ព័ត៌មានជាតិ

ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អញ្ជើញទទួល អំណោយឧបត្ថម្ភពីលោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុនAmru Rice Cambodia,Co.Ltd និងលោកជំទាវ

(កំពង់ចាម) នៅព្រឹកសៅរ៍ថ្ងៃទី ០១ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត អញ្ជើញទទួល អំណោយឧបត្ថម្ភពីលោកឧកញ៉ា សុង សារ៉ន អគ្គនាយកក្រុមហ៊ុន Amru Rice Cambodia,co.Ltd និងលោកជំទាវ រួមមាន÷ទឹកអាល់កុល ០៥កាន ម៉ាស ៥០.០០០ មី ១០០កេស និងត្រីខ ១.២០០កំប៉ុង ដើម្បីចូលរួមឧបត្ថម្ភ ទំនុកបំរុងជាស្បៀងអាហារដល់ប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាឡីស័ក នៅតាមមណ្ឌលចត្តាឡីស័កនានាក្នុងក្របខណ្ឌ ខេត្តកំពង់ចាម និងដើម្បីចូលរួមក្នុងយុទ្ធនាការ ប្រយុទ្ធប្រឆាំងនឹងការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ សហគមន៍២០- កុម្ភៈ ដែលកំពុងផ្ទុះឡើងយ៉ាងគំហុក។ ចៅ វង្ស i.k.

adm

Leave a Reply

Your email address will not be published. Required fields are marked *