ព័ត៌មានជាតិ

ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម អញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍​ទោ មុំ​ ធន់

ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម​ អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្ត​កំពង់ចាម អញ្ជើញចូលរួម រំលែកទុក្ខ និងគោរពវិញ្ញាណក្ខន្ធសព លោកវរសេនីយ៍​ទោ មុំ​ ធន​ អធិការរងទទួលផែនការងារគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលស្រុកចំការលេី​ ដែលបានទទួលមរណភាព​កាលពីវេលាម៉ោង០៤​ ទៀបភ្លឺ​ ថ្ងៃទី១៦​ ខែមេសា​ ឆ្នាំ២០២១​ ដោយរោគាពាធ​។

នៅក្នុងឱកាសនោះ ឯកឧត្ដមអភិបាលខេត្ត បានចូលបច្ច័យផ្ទាល់ខ្លួន ជូនដល់ក្រុមគ្រួសារ​នៃសព ដើម្បីចាត់ចែងធ្វើបុណ្យតាមគន្លងប្រពៃណីព្រះពុទ្ធសាសនា​ ស្ថិត​នៅភូមិពែងមាសត្បូង​ ឃុំស្ពឺ​ ស្រុក​ចំការលេី​ ខេត្តកំពង់ចាម។

ឯកឧត្ដមអ៊ុន ចាន់ដា ផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋ សូមឲ្យថែរក្សាសុខភាពឲ្យបានល្អ និងចូលរួមអនុវត្តឲ្យបានខ្ជាប់ខ្ជួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ហើយកុំភ្លេច ៣ការពារ ៣កុំ ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាល ដើម្បីចូលរួមទប់ស្តាក់ការរីករាលដាលជំងឺកូវីដ-១៩ នៅក្នុងសហគមន៍៕

adm

Leave a Reply

Your email address will not be published. Required fields are marked *