Related Articles
ឯកឧត្តម វេង សាខុន រដ្ធមន្ដ្រីកសិកម្ម ចេញសេចក្តីប្រកាសព័ត៌មានជុំវិញការផ្អាកនាំចូលត្រីពីប្រទេសជិតខាង ដើម្បីលើកស្ទួយការចិញ្ចឹមក្នុងស្រុក
(ភ្នំពេញ)៖ ក្រសួងកសិកម្ម រុក្ខាប្រមា ញ់ និងនេសាទ នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មានជុំវិញការផ្អាកនាំចូលត្រីពីប្រទេសជិតខាង ដើម្បីលើកស្ទួយការចិញ្ចឹមត្រីក្នុងស្រុក។ សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ថ្មីៗនេះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទសង្កេតឃើញថា មានក្រុមអាជីវករនាំចេញ នាំចូលផលផលិតផលជលផលមួយចំនួនមានការមិនពេញចិត្តចំពោះចំណាត់ការនៃការផ្អាកជាបណ្តោះអាសន្ននូវការនាំចូលផលិតផលជលផលដែលអាចផលិតបានក្នុងស្រុកនាពេលកន្លងមក។ ដូចនេះ ដើម្បីដោះស្រាយបញ្ហាខាងលើនៅ ព្រឹកថ្ងៃទី៨ ខែមករា ឆ្នាំ២០២១ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានរៀបចំកិច្ចប្រជុំពិភាក្សាជាមួយភាគីពាក់ព័ន្ធរួមមានសមាគមវារីវប្បករនៅកម្ពុជា និងតំណាងអាជីវករនាំចេញ នាំចូលផល ផលិតផល ជលផល និងបានព្រមព្រៀងគ្នាអនុវត្តនូវវិធានការបន្ទាន់មួយចំនួនដូចខាងក្រោម៖ ទី១-សមាគមវារីវប្បករនៅកម្ពុជាត្រូវរៀបចំផ្តល់ជូននូវព័ត៌មានដែល ទាក់ទងទៅនឹងប្រភេទ បរិមាណផល ផលិតផលវារីវប្បកម្មដែលត្រូវដល់ពេលប្រមូលផលនៅ តាមខែនីមួយៗ ដល់អាជីករប្រមូលទិញ នាំចេញ នាំចូលផល ផលិតផលជលផល ដើម្បីចុះប្រមូលទិញផល ផលិតផលជលផលដែលផលិត បានក្នុងស្រុកទាំងនោះសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក។ ទី២-តំណាងអាជីករនាំចេញ នាំចូលផល ផលិតផលជលផល បានយល់ព្រមផ្អាកនូវការស្នើសុំនាំចូលប្រភេទត្រីដែលវារីវប្បករផលិតបានច្រើនដូចជា ត្រីប្រា ត្រីពោ ត្រីអណ្តែង និង ត្រីឆ្តោ ព្រមទាំង ប្រភេទត្រីមួយចំនួនទៀតដែលអាចចិញ្ចឹមបានក្នុងស្រុក តាមការជូនដំណឹងរបស់សមាគមវារីវប្បករនៅកម្ពុជា។ […]
គណៈកម្មាធិការជាតិសម្របសម្រួលព័ត៌មាននិងសាធារណមតិ បើកសិក្ខាសាលាលើកដំបូង
(ភ្នំពេញ)៖ សិក្ខាសាលានេះបានប្រព្រឹត្តទៅនៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២៣ ក្រោមអធិបតីភាព ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានគណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស) នៅអគារមិត្តភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី។ សិក្ខាសាលានេះមានការអញ្ជើញចូលរួមពីសំណាក់វាគ្មិនកិត្តិយស ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន, ឯកឧត្តម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងឯកឧត្តមអនុប្រធាន សមាជិកនៃ គ.ស.ព.ស និងអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកការងារព័ត៌មាន និងបណ្តាញសង្គមមកពីបណ្តាក្រសួង ស្ថាប័ន រាជធានី ខេត្ត សរុបប្រមាណ២០០នាក់។ ឯកឧត្តមទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា ប្រធាន គសពស បានគូសបញ្ជាក់ថា ព័ត៌មានបានដើរតួនាទីយ៉ាងសំខាន់ ក្នុងដំណើរការអភិវឌ្ឍន៍ប្រទេសជាតិ ហើយស្ថាប័នព័ត៌មានរបស់រាជរដ្ឋាភិបាល គឺជាសេនាធិការដ៏សំខាន់របស់រាជរដ្ឋាភិបាល ដែលត្រូវតែចូលរួមក្នុងការថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងស្ថិរភាពសង្គម ការពារ គ្រប់គ្រង ឆ្លើយតប បកស្រាយ និងពន្យល់ ដល់ប្រជាពលរដ្ឋអំពីការពិត។ ឯកឧត្តមទេសរដ្ឋមន្ត្រីបានបន្តថាសម្រាប់ការងារព័ត៌មាននិងសាធារណមតិ គឺយើងត្រូវធ្វើបច្ចុប្បន្នភាពជាបន្តបន្ទាប់ ពោលគឺដើរឱ្យទាន់បច្ចេកវិទ្យា នៅក្នុងយុគសម័យឌីជីថល បូករួមនឹងភាពជឿនលឿនកាន់តែខ្លាំងនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត្ត […]
ពិធីអបអរសាទរ ខួបអនុស្សាវរីយ៍លើកទី៤៥ឆ្នាំ ទិវាជ័យជំនះ ៧មករា (៧,មករា,១៩៧៩ -៧,មករា,២០២៤)
ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង ប្រារព្ធខួបលើកទី៤៥ នៃទិវាជ័យជម្នះ ៧ មករា (៧,មករា,១៩៧៩ -៧,មករា,២០២៤) ក្រោមអធិបតីភាព ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង ព្រមទាំងមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត អាជ្ញាធរដែនដី មន្រ្តីរាជការ និងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅសួនច្បារសម្តេចក្រឡាហោម ស ខេង ។ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត មានប្រសាសន៍គូសបញ្ជាក់ថា ជ័យជម្នះ ៧ មករា ជារបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងជារបស់មនុស្សជាតិទាំងមូល ដែលស្រឡាញ់ សន្តិភាព សេរីភាព និងយុត្តិធម៌។ នេះជាសច្ចធម៌ប្រវត្តិសាស្រ្ត ដែលគ្មានជនណាឬកម្លាំងណាអាចមកបំភ្លេច បំភ្លៃ និងបំផ្លាញបានទ្បើយ ហើយ «មានតែអ្នកស្រទ្បាញ់របបប្រល័យពូជសាសន៍ប៉ុណ្ណោះ ដែលប្រឆាំងនឹងជ័យជម្នះ ៧ មករា»។ ឯកឧត្ដម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត […]