ព័ត៌មានជាតិ

សម្តេចតេជោ ហ៊ុន​ សែន ផ្តាំផ្ញើទៅអ្នកសារព័ត៌មានទាំងអស់សូមអោយប្រកាន់ខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» Sat/១៩/Dec/២០២០

ភ្នំពេញ៖ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា សូមអំពាវនាវដល់ថ្នាក់ដឹកនាំស្ថាប័នសារព័ត៌មាន និង បងប្អូនអ្នកសារព័ត៌មានទាំងអស់ សូមប្រកាន់ខ្ជាប់ខ្ជួននូវវិជ្ជាជីវៈសារព័ត៌មាន គោរពច្បាប់ និង គោរពគោលការណ៍ «កុំបំពានសិទ្ធិអ្នកដទៃ កុំបំភ្លៃការពិត» និង ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយធ្វើការផ្សព្វផ្សាយព័ត៌មានអប់រំ និង វិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ។

នេះបើយោងតាមសារលិខិរបស់ សម្តេចតេជោ ផ្ញើជូនវេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ស្តីពី «តួនាទីសារព័ត៌មានក្នុងបរិបទជំងឺរាតត្បាតសកល និង ព័ត៌មានក្លែងក្លាយ» នាថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ទៀតថា សូមអោយស្ថាប័នសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយដោយផ្សព្វផ្សាយព័ត៌មានពិត និង ធ្វើការបកស្រាយអោយបានទាន់សភាពការណ៍ដើម្បីបន្សាបនិងបំផ្លាញចោល រាល់ព័ត៌មានក្លែងក្លាយរបស់ជនអគតិ ក្រុមឱកាសនិយម ដែលបានផ្សព្វផ្សាយតាមប្រព័ន្ធផ្សព្វផ្សាយ និង បណ្តាញសង្គម នានា ដើម្បីបំពុលបរិយាកាសសង្គម និង ក្រុមទុច្ចរិត ដែលកំពុងជ្រកក្រោមស្លាកស្ថាប័នសារព័ត៌មាន ធ្វើសកម្មភាពខុសច្បាប់ដែលធ្វើអោយប៉ះពាល់ដល់តម្លៃ កិត្យានុភាព កិត្តិយស និង សេចក្តីថ្លៃថ្នូររបស់ស្ថាប័នសារព័ត៌មាន និង អ្នកសារព័ត៌មានអាជីពដែលអនុវត្តតាមវិជ្ជាជីវៈត្រឹមត្រូវ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *