ព័ត៌មានជាតិ

លទ្ធផលមិនស្តាប់បំរាមរបស់រាជរដ្ឋាភិបាល.ចាប់វាយខ្នោះផ្កាយ២អនុប្រធានសេនាធិការនគរបាលជាតិម្នាក់ បំពានបំរាមកូវីត១៩

ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ បានចាប់វាយខ្នោះឧត្តមសេនីយ៍ផ្កាយពីរម្នាក់ ជាអនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ និងបក្ខពួក២នាក់ទៀត ដោយសារបង្កើតកម្មវិធី ផឹកស៊ី រាំ ច្រៀង និងប៉ាតម្សៅ ដល់អ្នកជួលបន្ទប់របស់ខ្លួន បំពាននឹងសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល កាលើពីយប់ថ្ងៃទី១៦ ខែមេសា នេះ ។
ផ្កាយ២នគរបាលជាតិឈ្មោះ  ដែលអាជ្ញាធរបានចាប់ខ្លួនមានឈ្មោះ អ៊ុង ចាន់ធួក អាយុ៤៥ ឆ្នាំ មានតួនាទីជាអនុប្រធានសេនាធិការ អគ្គស្នងការដ្ឋាននគរបាលជាតិ

យោងតាមរបាយការណ៍របស់អធិការដ្ឋាន នគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា «នៅវេលាម៉ោង ២១ម៉៣០នាទី ថ្ងៃសុក្រ ទី១៦ ខែមេសា ឆ្នាំ២០២១ នៅចំណុចតំបន់ផ្ទះជួលលេខ58 ផ្លូវវេងស្រេង ភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ កម្លាំងអធិការដ្ឋាននគរបាលខណ្ឌ បានសហការជាមួយកម្លាំងអន្តរាគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់ រួមមាន៖

១-ឈ្មោះ អ៊ុង ចាន់ធួក ភេទប្រុស អាយុ៤៥ឆ្នាំ ជាម្ចាស់ទីតាំងផ្ទះជួល ឋានៈអនុប្រធានសេនាធិការ នៃអគ្គស្នងដ្ឋានការនគរបាលជាតិ ឋានន្តរស័ក្តិឧត្តមសេនីយ៍ទោ។២-ឈ្មោះ ឡាយ ភារុណ ភេទ ប្រុស អាយុ២៨ឆ្នាំ មុខរបរបំរើការងារនៅផ្ទះឈ្មោះ អ៊ុង ចាន់ធួក។
៣-ឈ្មោះ កុក ឃី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរបំរើការងារនៅផ្ទះ អ៊ុង ចាន់ធួក។ ដោយឡែក មនុស្សមួយចំនួនទៀតបានរត់ចូលផ្ទះជួលអស់ពេលសមត្ថកិច្ចទៅដល់។

របាយការណ៍បានបញ្ជាក់ទៀតថា ជនទាំង៣នាក់នេះ បានធ្វើសកម្មភាពប្រមូលផ្តុំកម្មករ និងប្រជាពលរដ្ឋចន្លោះពី៣០ទៅ៤០នាក់ ដែលស្នាក់នៅផ្ទះជួលរបស់ខ្លួន (អ៊ុង ចាន់ធួក) ផឹកស៊ី រាំច្រៀង លេងប៉ាតម្សៅ នៅក្នុងទីតាំងរបស់ខ្លួន។

សូមបញ្ជាក់ថា លោកផ្កាយ២ អ៊ុង ចាន់ធួក ក៏ល្បីយូរហើយ ជាម្ចាស់ក្លឹបសេះមាស លូ៥ ក្មេងទំនើងមួយណា ដែលថាមិនស្គាល់ក្លឹបនោះ ៕
adm

Leave a Reply

Your email address will not be published. Required fields are marked *