ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី សូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅចំពោះ សម្ដេចក្រហោម ស ខេង និងលោកជំទាវ ដែលបានឧបត្ថម្ភអង្កចំនួន១០០តោន សម្រាប់ជួយដល់ប្រជាពលរដ្ធដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង ស្រុកទាំង១៣ក្នុងខេត្តព្រៃវែង

(ខេត្តព្រៃវែង) ថ្ងៃសុក្រ ៤រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័កព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១ ឯកឧត្តម ជា សុមេធី អភិបាលនៃគណ:អភិបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកជំទាវ ដែលបានឧបត្ថម្ភអង្ករចំនួន១០០តោន ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតចាំបាច់ និងចែកជូនទៅក្រុង-ស្រុកទាំង១៣ ដែលកំពុងត្រូវការចាំបាច់ ដើម្បីបម្រើអោយការងារការពារបង្ការទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩ នៅមូលដ្ឋាន។

នេះជាកាយវិការ នឹងទឹកចិត្តដ៏ស្មោះសរ ជាមួយសកម្មភាពការចូលរួមចំណែកយ៉ាងសកម្មជាមួយរដ្ឋបាលខេត្ត សម្រាប់ប្រើប្រាស់ក្នុងវិធានការប្រយុទ្ធប្រឆាំងទប់ស្កាត់ និងគ្រប់គ្រងជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ដែលកំពុងរាតត្បាតក្នុងខេត្តព្រៃវែង។

ឯកឧត្តម ជា សុមេធី អភិបាលខេត្ត សូមជូនពរដល់សម្តេចក្រឡាហោម និងលោកជំទាវ ព្រមទាំងសហការី បានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតអំពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។

adm

Leave a Reply

Your email address will not be published. Required fields are marked *