ព័ត៌មានជាតិ

អបអរសាទរ ខួប​លើក​ទី​២៨ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ Mon/១៤/Dec/២០២០

​នៅ​ថ្ងៃទី​១៤ ខែធ្នូ ឆ្នាំ​២០២០​នេះ គឺជា​ខួប​លើក​ទី​២៨​ឆ្នាំ នៃ​ការដាក់បញ្ចូល​រមណីយ​ដ្ឋា​ន​អង្គរ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក របស់​អង្គការ​យូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២០)​។
​នេះ​គឺជា​ការ​រំឭកស្មារតី​កូន​ខ្មែរ​គ្រប់រូប​ឲ្យ​ចេះ​ស្រឡាញ់ និង​ចូលរួម​ថែរក្សា​បេតិកភណ្ឌ ជាពិសេស​គឺ​សម្តែង​នូវ​ការដឹងគុណ​ដ៏​ជ្រាលជ្រៅ​ដល់​បុព្វបុរស​ខ្មែរ ដែល​បាន​ពលិកម្ម​ដើម្បី​បុព្វហេតុ​អារ្យធម៌​ដ៏​រុងរឿង​របស់​ខ្មែរ​នា​សម័យ​អតីតកាល និង​ការតស៊ូ​ជា​បន្តបន្ទាប់​របស់​ថ្នាក់ដឹកនាំ​ប្រទេស​ក្នុងការ​ជម្នះ​រាល់​ឧបសគ្គ​ទាំងឡាយ ការពារ​ឲ្យ​បាន​នូវ​សម្បត្តិ​បេតិកភណ្ឌ​ដ៏​មានតម្លៃ​របស់​ជាតិ និង​ពិភពលោក​ទាំងមូល ។

​រដ្ឋាភិបាល​កម្ពុជា​បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​ក្នុងការ​អភិរក្ស​បេតិកភណ្ឌ​មួយ​ដ៏​អស្ចារ្យ​នេះ ។ បច្ចុប្បន្ន​អង្គរវត្ត​បាន​ក្លាយជា​គោលដៅ​ទេសចរណ៍​លេខ​១​នៅលើ​ពិភពលោក ដោយបាន​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​រាប់លាន​នាក់ មក​ទស្សនា និង​បាន​ស្គាល់​ពីស​ម្ប​តិ្ត​វប្បធម៌​ប្រទេស​កម្ពុជា ។ ​កិច្ចការពារ​សម្បត្តិ​បេតិកភណ្ឌ​វប្បធម៌ ជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់ៗ​រូប​៕​

adm

Leave a Reply

Your email address will not be published. Required fields are marked *