ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្វពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ ក្រោមអធិបតីភាព ឯកឧត្តមអ៊ុន ចាន់ដា

(កំពង់ចាម) នៅព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាមបានប្រារព្វពិធីសូត្រមន្តប្រោះព្រំសុំសេចក្តីសុខ សេចក្តីចម្រើន ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំឆ្លូវត្រីស័កព.ស.២៥៦៥ ដែលនឹងឈានមកដល់នាពេលឆាប់ៗខាងមុខ ក្រោមអធិបតីភាព ឯកឧត្តមអ៊ុន ចាន់ដាអភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម, ឯកឧត្តមខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត។

ពិធីនេះក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមប្រធានសាលាដំបូងខេត្តកំពង់ចាម, ឯកឧត្តម លោកជំទាវសមាជិកក្រុមប្រឹក្សាខេត្ត, ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត, ថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត រួមនិងមន្ត្រីពាក់ព័ន្ធមួយចំនួន។

adm

Leave a Reply

Your email address will not be published. Required fields are marked *