ព័ត៌មានស៊ើបអង្កេត

ល្បែង​ស៊ីសងកើតឡើងយ៉ាងពេញបន្ទុកនៅក្នុងក្រុងបាត់ដំបងរបស់លោក អួន តាល់ ជាចំណូលរបស់អាជ្ញាធរនិងសម្ថកិច្ចឬ បានជាមិនបង្ក្រាប? Wed/១៦/Dec/២០២០/សហការី


ខេត្តបាត់ដំបង ៖នៅរសៀលថ្ងៃអង្គារទី១៥ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១ជាង នៅក្នុងក្រុងបាត់ដំបង អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ ល្បែងស៊ីសងខុសច្បាប់របស់លោក អួន តាល់ បានបើកដំណើរការបានរលូន ប៉ុន្តែលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង នឹងលោកសាត គឹមសាន ស្នងការខេត្ត ដែលទើបឡើងកាន់ថ្មី កំពុងរក្សាភាពស្ងៀមស្ងាត់បានល្អប្រសើ។
ប្រភពពីប្រជាពលរដ្ឋនៅភូមិកាប់គោថ្មី សង្កាត់អូរចារ នឹងភូមិ ចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ខេត្តបាត់ដំ​បង បានឲ្យដឹងថា នៅក្នុងមូលដ្ឋានពួកគាត់មានបុគ្គលម្នាក់ឈ្មោះ អួន តាល់ បើកល្បែងបៀអាប៉ោងទ្រង់ទ្រាយធំយ៉ាងរលូនព្រោះសមត្ថកិច្ចនិងមន្ត្រីអាជ្ញាធរមូលដ្ឋាន មិនចាត់វិធានការបង្ក្រាបនៅឡើយទេ។

ដូច្នេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង​ និងលោកងួន រតនៈ អភិបាលខេត្តបាត់ដំបង ចាត់វិធានការបង្ក្រាបល្បែងស៊ីសងខុសច្បាប់របស់លោក អួន តាល់នៅក្នុងភូមិចំការសំរោង២ សង្កាត់ ចំការសំរោង ជាបន្ទាន់ផង ព្រោះក្នុងភូមិពោរពេញទៅដោយអំពើហិង្សាក្នុងគ្រួសារ និងករណីចោរកម្មជាច្រើនផងដែរ ។
តាមប្រភពពីប្រជាពលរដ្ឋក្នុងភូមិកាប់គោថ្មី សង្កាត់អូចារ នឹងភូមិចំការសំរោង២ សង្កាត់ចំការសំរោង បានឲ្យដឹងទៀតថា កន្លែងដែលបុគ្គលឈ្មោះ អួន តាល់ បើកល្បែងស៊ីសងខុសច្បាប់នោះ មានអ្នកចូលលេងយ៉ាងគគ្រឹកគ្រេង ពពាក់ពពូន ជារៀងរាល់ថ្ងៃមិនខ្វល់នឹងជំងឺកូវីដ-១៩ ទាល់តែសោះ ឬមួយអាងខ្នងលោក សាត គឹមសាន ស្នងការទេដឹង ?ទើបមិនខ្លាចច្បាប់ ហើយផ្គើនអនុសាសន៍សម្ដេចទៀតតែលោកសាត គឹមសាន ស្នងការខេត្តបាត់ដំបងក៏រក្សាភាពស្ងៀមស្ងាត់ដែរ។

ចំពោះរឿងល្បែងនេះគេសង្ស័យថា បើមិនមានការបើកឲ្យលេងពីលោក ឆាង វណ្ណឆៃ អធិការនគរបាលក្រុងបាត់ដំបង នឹងលោក សាត គឹមសាន ស្នងការជាប់ពាក់ព័ន្ធផលប្រយោជន៍ជាមួយបុគ្គលឈ្មោះអួន តាល់ ទើបមិនចាត់វិធានការបង្ក្រាបល្បែងស៊ីសងដើម្បីពង្រឹងសន្តិសុខសង្គមឲ្យស្របទៅតាមគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច។
ចំពោះបញ្ហាការចោទប្រកាន់និងល្បែងស៊ីសងរបស់លោកអួន តាល់ អង្គភាពសារព័ត៌មានយើង មិនអាចនិងសុំការបំភ្លឺពីលោក សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងបានច្បាស់នោះទេ ដោយលោកបានឆ្លើយតាមទូរស័ព្ទថា តេមិនដឹងពេលវេលាសោះហើយក៏បិទ ទូរស័ព្ទទៅ ៕

adm

Leave a Reply

Your email address will not be published. Required fields are marked *