Related Articles
ឯកឧត្តមរដ្ឋមន្ត្រីកសិកម្មបានស្វាគមន៍ដំណាំកាកាវ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំពង្រីកផ្ទៃដីដាំដុះបន្ថែម និងរកដៃគូសហការជាមួយកសិករ
បន្ទាប់ពីចុះពិនិត្យមើលចំការបន្លែរួច ឯកឧត្តមរដ្ឋមន្ត្រីបានបន្តដំណើរមកពិនិត្យចម្ការកាកាវ របស់ក្រុមហ៊ុន កាំកាវ ស្ថិតនៅភូមិពូក្រូច ឃុំស្រែអំពូន ស្រុកពេជ្រាដា។ លោក ប៊ុន ថេន តាំ អ្នកគ្រប់គ្រងចម្ការបានជម្រាបជូនឯកឧត្តមរដ្ឋមន្រ្តីថា ក្រុមហ៊ុនបានដាំកាកាវសាកល្បងលើផ្ទៃដីជាង ២ហត ទទួលបានផលជាង ៣តោន/ឆ្នាំ ដោយធ្វើការនាំចេញទៅប្រទេសសឺង្ហបុរី និងប្រទេសជប៉ុន។ ប្រសិន បើដាំបានល្អ ទទួលបានផលខ្ពស់ក្នុង ១ហត ដំណាំកាកាវអាចទទួលបានចំណូល ៦០០០-៧០០០ដុល្លារ/ឆ្នាំ។ ឯកឧត្តមរដ្ឋមន្ត្រីបានស្វាគមន៍ និងលើកទឹកចិត្តឲ្យក្រុមហ៊ុនខិតខំពង្រីកផ្ទៃដីដាំដុះបន្ថែម និងរកដៃគូសហការជាមួយកសិក ឬសហគមន៍ ដោយសារដាំណាំឧស្សាហកម្មមួយនេះអាចទាញបាន ប្រាក់ចំណូលខ្ពស់ និងមានទីផ្សារល្អ។ ក្រុមហ៊ុនគួរចងក្រងក្រុមផលិត ដើម្បីបង្កើនបរិមាណផលផ្គត់ផ្គង់តាមតម្រូវការទីផ្សារអន្តរជាតិ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលជួបពិភាក្សាការងារជាមួយឯកអគ្គរាជទូតជប៉ុន ប្រចាំនៅកម្ពុជា
នៅព្រឹក ថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៥ ត្រូវនឹងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតអោយ ឯកឧត្តម Masahiro Mikami ឯកអគ្គរាជទូតជប៉ុនប្រចាំនៅកម្ពុជា ជួបពិភាក្សាការងារនៅភូមិគ្រឹះក្រុងតាខ្មៅ។ នៅក្នុងឱកាសនោះ ឯកឧត្តម Masahiro Mikami បានគោរពរាយការណ៍ជូនសម្ដេចតេជោអំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដែលក្នុងនោះមានលើវិស័យសុខាភិបាល ដែលជប៉ុនបានផ្ដល់វ៉ាក់សាំង Astrazeneca មកដល់កម្ពុជាហើយចំនួន៣០ម៉ឺនដូស និងការត្រៀមផ្ដល់ជំនួយដល់កម្ពុជាយើងជាបន្តទៀតដែលនឹងត្រូវចុះហត្ថលេខានៅពេលខាងមុខនេះ។ ទាក់ទងទៅនឹងវិស័យការពារជាតិ ឯកឧត្តម Masahiro Mikami បានជម្រាបជូនសម្តេចតេជោថា ឆ្នាំ២០២២ គឺជាខួប ៣០ឆ្នាំ នៃប្រតិបត្តិការរក្សាសន្តិភាព(PKO) ហើយជប៉ុននឹងត្រៀមបញ្ជូននាវាស្វ័យការពារជើងទឹកមកចុះចតនៅកម្ពុជា ហើយក៏នឹងអញ្ជើញឯកឧត្តម ហ៊ុន ម៉ាណែត ទៅទស្សនកិច្ចផ្លូវការនៅប្រទេសជប៉ុនផងដែរ ។ ទាក់ទងទៅនឹងវិស័យកិច្ចសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសកិច្ចសហប្រតិបត្តិការលើវិស័យអាស៊ាន ឯកឧត្តម Masahiro Mikami បានគោរពជម្រាបជូនសម្ដេចតេជោថា ជប៉ុនបានផ្ដល់រថយន្តមួយចំនួនជូនដល់ក្រសួងការបរទេស និងផ្តល់នូវសម្ភារៈមួយចំនួនដែរ […]
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តចុះពិនិត្យការរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ក្រុងកំពង់ចាម
ខេត្ដកំពង់ចាម៖ នៅព្រឹកថ្ងៃទី ២៦ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានដឹកនាំក្រុមការងារខេត្ត និងមន្ត្រីពាក់ព័ន្ធ អញ្ជើញចុះពិនិត្យការរៀបចំកន្លែងសម្រាប់ធ្វើចត្តាឡីស័ក នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម ស្ថិតនៅភូមិទី៦ សង្កាត់វាលវង់ ក្រុងកំពង់ចាម សម្រាប់ត្រៀមទទួលបងប្អូនប្រជាពលរដ្ឋ និងពលករចំណូលស្រុក ធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃ។ ក្រោយពីទទួលបានការណែនាំដ៏ខ្ពង់ខ្ពស់ពីសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ បានរៀបចំទីតាំងសម្រាប់ត្រៀមទទួលបងប្អូនពលករចំណូលស្រុកមកពីប្រទេសថៃ និងបណ្តាលប្រទេសនានា។ រដ្ឋបាលខេត្ត បានត្រៀមរៀបចំទីតាំងមណ្ឌលចត្តាឡីស័ក កម្រិត២ របស់រដ្ឋបាលខេត្ត មានចំនួន ០២ទីតាំង ក្នុងក្រុងកំពង់ចាម ក្នុងនោះ ៖ -នៅសណ្ឋាគារមេគង្គ មាន ៧១បន្ទប់ស្មើនឹង ១៤២គ្រែ -នៅមជ្ឈមណ្ឌលគរុកោសល្យភូមិភាគកំពង់ចាម មាន០៣អាគារ មាន ៨៩បន្ទប់ ស្មើនឹង ៤៤៣គ្រែ។ គួរបញ្ជាក់ថា៖ ព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២០នេះ […]