ព័ត៌មានអន្តរជាតិ

យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldomete បង្ហាញថា គិត​ត្រឹម​ម៉ោង៨​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១៣៤,៥០៨,៥៣២​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២,៩១៤,៧៧៤​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១០៨,៣០៤,១១២​នាក់​

 

បរទេស ៖ យោងតាម​ទិន្នន័យ​ពី​គេហទំព័រ​អន្តរជាតិ Worldomete បង្ហាញថា គិត​ត្រឹម​ម៉ោង៨​ព្រឹក​ថ្ងៃ​សុក្រ ទី​០៨ ខែមេសា ឆ្នាំ​២០២១​នេះ ចំនួន​អ្នក​ឆ្លង​ជំងឺ COVID-19 នៅ​ទូទាំង​ពិភពលោក បាន​កើន​ឡើងដល់ ១៣៤,៥០៨,៥៣២​នាក់​ហើយ​។ ក្នុងនោះ​អ្នកស្លាប់​មាន​ចំនួន ២,៩១៤,៧៧៤​នាក់ និង​ជាសះស្បើយ​ឡើងវិញ ១០៨,៣០៤,១១២​នាក់​​

​​គេហទំព័របាន​បង្ហាញថា ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩ នៅតែមាន​សភាព​ស្រួចស្រាវ​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ថ្មី​នៅតែមាន​ចំនួន​ច្រើន​។​ ក្នុងនោះសហរដ្ឋអាមេរិក នៅតែ​ជា​ប្រទេស​មាន​ចំនួន​អ្នក​ឆ្លង និង​ស្លាប់​ដោយសារ​ជំងឺ COVID-19 ច្រើនជាងគេ​ មាន​អ្នក​ឆ្លង​ជំងឺ COVID-19 ចំនួន ៣១,៧១៧,៤០៤​នាក់ ស្លាប់​ចំនួន ៥៧៣,៨៥៦​នាក់ និង​ជាសះស្បើយ​ចំនួន ២៤,២៧២,៨៦៩​នាក់​។​

​ដោយឡែក​ប្រទេស​ដែល​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​២ នៃ​តារាង​ស្ថិតិ​នៃ​អ្នក​ឆ្លង​ជំងឺ​កូ​វីដ​១៩ គឺ​ប្រទេស​ប្រេ​ស៊ី​ល​ ​មាន​អ្នក​ឆ្លង ១៣,២៨៦,៣២៤​នាក់ ស្លាប់​ចំនួន ៣៤៥,២៨៧​នាក់ និង​ជាសះស្បើយ ១១,៧៣២,១៩៣​នាក់​ និង​ប្រទេស​ឈរ​នៅ​ចំណាត់ថ្នាក់​ទី​៣ គឺ​ប្រទេស​ឥណ្ឌា​ មាន​អ្នក​ឆ្លង ១៣,០៥៧,៩៥៤​នាក់ ស្លាប់ ១៦៧,៦៩៤​នាក់ និង​ជាសះស្បើយ ១១,៩១០,៧៤១​នាក់​៕

adm

Leave a Reply

Your email address will not be published. Required fields are marked *