ព័ត៌មានជាតិ

លោកវរសេនីយ៍ឯក ពុទ្ធ លី ត្រូវបានតែងតាំងជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់

ពោធិ៍សាត់៖ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នាព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសមុខតំណែង លោកវរសេនីយ៍ឯក ពុទ្ធ លី ជាមេបញ្ជាការកងរាជអាវុធហត្ថថ្មីខេត្តពោធិ៍សាត់។

 

ពិធីប្រកាសជាផ្លូវការនេះ ធ្វើឡើងនៅបរិវេណបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ស្ថិតក្នុងភូមិអូរស្ដៅ សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ដោយបានការចូលរួមពីឯកឧត្តម ម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត, ឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្ត, ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត, ក្រុមប្រឹក្សា ថ្នាក់ដឹកនាំក្រុងស្រុក និងនាយទាហាន ពលទាហាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តផ្សេងទៀត។

 

សូមបញ្ជាក់ថា យោងប្រកាសលេខ ៩៥ត.ត ០៤២១ ចុះថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ របស់ក្រសួងការពារជាតិ ត្រូវបានតែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនលោកវរសេនីយ៍ឯក ពុទ្ធ លី អត្តលេខ០១២៧៤៩ មេបញ្ជាការរង ទទួលបន្ទុកការងារយុត្តិធម៌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បច្ចុប្បន្នជាមេបញ្ជាការ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ជំនួសលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណឌី ដែលទើបទទួលមរណភាពនាពេលថ្មីៗនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *