ព័ត៌មានជាតិ

រដ្ឋបាលខេត្តព្រៃវែង សូមប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ១៥នាក់❗️ ដែលទើបរកឃើញនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ដែលជាអ្នកធ្វេីដំណេីរមកពីរាជធានីភ្នំពេញថ្មីៗនេះ!

រដ្ឋបាលខេត្តព្រៃវែង សូមប្រកាសព័ត៌មានបង្ហាញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ-១៩ នៅមានជាបន្តចំនួន ១៥នាក់❗️ ដែលទើបរកឃើញនៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២១នេះ ដែលជាអ្នកធ្វេីដំណេីរមកពីរាជធានីភ្នំពេញថ្មីៗនេះ

អ្នកវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់ គឺមានបង្ហាញឈ្មោះ និងកន្លែងស្នាក់នៅរបស់ពួកគាត់លើរូបថត។

ចំពោះ អ្នកដែលបានប្រាស្រ័យទាក់ទង និងប៉ះពាល់ដោយផ្ទាល់ឬប្រយោល ជាមួយបុគ្គលវិជ្ជមានកូវីដ-១៩ ទាំង១៥នាក់ខាងលើ សូមដាក់ខ្លួនដាច់ដោយឡែកតាមដានសុខភាព រយៈពេល១៤ថ្ងៃ និងរាយការណ៍មកអាជ្ញាធរ ដើម្បីយកសំណាកនិងធ្វើចត្តាឡីស័ក។

គួររម្លឹកផងដែរថា រដ្ឋបាលខេត្ត សូមបន្តអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តព្រៃវែងទាំងអស់ ចូលរួមអនុវត្តវិធានការ ៣កុំ ៣ការពារ និងត្រូវអនុវត្តកាតព្វកិច្ចពាក់ម៉ាស និងកាតព្វកិច្ចរក្សាគម្លាតសុវត្ថិភាព។

adm

Leave a Reply

Your email address will not be published. Required fields are marked *