ព័ត៌មានជាតិ

ភ្លៀង១មេធំ លាយឡំខ្យល់កន្រ្តាក់ បណ្តាលឲ្យប៉ើងដំបូលផ្ទះអស់០៩ខ្នងនៅស្រុកកោះញែក

ខេត្តមណ្ឌលគិរី ៖ តាមរបាយការណ៍ដែលទទួលបានពីលោក ឌឹម នី អភិបាលស្រុកកោះញែកបានឲ្យដឹងថា នៅរសៀលថ្ងៃទី២១ ខែមេសា ឆ្នាំ២០២១ វេលាម៉ោង១៧ និង១៥នាទី មានភ្លៀង១មេធំលាយឡំខ្យល់កន្រ្តាក់បណ្តាលឲ្យប៉ើងដំបូលស័ង្កសី និងក្បឿងផ្ទះចំនួន០៩ខ្នង និងដាច់ខ្សែភ្លើងចំនួនមួយប្រឡោះបង្គោល នៅឃុំស្រែសង្គម។

ផ្ទះដែលរងគ្រោះរួមមាន ៖ ១-ផ្ទះឈ្មោះ ចាន់សំណាង ភេទប្រុស អាយុ៣៦ឆ្នាំ ស្ថិតនៅភូមិស្រែហ៊ុយឃុំស្រែហ៊ុយ ប៉ើងបូលផ្ទះ ចំនួន ០៥ល្វែង២៥គុណ១២ ខូចស័ង្កសីចំនួន ៤០សន្លឹក។ ២-ផ្ទះឈ្មោះ សុត យុទ្ធ ភេទប្រុស អាយុ៤៩ឆ្នាំ ប៉ើងក្បឿងអស់ ៥០សន្លឹកផ្ទះ៧គុណ៩។ ៣-ផ្ទះឈ្មោះ ផឹក វ៉ាន់ ភេទប្រុស អាយុ៣៦ឆ្នាំ ប៉ើងក្បឿងអស់ ៥០សន្លឹកស្ថិតភូមិស្រែហ៊ុយ ឃុំស្រែហ៊ុយស្រុកកោះញែក ៧គុណ៩។ ៤-ផ្ទះឈ្មោះ ឈឹម រិទ្ធ ភេទប្រុស អាយុ៦១ឆ្នាំ ខ្ផ្ទះ៩គុណ១២ ប៉ើងស័ង្កសី។ ៥ផ្ទះឈ្មោះ ផល សុភេទប្រុស អាយុ៣០ឆ្នាំ ផ្ទះ៦គុណ៧ ប៉ើងស័ង្កសី។ ៦-ផ្ទះឈ្មោះ ឃុន ហេន ភេទប្រុស អាយុ៧២ឆ្នាំ ផ្ទះទំហំ៦គុណ៧ ប៉ើងស័ង្កសី។ ៧ ផ្ទះឈ្មោះ ចូញ វ៉ាន់ ភេទប្រុស អាយុ៤៧ឆ្នាំ ផ្ទះ៦គុណ៧ ប៉ើងស័ង្កសី។ ៨-ផ្ទះឈ្មោះ អុល សុភៀន ភេទប្រុស អាយុ៤១ ផ្ទះ៥គុណ៦ ប៉ើងស័ង្កសី និង៩ ផ្ទះឈ្មោះ រិន សាវន ភេទស្រី អាយុ៧០ឆ្នាំ ផ្ទះ៤គុណ៦ប៉ើងស័ង្កសី។

សមត្ថកិច្ចបានឲ្យដឹងថា ផ្ទះដែលប៉ើងដំបូលទាំងអស់គ្នានោះ ស្ថិតក្នុងឃុំស្រែសសង្គម ស្រុកកោះញែក។ សមត្ថកិច្ចបានបញ្ជាក់ថា ក្រៅពីការខូចខាត់ និងប៉ើងដំបូលផ្ទះដោយគ្រោះធម្មជាតិ គឺមិនបណ្តាលឲ្យគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សឡើយ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *