ព័ត៌មានជាតិ

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ ម្សលមុិញនេះរដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មានដោយបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២០នាក់ថ្មីមន្ថែមទៀត

នៅថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រៃវែង បានចេញសេចក្ដីប្រកាសព័ត៌មានដោយបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ ចំនួន ២០នាក់ថមី ដែលទើបរកឃើញតាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងស្រុកចំនួន៦ ដូចខាងក្រោម:
១- ស្រុកព្រះស្តេច ចំនួន៨នាក់
២- ស្រុកពារាំង ចំនួន២នាក់
៣- ស្រុកពាមរក៍ ចំនួន៤នាក់
៤- ស្រុកពាមជរ ចំនួន២នាក់
៥- ស្រុកកំពង់ត្របែក ចំនួន១នាក់
៦- ស្រុកមេសាង ចំនួន១នាក់
៧- ស្រុកសុីធរកណ្ដាល ចំនួន២នាក់

ចំពោះ ប្រវត្តិធ្វើដំណើរ និងអត្តសញ្ញាណរបស់អ្នកវិជ្ជមានកូវីដ-១៩ ទាំង២០នាក់ ត្រូវបានបង្ហាញនៅលើរូបថតរបស់ពួកគាត់។ បច្ចុប្បន្ន អ្នកវិជ្ជមានជំងឺកូវីដ-១៩ ខាងលើ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុករបស់ពួកគេនីមួយៗ។

ជាថ្មីម្តងទៀត ចំពោះអ្នកដែលបានប្រាស្រ័យទាក់ទង ប៉ះពាល់ដោយផ្ទាល់ឬប្រយោលជាមួយបុគ្គលវិជ្ជមានកូវីដ១៩ ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាពរយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក (៣ការពារ

បញ្ជាក់៖ចង់ជ្រាបកាន់តែច្បាស់សូមអានអក្សរនៅលើរូបថត

៣កុំ)។

adm

Leave a Reply

Your email address will not be published. Required fields are marked *