Related Articles
រដ្ឋមន្ត្រី វេង សាខុន សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុញ្ញាតជាផ្លូវការក្នុងកានាំផ្លែស្វាយស្រស់ចេញពីកម្ពុជា
សេចក្តីថ្លែងអំណរគុណ ក្នុងនាមថ្នាក់ដឹកនាំក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន ជាពិសេសឯកឧត្តមអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានអនុញ្ញាតជាផ្លូវការក្នុងនាំផ្លែស្វាយស្រស់ចេញពីកម្ពុជា។ ចំពោះ ការរៀបចំពីធីជាផ្លូវការនៃការនាំស្វាយស្រស់ចេញពីកម្ពុជាត្រង់ទៅកាន់ប្រទេសចិន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ នឹងសហការជាមួយឯកឧត្តមអគ្គរដ្ឋទូតចិនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីពិនិត្យមើលលទ្ធភាព និងពេលវេលា ដែលអាចប្រព្រឹត្តនៅក្នុងសប្តាហ៍នេះ ។ សូមបញ្ជាក់ជូនថា៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមទំនាក់ទំនងចរចាបើកទីផ្សារជាមួយអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC) តាំងពីដើមឆ្នាំ២០១៨ នៅមុនពេលអគ្គរដ្ឋបាលត្រួតពិនិត្យគុណភាព អធិការកិច្ច និងចត្តាឡីស័ក (AQSIQ) ច្របាច់បញ្ជូលគ្នាជាមួយ GACC ហើយរហូតដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២០ ទើបទទួលបានការឯកភាព និងឈានដល់ការចុះហត្ថលេខានៅថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២០ លើពិធីសារស្តីពីលក្ខខណ្ឌតម្រូវភូតគាមអនាម័យសម្រាប់ការនាំចេញផ្លែស្វាយស្រស់ពីកម្ពុជាទៅកាន់ប្រទេសចិន។ នៅក្នុងខ្លឹមសារនៃពិធីសារបានកំណត់ថា ស្វាយដែលដាំដុះក្នុងគោលបំណងសម្រាប់នាំចេញទៅប្រទេសចិន ត្រូវតែចុះបញ្ជីនៅអគ្គនាយកដ្ឋានកសិកម្ម និងទទួលស្គាល់ដោយ GACC ហើយគ្រប់ចម្ការស្វាយដែលត្រូវបានចុះបញ្ជី ត្រូវអនុវត្តន៍ការដាំដុះតាមគោលការណ៍ការអនុវត្តកសិកម្មល្អ (GAP) និងផ្លែស្វាយដែលនាំចេញត្រូវឆ្លងកាត់ការធ្វើប្រព្រឹត្តិកម្មកម្ចាត់ពងរុយចោះផ្លែស្វាយដោយប្រើចំហាយទឹកក្តៅ (Vapor Heat Treatment – VHT) ឬប្រព្រឹត្តិកម្មទឹកក្តៅ (Hot Water […]
ក្រសួងកសិកម្មណែនាំដល់មន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្តត្រូវបន្តតាមដានជំងឺដុំពកលើស្បែកគោ ក្របីឱ្យបានជាប់ជាប្រចាំ
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានណែនាំដល់មន្ទីរកសិកម្មទាំង២៥រាជធានី-ខេត្ត ត្រូវបន្តតាមដានជំងឺដុំពកលើស្បែកគោ ក្របី ឱ្យបានជាប់ជាប្រចាំ បើទោះបីជាជំងឺនេះមានសភាពស្ងប់ស្ងាត់ហើយក៏ ដោយ ដើម្បីទប់ស្កាត់ការចម្លងឱ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់ ។ ឯកឧត្តម តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ក្នុងសន្និសីទស្តីពីសមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំរបស់ក្រសួងកសិកម្ម កាលពីពេលថ្មីៗនេះ ថា ជំងឺដុំពកលើស្បែកគោ-ក្របី( LSD ) បានឆ្លងមកប្រទេសកម្ពុជាកាល ពីខែឧសភា ឆ្នាំ២០២១កន្លងទៅ ដោយក្រុមការងារពាក់ពន្ធ័បាន យកចិត្តទុកដាក់ចុះអន្តរាគមន៍និងចាត់វិធានការចាំបាច់នានា ដូចជា ការព្យាបាលនិងទិញវ៉ាក់សាំងមកពីបរទេស ដើម្បីទប់ស្កាត់ការរាតត្បាតនៃជំងឺនេះ ដែលរហូតមកដល់បច្ចុប្បន្នមានសភាពស្ងប់ស្ងាត់ទៅវិញហើយ ។ ឯកឧត្តមបានបន្តថា បើទោះបីជាជំងឺនេះបានស្ងប់ស្ងាត់ពីក្នុងប្រទេសកម្ពុជាក៏ពិតមែន ក៏អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅតែបន្តធ្វើការណែនាំនិងដាស់តឿន ដល់មន្ទីរកសិកម្ម រាជធានីខេត្តទាំងអស់ ជាពិសេសការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានី-ខេត្តដែលនៅជាប់ព្រំដែន ត្រូវបន្តអនុវត្តនិងចូលរួមសហការជាមួយអង្គភាព និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធជាបន្តទៀត ដើម្បីអាចអន្តរាគមន៍បានទាន់ពេលវេលា ប្រសិនបើមានករណីផ្ទុះជំងឺសត្វណាមួយ ។ សំឡេង […]
ឯកឧត្តម អ៑ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ផ្ញើលិខិតថ្លែងអំណរគុណ និងដឹងគុណជូនសម្តេចតេជោ ហ៊ុន សែន ចំពោះគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំកំពូលរបស់ជាតិ «មានសញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងៃនេះ
(ភ្នំពេញ)៖ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងខេត្តកំពង់ចាម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១នេះ បានផ្ញើលិខិតគោរពជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដើម្បីសម្តែងនូវការថ្លែងគុណ និងដឹងគុណជូនសម្តេចតេជោ ចំពោះគំនិតផ្តួចផ្តើមធ្វើវិសោធនកម្មច្បាប់ ធម្មនុញ្ញកំណត់ថ្នាក់ដឹកនាំកំពូល «មានសញ្ជាតិខ្មែរតែមួយគត់» ដែលត្រូវបានរដ្ឋសភាអនុម័តនៅថ្ងែទី២៥ ខែតុលានេះ។ ក្នុងលិខិតបានបញ្ជាក់ទាំងស្រុងយ៉ាងដូច្នេះថា «ក្នុងឱកាសដ៏ឧត្តុង្គឧត្តមនិងជាប្រវត្តិសាស្ត្រ ដែលរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុម័តទាំងស្រុងដោយសំឡេងឯកច្ឆន្ទលើសេចកី្តព្រាង ច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី មាត្រា៨២ ថ្មី មាត្រា១០៦ ថ្មី(មួយ) មាត្រា១១៩ ថ្មី និងមាត្រា១៣៧ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងមាត្រា៣និងមាត្រា៤ នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានា នូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ កាលពីព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២១ នាសម័យប្រជុំរដ្ឋសភាលើកទី៦ នីតិកាលទី៦ ខ្ញុំសូមគោរពអនុញ្ញាតចូលរួមជាមួយប្រជាជនកម្ពុជា អបអរសាទរយ៉ាងក្លៀវក្លាបំផុត និងយ៉ាងស្មោះស្ម័គ្របំផុត ព្រមទាំងសូមគោរពសម្តែងអំណរគុណ និងទឹកចិត្តកតញ្ញុតាធម៌យ៉ាងជ្រាលជ្រៅបំផុត ជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានបង្កើតស្នាដៃមួយទៀត ក្នុងការដឹកនាំប្រទេស។ ការផ្តួចផ្តើមគំនិតដ៏ខ្ពង់ខ្ពស់ […]