Related Articles
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង អញ្ជើញចុះត្រួតពិនិត្យ កម្លាំង តាមបណ្តាគោលដៅឈរជើង ការពារសន្តិសុខ សណ្តាប់ធ្នាប់ ក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ!
អនុវត្តតាមបទបញ្ជារបស់ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានអញ្ជើញចុះត្រួតពិនិត្យ កម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដែលត្រៀមរួចជាស្រេចតាមបណ្តាគោលដៅឈរជើង ដោយបំពាក់នូវសម្ភារគ្រឿងបំពាក់គ្រប់គ្រាន់ ដើម្បីចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំជាតិ-អន្តរាជាតិ ដែលអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០ និង ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនានា ដែលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះ ប្រកបដោយ ស្មារតីម្ចាស់ការទទួលខុសត្រូវខ្ពស់បំផុត។
អាវុធហត្ថរាជធានីភ្នំពេញ រៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២(Video inside)
ភ្នំពេញ÷អាវុធហត្ថរាជធានីភ្នំពេញ រៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ តាមការណែនាំរបស់ លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស ជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ នារសៀលថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២២ អាវុធហត្ថរាជធានីភ្នំពេញ បានរៀបចំកម្មវិធីប្រកួតបាល់ទាត់ដណ្តើមពានរង្វាន់ វរសេនាតូចលេខ១ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ឆ្នាំ២០២២ ក្រោមអធិបតី លោកវរសេនីយ៍ឯក សៀ ទីន នាយសេនាធិការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោយមានការចូលរួមពី នាយ នាយរង ជាក្រុមកីឡាករ សរុបជាង១០០នាក់ ស្មើនឹង៦ក្រុម បែងចែកជា២ពូល គឺពូល A និងពូលB។ ក្នុងឱកាសនោះ លោកវរសេនីយឯក សៀ ទីន បានថ្លែងនូវមតិសំណេះសំណាល លើកទឹកចិត្តដល់ក្រុមកីឡាករទាំងអស់ ឱ្យខិតខំប្រឹងប្រែង និងមានសាមគ្គីជាក្រុមដើម្បីទទួលបាននូវជោគជ័យ។ លោកថ្លែងឲ្យដឹងទៀតថា ការប្រកួតកីឡាបាល់ទាត់នៅថ្ងៃនេះ មានគោលបំណង៣ធំៗក្នុងនោះគឺ ៖ ១, បង្កើនសាមគ្គីភាព មិត្តភាព ។ ២, ផ្លាស់ប្តូរបរិយាកាសការងារ និងបំផុសសកម្មភាពអប់រំកាយ និងកីឡាក្នុងអង្គភាព។ […]
រដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទ(តាមកម្មវិធី Zoom meeting )
ភ្នំពេញ) នៅព្រឹកថ្ងៃអាទិត្យទី២៨ ខែមីនាឆ្នាំ២០២១ វេលាម៉ោង៨,៣០នាទីព្រឹក នៅរដ្ឋបាលខណ្ឌដូនពេញបានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌដូនពេញ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ កិច្ចប្រជុំនេះមានការចូលរួមពីមន្ត្រីក្រោមឱវាទ(តាមកម្មវិធី Zoom meeting ក្នុងរបៀបវារៈដូចខាងក្រោម៖ ១.ការជម្រុញការចាក់វ៉ាក់សាំងដល់មនុស្សចាស់វ័យ៦០ឆ្នាំឡើងទៅ ចំពោះសង្កាត់ទាំង១១។ ២.ការបន្តជម្រុញផ្សព្វផ្សាយ អនុវត្តវិធានការ(បីកុំ បីការពារ) ការបន្តធ្វើ QR code តាមអាជីវកម្ម និងការបន្តចែកម៉ាស់ក្នុងមូលដ្ឋានសង្កាត់ទាំង១១ ផ្សារទាំង៣។ ៣.ការត្រៀមបង្ក្រាបការលបលួចបើកអាជីវកម្ម Internet, Internet Cafe ការលបលួចបើកអាជីវកម្មក្លឹបកំសាន្ត បាបារាំង និងអាជីវកម្មផ្សេងៗទៀតដែលបានបិទកន្លងមកក្នុងសង្កាត់ទាំង១១។ ៤.ផ្សព្វផ្សាយដល់ម្ចាស់ផ្ទះជួល ពិនិត្យលទ្ធភាពបញ្ចុះតម្លៃ ឬលើកលែងការបង់ថ្លៃឈ្នូលផ្ទះ ឬឈ្នូលបន្ទប់ដល់កម្មករ បុគ្គលិកដែលមានជីវភាពក្រីក្រ ៥.ការងារផ្សេងៗ៕