Related Articles
អាជ្ញាធរខេត្តកំពង់ចាម អញ្ជើញទទួលជំនួយពី អគ្គលេខាធិការរង ក្រសួងការពារជាតិ និងក្រុមការងារ
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ -ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងអភិបាលរងនៃគណៈអភិបាលខេត្ត នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២១នេះ អញ្ជើញទទួលជំនួយជាបន្តបន្ទាប់ពីសប្បុរសជនទាំងក្នុង និងក្រៅប្រទេស ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងយុទ្ធនាការប្រយុទ្ធជំងឺកូវីដ-១៩ ។ ជំនួយដែលរដ្ឋបាលខេត្តទទួលបាននាពេលនោះ រួមមានៈ -ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមការងារ ឧបត្ថម្ភម៉ាសចំនួន ៤០.០០០ម៉ាស -អាកុល ១០កាន -ឧបករណ៍វាស់កំដៅ ១០ដើម និងជែលលាងដៃ (២៥០ml) ចំនួន ១០០ដប ។ ក្នុងឱកាសនោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឧត្តមសេនីយ៍ឯក ឡាំង អូណា អគ្គលេខាធិការរងក្រសួងការពារជាតិ និងលោកជំទាវ ព្រមទាំងក្រុមការងារ ដែលបានឧបត្ថម្ភនូវសម្ភារៈមួយចំនួន ជូនដល់គណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដើម្បីបម្រើឱ្យការងារប្រយុទ្ធនឹងជំងឺកូវីដ-១៩ ក្នុងខេត្តកំពង់ចាម ។ […]
ឯកឧត្តម សួន សុម៉ាលីន ផ្ញើសារលិខិតរំលែកមរណទុក្ខគោរពជូនសម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា ព្រមទាំងក្រុមគ្រួសារ
(ព្រៃវែង) ៖ ឯកឧត្តម សួន សុម៉ាលីន អភិបាល នៃគណ:អភិបាលខេត្តព្រៃវែង និងលោកជំទាវ តាងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធ មន្រ្តីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តព្រៃវែង សូមចូលរួមរំលែកមរណ:ទុក្ខយ៉ាងក្រៀមក្រំ គោរពជូនចំពោះ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា នៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពរបស់ ឯកឧត្តម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនប្រុសបង្កើត របស់សម្ដេចមហារដ្ឋសភាធិការធិបតីប្រធានរដ្ឋសភា ដែរបានទទួលមរណភាព នាថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ កាលពីវេលាម៉ោង ១៧:៤០នាទីរសៀល ក្នុងជន្មាយុ៦៧ឆ្នាំ ដោយរោគាពាធ។ យេីខ្ញុំទាំងអស់គ្នា សូមឧទ្ទិសបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយលើលោក ជួយដឹកនាំដួងវិញ្ញាណក្ខន្ធ ឯកឧត្តម ឃួន ផល្លារិទ្ធ សូមទៅសោយសុខក្នុងឋានសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ។ 🙏🙏🙏🙏រដ្ឌបាលខេត្តព្រៃវែង សារលិខិរំលែកមរណទុក្ខ សូមគោរពជូន
ថ្ងៃទី ១០ខែកក្កដា ឆ្នាំ២០២១ម្សិលមិញ រដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៩នាក់ បន្ថែមទៀត
ថ្ងៃទី ១០ខែកក្កដា ឆ្នាំ២០២១ នេះរដ្ឋបាលខេត្តព្រៃវែង បានរកឃើញ ករណីអ្នកវិជ្ជមានកូវីដ-១៩ ចំនួន១០៩នាក់ បន្ថែមទៀត តាមរយៈការធ្វើតេស្តរហ័ស (Rapid Test) នៅមូលដ្ឋានក្នុងក្រុង/ស្រុកចំនួន១២ ដូចខាងក្រោម: ១- ក្រុងព្រៃវែង ចំនួន ៣នាក់ ២- ស្រុកពាមរក៍ ចំនួន ៣៥នាក់ ៣-ស្រុកកំចាយមារ ចំនួន ១៨នាក់ ៤- ស្រុកបាភ្នំ ចំនួន ១១នាក់ ៥- ស្រុកព្រះសេ្ដច ចំនួន ៨នាក់ ៦- ស្រុកស្វាយអន្ទរ ចំនួន ៧នាក់ ៧- ស្រុកកំពង់ត្របែក ចំនួន ៧នាក់ ៨- ស្រុកពោធិ៍រៀង ចំនួន ៦នាក់ ៩- ស្រុកពារាំង ចំនួន ៥នាក់ ១០-ស្រុកមេសាង ចំនួន ៤នាក់ ១១-ស្រុកពាមជរ ចំនួន ៣នាក់ ១២-ស្រុកកញ្ច្រៀច […]