Related Articles
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ ផ្ញើសារលិខិតជូនពរ សម្ដេចតេជោ ហ៊ុន សែន ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ
(កំពង់ធំ)៖ ឯកឧត្តម សុខ លូ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានគោរពជូនពរ ជូនសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រ កម្ពុជា ក្នុងឱកាសប្រារព្ធខួបកំណើតគម្រប់៧០ឆ្នាំ ឈានចូល ៧១ឆ្នាំ ដែលនឹងឈានមកដល់ នៅថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១ នាពេលខាងមុខ។ ខាងក្រោមនេះជាសារលិខិតជូនពររបស់ឯកឧត្តម សុខ លូ ៖
អាវុធហត្ថរាជធានីភ្នំពេញ សម្តែងនូវការថ្លែងអំណរគុណចំពោះ លោក គង់ វិសាល និង លោកស្រី!
នារសៀល ថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានចាត់តំណាងទទួល ទឹកសុទ្ធអរុណា ចំនួន៥០កេស និង ភេសជ្ជៈប៉ូវកម្លាំងគោជល់ ចំនួន៥០កេស ពី លោក គង់ វិសាល និង លោកស្រី ប្រគល់ជូនអាវុធហត្ថរាជធានីភ្នំពេញ សម្រាប់ជាប្រយោជន៍ បន្ថែមលើអាហាររូបត្ថម្ភ របស់សមាជិក ក៏ដូចជាប្រើប្រាស់ជាក់ស្តែង ក្នុងអង្គភាព។ ក្នុងឱកាសនោះ ក្រុមការងារ តំណាងឲ្យលោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានសម្តែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ លោក គង់ វិសាល និង លោកស្រី ដែលមានចិត្តជ្រះថ្លាឧបត្ថម្ភ ទឹកសុទ្ធ និងភេសជ្ជៈ ដល់អាវុធហត្ថរាជធានីភ្នំពេញ នាពេលនេះ៕ #PhnomPenhGRK
ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ពីទីស្នាក់ការធំនៅទីក្រុងរូម ប្រទេសអីតាលី
នៅទីស្តីការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ វេលាម៉ោង ១៦:៣០ រសៀលថ្ងៃពុធ ទី១៥ ខែកញ្ញា នេះ ឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន បានជួបពិភាក្សាការងារតាមប្រព័ន្ធ Zoom ជាមួយ អង្គការស្បៀង និងកសិកម្មនៃសហប្រជាជាតិ (FAO) ពីទីស្នាក់ការធំនៅទីក្រុងរូម ប្រទេសអីតាល ដើម្បីធ្វើការពិនិត្យ និងវាយតម្លៃលើបេក្ខជនជានាយកអង្គការ FAO ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់អាណត្តិថ្មីនេះ។ ជាកិច្ចចាប់ផ្តើម លោក Jongjin Kim ជំនួយការអគ្គនាយកអង្គការ FAO ទទួលបន្ទុកអស៊ី និងប៉ាស៊ីហ្វិក បានធ្វើកិច្ចស្វាគមន៍ចំពោះសមាជិកទាំងអស់ដែលបានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនាពេលនេះ និងជាពិសេសចំពោះឯកឧត្តមរដ្ឋមន្រ្តី វេង សាខុន ដែលបានលះបង់ពេលវេលា កំលាំងកាយ ចិត្ត ប្រាជ្ញាស្មារតីក្នុងការចូលរួមសហការពេញលេញអនុវត្តគម្រោងដែលជាជំនួយឧបត្ថម្ភរបស់អង្គការ FAO ផ្ទាល់ និងសហហិរញ្ញប្បទានជាមួយរាជរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍នានាផងដែរ។ ជាក់ស្តែងកន្លងមកកម្ពុជាទទួលបាន ៤៤គម្រោង កំពុងអនុវត្តន៍ ក្នុងតម្លៃទឹកប្រាក់ប្រមាណជាជាង ៤៥លានដុល្លារ ហើយមានគម្រោង ៦ទៀត កំពុងរង់ចាំអនុវត្តក្នុងរង្វង់ថវិកាជាង ៦៨លានដុល្លារ។ ដោយឡែក កន្លងមកមានគម្រោងចំនួន […]