ខេត្តព្រៃវែង) ថ្ងៃអង្គារ៍ ៣កើត ខែចេត្រ ឆ្នាំជូត ទោស័កព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែមិនា ឆ្នាំ២០២១ រដ្ធបាលខេត្តព្រៃវែង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ចំពោះ សប្បុរសជនដែលមានរាយនាមដូចជាៈ
១. លោក សុខ ដារ៉េត អគ្គកុងស៊ុលប្រចាំទីក្រុងហូជីមិញ១០០០០ម៉ាស
២. លោកវរសេនីយ៍ឯក ធៀម វិរ: សេនានុពន្ធ័យោធារង ប្រចាំទីក្រុងហូជីមិញ៥០០០ម៉ាស
ដែលបានឧបត្ថម្ភម៉ាស់សរុបចំនួន ១៥,០០០ ម៉ាស ជូនដល់រដ្ឋបាលខេត្តព្រៃវែងសម្រាប់ទុកប្រើប្រាស់ក្នុងប្រតិបត្តិការប្រយុទ្ធនឹងជំងឺវីរុសកូវីដ-១៩ ដែលកំពុងតែគំរាមកំហែងដល់សុខភាព និងអាយុជីវិតប្រជាជនកម្ពុជានាពេលនេះ។
នេះជាកាយវិការ និងទឹកចិត្តដ៏ស្មោះសររបស់លោកទាំងពីរដែលបានឧបត្ថម្ភម៉ាសទាំងអស់នេះ សម្រាប់រដ្ឋបាលខេត្តក្នុងការប្រតិបត្តិការងារនេះ។
រដ្ឋបាលខេត្ត និងប្រជាពលរដ្ឋខេត្តព្រៃវែងទាំងមូល សូមជូនពរដល់លោកវរសេនីយ៍ឯក ធៀម វិរ: សេនានុពន្ធ័យោធារង ប្រចាំទីក្រុងហូជីមិញនិងលោក សុខ ដារ៉េត អគ្គកុងស៊ុលប្រចាំទីក្រុងហូជីមិញសូមបានជួបនូវពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងជៀសផុតពីជំងឺកូវីដ-១៩ ដ៏កាចសាហាវដែលកំពុងតែគំរាមកំហែងទូទាំងពិភពលោកនេះ។