ព័ត៌មានជាតិ

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

(កំពង់ចាម)៖ នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បានអញ្ជើញចុះត្រួតពិនិត្យតាមគោលដៅត្រួតពិនិត្យការអនុវត្តសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលេខលេខ ៤៤សសរ របស់រាជរដ្ឋាភិបាល ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេស ជាបណ្តោះអារសន្ន ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ ១៩ នៅគោលដៅក្នុងក្រុងកំពង់ចាម និងស្រុកបាធាយ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានមានប្រសាសន៍ថា អនុវត្តតាមសេចក្តីរាជរដ្ឋាភិបាល លេខ ៤៤សសរ ចុះថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ ស្តីពីការហាមឃាត់ការធ្វើដំណើរ និងការបិទរមណីយដ្ឋានទេសចរណ៍ នៅទូទាំងប្រទេសជាបណ្តោះអារសន្ន ដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាល នៃជម្ងឺកូវីដ១៩ គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក បានរៀបចំផែនការ និងអនុវត្តតាមសេចក្តីណែនាំ ចាប់ពីម៉ោងសូន្យ នាថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២១ នៅតាមគោលដៅព្រំប្រទល់ខេត្តនឹងខេត្ត ក្នុងគោលបំណងចូលរួម ជាមួយរាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ការឆ្លងរីករាល នៃជម្ងឺកូវីដ ១៩ ពិសេស ការកាត់ផ្តាច់ខ្សែចម្លងក្នុងព្រឹត្តិការណ៍សហគមន៍ ២០-កុម្ភៈ តាមរយៈ ការការចរាចរណ៍ពីតំបន់មួយ ទៅកាន់តំបន់មួយទៀត ពិសេស ពីតំបន់ដែលមានហានិភ័យខ្ពស់ មកកាន់មូលដ្ឋានរបស់យើងឡើយ។

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្ដមអភិបាលខេត្ត ក៏បានផ្ដាំផ្ញើ ដល់គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុក នីមួយៗ ជាពិសេស ការពង្រឹងនៅគ្រប់គោលដៅទាំងអស់ ត្រូវហាមឃាត់មិនឲ្យចេញ ចូល ពោលគឺ ត្រូវយកចិត្តទុកដាក់អនុវត្តទៅតាមការណែនាំ នៃសេចក្ដីសម្រេច របស់រាជរដ្ឋាភិបាល ឲ្យទទួលបានលទ្ធផលល្អប្រសើរ និងប្រកបដោយប្រសិទ្ធភាពខ្ពស់។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត បាននាំយកអំណោយរបស់រដ្ឋបាលខេត្តកំពង់ចាម ផ្ដល់ជូនគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង-ស្រុកដែលកំពុងឈរជើងក្នុង១គោលដៅ ទទួលបាន ៖ ម៉ាស ចំនួន ១.០០០ម៉ាស ជេលលាង ១០ដប មីជាតិ ០៥កេស ទឹកសុទ្ធ ០៥កេស អង្ករ ១០០គ.ក្រ ប្រដាប់វាស់កំដៅ ០១គ្រឿង និងថវិកា ចំនួន ១លានរៀល ផងដែរ។

គួរបញ្ជាក់ថា៖ ផ្អែកតាមភូមិសាស្រ្តរបស់ខេត្ត គណៈបញ្ជាការឯកភាពរដ្ឋបាលរដ្ឋបាលក្រុង-ស្រុកចំនួន០៨ បានកំណត់គោលដៅត្រួតពិនិត្យ ចំនួន ២៣គោលដៅ ក្នុងនោះមាន ៖ ស្រុកបាធាយ មានចំនួន ៣គោលដៅ ស្រុកជើងព្រៃ មានចំនួន ១គោលដៅ ស្រុកស្រីសន្ធរ មានចំនួន ៥គោលដៅ ស្រុកកងមាស មានចំនួន ០២គោលដៅ ក្រុងកំពង់ចាម មានចំនួន ១គោលដៅ ស្រុកកោះសូទិន មានចំនួន ២គោលដៅ ស្រុកចំការលើ មានចំនួន ០៤គោលដៅ និងស្រុកស្ទឹងត្រង់ មានចំនួន ០៥គោលដៅ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *