែល​បាន​រកឃើញ​វីរុស​ដែលមាន​រាង​ដូច​ដង្កូវ​នៅក្នុង​ឈាម​របស់​អ្នកជំងឺ​ ដែល​ត្រូវបាន​គេ​ដាក់ឈ្មោះ​តាម​ទន្លេ​អេ​បូ​ឡា​។​ វា​ត្រូវបាន​គេ​ជឿថា ​ជំងឺ​នេះ​នឹង​បណ្តាលឱ្យ​មនុស្ស​ក្អួត ​និង​ហៀរ​សំបោរ​ក៏ដូចជា​រោគសញ្ញា​ដ៏​គួរឱ្យ​រន្ធត់​ដទៃទៀត គឺ​បាន​ឆ្លង​ពីស​ត្វ​មក​មនុស្ស​ដែល​អាចជា​សត្វ​ប្រចៀវ​។​

​ឥឡូវនេះ​សាស្ត្រាចារ្យ​លោក Muyembe គ្រប់គ្រង​វិទ្យាស្ថាន​ស្រាវជ្រាវ​ជីវ​ឱសថ​ជាតិ (INRB) ក្នុង​រដ្ឋធានី Kinshasa របស់ DRC និង​បាន​ព្រមាន​ពី​ជំងឺឆ្លង​ពីស​ត្វ​ដែល​នឹង​បន្ត​កើតមាន​។​ លោក​បាន​ប្រាប់ CNN ថា “​ឥឡូវនេះ យើង​កំពុង​ស្ថិតនៅក្នុង​ពិភពលោក​មួយ​ដែល​ភ្នាក់ងារ​បង្ក​រោគ​ថ្មីៗ​នឹង​លេចចេញ​មកហើយ​នោះ​គឺជា​អ្វីដែល​បង្ក​ជាការ​គំរាមកំហែង​ដល់​មនុស្សជាតិ​”​។

​អ្នកជំនាញ​សុខភាព​សាធារណៈ​ផ្សេងទៀត​ក៏បាន​ព្រមាន​ផងដែរ​ថា ជំងឺឆ្លង​ពីស​ត្វ​កំពុង​កើនឡើង​ដោយសារតែ​បញ្ហា​បរិស្ថាន​ដែល​មិនអាច​ប្រកែក​បាន​។ ឧស្សាហកម្ម​សាច់​តែងតែ​រក្សា​សត្វពាហនៈ​នៅ​ជិត​ទីប្រជុំជន​ដែល​មិនមាន​អនាម័យ​ហើយ​បង្កើន​លទ្ធភាព​នៃ​ជំងឺ​ដែល​បន្ទាប់មក​អាច​រាលដាល​ដល់​មនុស្ស​នៅក្នុង​បរិស្ថាន​ដូចជា​ទីផ្សារ​សើម​របស់​ប្រទេស​ចិន​ជាដើម​។​

​បច្ចុប្បន្ន ក្រុមគ្រូពេទ្យ​នៅក្នុង​ទីក្រុង Kinshasa កំពុង​ព្យាបាល​ស្ត្រី​ម្នាក់​ដែល​បង្ហាញ​រោគសញ្ញា​ធ្លាក់ឈាម​។​ពួកគេ​កំពុង​ធ្វើតេស្ត​នាង​រក​មេរោគ​អេ​បូ​ឡា​ប៉ុន្តែ​ពួកគេ​បារម្ភ​ថា នាង​អាចជា​អ្នកជំងឺ​ទី​សូន្យ​នៃ​ជំងឺ “Disease X” ថ្មី​ដែលមាន​សក្តានុពល រីក​រាលដាល​លឿន​ដូចជា​វីរុស​កូ​រ៉ូ​ណា​អញ្ចឹង​ប៉ុន្តែ​អ្វីដែល​គេ​បារម្ភ​នោះ​គឺថា​វា​ក៏មាន​អត្រា​មរណភាព​ដូច​ជំងឺ​អេ​បូ​ឡា​ដែរ​ពោលគឺ​ចន្លោះ​ពី​៥០​ទៅ​៩០​ភាគរយ​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *