Related Articles
អាវុធហត្ថរាជធានីភ្នំពេញ សូមក្រើនរម្លឹកជូនដល់មហាជនជាថ្មីម្តងទៀត សូមបងប្អូនកុំមានចិត្តលោភលន់ រហូតធ្លាក់ចូលអន្ទាក់ជនខិលខូច!(video inside)
ជាញឹកញាប់សមត្ថកិច្ចអាវុធហត្ថរាជធានីភ្នំពេញ តែងតែបង្ក្រាប ករណីឆបោកឲ្យផ្ញើលុយតាមវីង និងឆបោកតាមវិធីផ្សេងៗ បានជាហូរហែរ និងតែងតែធ្វើការអំពាវនាវផ្សព្វផ្សាយជាប់ជាប្រចាំ ដើម្បីជៀសវាងជនល្មើសយកល្បិចដដែលនេះ ទៅបោកប្រាស់អ្នកផ្សេងទៀតបាន ប៉ុន្តែទោះបីជាមានការអំពាវនាវនិងផ្សព្វផ្សាយយ៉ាងណា ក៏គេសង្កេតឃើញថា នៅតែមានជនរងគ្រោះមួយចំនួន នៅតែចាញ់បោកល្បិចចោរទាំងនេះជាដដែលៗ។ ម្យ៉ាងទៀតលោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ក៏ធ្លាប់បានចេញមុខអំពាវនាវដោយផ្ទាល់ សូមឲ្យបងប្អូនប្រជាពលរដ្ឋតោងមានការ ប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំមានចិត្តលោភលន់ កុំចង់បានអ្វីដែលមិនមានប្រភព ជាពិសេសលាភសក្ការៈដែលនៅសុខៗ មកដោយឯកឯង ដោយមិនមានការប្រឹងប្រែងសោះនោះ ច្រើនតែជាអន្ទាក់នាំយើងធ្លាក់ទៅក្នុងការខាតបង់។ ជាថ្មីម្តងទៀតនៅប៉ុន្មានថ្ងៃមកនេះ អាវុធហត្ថរាជធានីភ្នំពេញទើបតែបង្ក្រាប ករណីឆបោកឲ្យផ្ញើលុយតាមវីង ០២ករណី បន្តបន្ទាប់គ្នា ដោយឃាត់ខ្លួនជនល្មើសជាជនជាតិស្បែកខ្មៅ០២នាក់ បញ្ជូនទៅតុលាការ ផ្តន្ទាទោស តាមច្បាប់ ក្នុងនោះមាន៖ ករណីទី១៖ កាលពីថ្ងៃទី23 ខែមករា ឆ្នាំ2021នេះ សមត្ថកិច្ចជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការ ដើម្បីផ្ដន្ទាទោសតាមច្បាប់ នូវជនឆបោកឲ្យផ្ញើលុយតាមវីង ជាជនជាតិនីហ្សេរីយ៉ាម្នាក់ ឈ្មោះ OKEKE IKECHUKWU អាយុ39ឆ្នាំ បន្ទាប់ពីគេ និងគូរកន បានរៀបគម្រោងបោកប្រាស់ជនរងគ្រោះម្នាក់ […]
ឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្និនងការខេត្តនិងលោក ជុំទាវ ដង្ហែអង្គកឋិកទាននិងនាំយកបច្ច័យចំនួន៣៦.៩០០ដុល្ល្លា ទៅកាន់វត្តកំចាយមារ ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា
ត្បូងឃ្មុំ : មហាឧបាសិកាពុទ្ធសានូបត្ថមក៌ សង ពិន ត្រូវជាម្ដាយរបស់ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី មន្ត្រីក្រោមឱវាទ អាជ្ញាធរដែនដី ពុទ្ធបរិស័ទយ៉ាងច្រើនកុះករ បានប្រារព្ធពិធីដង្ហែអង្គកឋិនទានទៅកាន់វត្តកំចាយមារ ស្ថិតនៅក្នុងឃុំក្រញូង ស្រុកកំចាយមារ ខេត្តព្រៃវែង ដើម្បីវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សានៅព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។ អង្គកឋិកទាននេះ មានការចូលរួមពីសំណាក់បុត្រាបុត្រីកូនចៅ រួមនឹងសមាជិក សមាជិការដ្ឋសភា ព្រឹទ្ធសភា រាជរដ្ឋាភិបាល ថ្នាក់ដឹកនាំនិងមន្រ្តីរាជការ នៃស្នកការខេត្តត្បូងឃ្មុំ អាជ្ញាធរដែនដី បានប្រមូលបច្ច័យបានចំនួន៣៦.៩០០ដុល្លា សម្រាប់កសាងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងវត្តបន្តទៀតផងដែរ។ ពិធីបុណ្យកឋិនទានជាបុណ្យមួយដែលមានចែងក្នុងសាសនាព្រះពុទ្ធសាសនា ហើយ រយៈកាលនៃការធ្វើបុណ្យកឋិនទាន មានតែ ២៩ថ្ងៃគត់ គឺចាប់ពីថ្ងៃ ១រោចខែអស្សុជ ដល់ថ្ងៃ ១៥កើតខែកត្តិក។ ការធ្វើបុណ្យកឋិនទាននេះ ត្រូវបានចាត់ទុកថាជាការធ្វើទានដ៏ពិសេសមួយ តាមពុទ្ធានុញ្ញាត។ ឆ្លៀតឱកាសនោះ ឯកឧត្តមឧត្តមសេនីយ៍ទោ ម៉ុន មាគ៌ា ស្នងការខេត្តត្បូងឃ្មុំ បានគូសរំលឹកដឹងថា : ក្រោយពីថ្ងៃជ័យជំនះ […]
លោក សុខ ពេញវុធ ខណ្ឌដូនពេញ អនុញ្ញាតអោយរថយន្តធុនធំទាំង ៤១គ្រឿង ត្រឡប់ទៅវិញហើយបន្ទាប់ពីធ្វើការអប់រំណែនាំរួច
(ភ្នំពេញ)៖នាយប់ថ្ងៃពុធ ១៣ កើត ខែផល្គុន ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២១:០០នាទីយប់ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំ ដល់ម្ចាស់ រថយន្ត ធុនធំដែលបាន ល្មើសច្បាប់ចរាចរណ៍ បើកបរ លើផ្លូវហាមឃាត់ ក្នុងមូលដ្ឋានខណ្ឌដូនពេញ។ ជាគោលការណ៍ រដ្ឋបាលខណ្ឌដូនពេញ មិនអនុញ្ញាត អោយម្ចាស់រថយន្ត ធុនធំទាំងនោះបន្តចរាចរណ៍លើមហាវិថីព្រះមុនីវង្ស មហាវិថីព្រះនរោត្តម តីរៈវិថីព្រះស៊ីសុវត្ថិ មហាវិថីព្រះសុរាម្រឹត និង មហាវិថី សម្តេចសុធារស ទៀតនោះទេ។ សូមបញ្ជាក់ផងដែរថា ការឃាត់រថយន្តនេះ ពុំមានការផាកពិន័យជាប្រាក់នោះឡើយ ហើយលោកអភិបាល ខណ្ឌដូនពេញ បានធ្វើការអប់រំណែនាំពួុកគាត់ ក្នុងករណីមានលើកទី២ គឺមិនលើកលែងឡើយ៕