ព័ត៌មានជាតិ

លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចាត់ឲ្យក្រុមការងារ នាំយកអំណោយសួរសុខទុក្ខលោក កឹម ឈឹម ប្រធានសាខាភូមិក្រាំងស្វាយ ! Sat/១៩/Dec/២០២០

(ភ្នំពេញ) ÷នាល្ងាចថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ត្រី ឈុន ប៊ុនទី មេបញ្ជាការរង កងរាជអាវុធហត្ថ រាជធានីភ្នំពេញ តំណាងលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និងជា ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខណ្ឌដង្កោ
រួមដំណើរជាមួយដោយលោក ជុំ ឈាង និង លោក កន សុកេន ចៅសង្កាត់ព្រែកកំពឹស ព្រមទាំងក្រុមការងារសង្កាត់ព្រែកកំពឹស បាននាំយកអំណោយរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង ចុះសួរសុខទុក្ខ លោក កឹម ឈឹម ប្រធានសាខាភូមិក្រាំងស្វាយ ដែលមានជម្ងឺកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន។

អំណោយដែល ក្រុមការងារបាននាំយក ទៅជូនដល់ អ្នកជំងឺ រួមមាន៖
– ថវិកាសរុបចំនួន មួយលាន បួនសែនរៀល (១,៤០០,០០០៛) ភេសជ្ជៈចម្រុះចំនួន០៤កែស, មី០២កែស (ក្នុងនោះរួមមានថវិកាសង្កាត់ព្រែកកំពឹស ៤សែនរៀល) ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *