ព័ត៌មានជាតិ

ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានដាក់​ចេញ​នូវបទបញ្ជា ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើការ​ទប់ស្កាត់រាល់​ការរំលោភ ​ឈូសឆាយ ដុត​រាន និង​ការលក់ដូរ ដោយ​ខុសច្បាប់ ដីព្រៃ​លិច​ទឹក

កំពង់ចាម ៖ ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​ បានដាក់​ចេញ​នូវបទបញ្ជា ដល់​មន្ត្រី​ពាក់ព័ន្ធ​ទាំងអស់ ត្រូវធ្វើការ​ទប់ស្កាត់រាល់​ការរំលោភ ​ឈូសឆាយ ដុត​រាន និង​ការលក់ដូរ ដោយ​ខុសច្បាប់ ដីព្រៃ​លិច​ទឹក ការដាក់​ចេញ​នូវ​បទបញ្ជា​នេះ នា​ព្រឹក​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២១ នៅ​សាលាខេត្ត ក្នុង​កិច្ចប្រជុំ​ដោះស្រាយ ករណី​ទន្ទ្រាន ឈូសឆាយ​ដីព្រៃ​លិច​ទឹក ដែលជា​សម្បត្តិ​របស់រ​ដ្ឋ​មួយកន្លែង ស្ថិតនៅក្នុង​ឃុំ​ព្រែក​ដំបូក ស្រុក​ស្រី​សន្ធរ ខេត្តកំពង់ចាម​។​

ឯកឧត្តម អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ ទៅកាន់​អង្គប្រជុំ​នាឱកាស​នោះ​ថា ដីព្រៃ​លិច​ទឹក​គឺជា​ជម្រក​(​សម្បុក​)​ត្រី​ពង នៅ​រដូវ​ទឹក​លិច និង​ជា​តំបន់​ជីវចម្រុះ ដែល​ត្រូវ​អភិរក្ស ។

ឯកឧត្តម​អភិបាលខេត្ត បាន​រំលឹកថា កន្លងមក​រដ្ឋបាលខេត្ត​កំពង់ចាម បានចេញ​សេចក្តីណែនាំ និង​ផ្សព្វផ្សាយ ព្រមទាំង​បាន​ចុះ​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ និង​បាន​ទប់ស្កាត់​រាល់​ការរំលោភ ការ​ឈូសឆាយ ការដុត​រាន និង​ការលក់ដូរ​ដោយ​ខុសច្បាប់ ព្រោះ​ដីព្រៃ​លិច​ទឹក ជា​ទ្រព្យសម្បត្តិ​សាធារណ​:​របស់​រដ្ឋ ព្រមទាំង​មាន​សារ​:​សំខាន់​ក្នុង​ការបម្រើ​ផលប្រយោជន៍​ដល់​បងប្អូន​ប្រជា​សហគមន៍ និង​សម្រាប់​អភិវឌ្ឍន៍​ប្រទេសជាតិ​ផងដែរ​។​ ប៉ុន្តែ​ទន្ទឹមនេះ ដីព្រៃ​លិច​ទឹក ក៏​នៅតែមាន​ជនខិលខូច​មួយចំនួន​បាន​ប្រើប្រាស់​គ្រប់​មធ្យោបាយ​ដើម្បី​ប្រែក្លាយ​ដី​តំបន់​នោះ មកជា​កម្មសិទ្ធិឯកជន​ទៅវិញ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *