ព័ត៌មានជាតិ

ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងបីចុះពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ១៩

(ព្រៃវែង)៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង និងអភិបាលរងខេត្ត ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងមន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងទាំងប ។
បានចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ជូនដល់អតីតយុទ្ធជនជាសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង នៅមន្ទីរពេទ្យខេត្តព្រៃវែង កាលពីព្រឹកទី១០.០៤.២០២១។

យោងតាមអនុសាសន៍ណែនាំ និងបទបញ្ជាដ៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។
គឺតម្រូវអោយមានការរៀបចំកន្លែងចាក់វ៉ាកសាំងជូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែង ។
ដែលនេះបានគូសបញ្ជាក់ពីការយកចិត្តទុកដាក់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន ។
ក្នុងការការពារអាយុជីវិតពលរដ្ឋ និងអតីតយុទ្ធជន ដើម្បីអោយបានចៀសផុតពីជំងឺឆ្លងកូវីដ១៩ ដ៏កាចសាហាវដែលកំពុងកើតមានឡើងនៅក្នុងប្រទេសកម្ពុជា។

ទន្ទឹមនឹងនេះឯកឧត្តម ជា សុមេធី អភិបាលខេត្ត បានគូសបញ្ជាក់ថា៖ អតីតយុទ្ធជនទៅចាក់វ៉ាក់សាំងសុទ្ធតែបានបង្ហាញទឹកមុខរីករាយជាមួយនឹងការទទួលបានឱកាសចាក់វ៉ាក់សាំងនេះ ព្រោះថាវ៉ាក់សាំងកូវីដ១៩នេះ មានតម្លៃណាស់សម្រាប់ការពារអាយុជីវិតរបស់ពួកគាត់ ដែលខុសគ្នាពីការធ្វើសង្រ្គាមលើសមរភូមិដែលយើងអាចដឹង និងមើលឃើញទីតាំងសត្រូវ។

ជាទីបញ្ចប់ លោកសូមជូនពរថ្នាក់ដឹកនាំអាជ្ញាធរមូលដ្ឋាន លោកគ្រូ អ្នកគ្រូពេទ្យនៅជួរមុខទាំងអស់ កងកម្លាំងប្រដាប់អាវុធ និងសហការី ។
ជាពិសេសបងប្អូនសមាជិកសមាគមន៍អតីតយុទ្ធជនកម្ពុជាខេត្តព្រៃវែងទាំងអស់ ជួបនឹងពុទ្ធពរទាំង៤ប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺដ៍កាចសាហាវមួយនេះ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *