Related Articles
ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានអញ្ជើញជាអធិបតីក្នុង ពិធីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍
(កំពង់ចាម) នាព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២១ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងជាប្រធានគណៈបញ្ចាការឯកភាពរដ្ឋបាលខេត្ត លោក ហួត វុទ្ធី អគ្គព្រះរាជអាជ្ញានៃអយ្យការអមសាលាឧទ្ធរណ៍តំបន់ត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំ អន្តរាគមន៍ តម្រួតបទបញ្ជា ចរាចរណ៍ ដោយមានអញ្ជើញចូលរួមពីឯកឧត្តមព្រះរាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម ឯកឧត្តមប្រធានសាលាដំបូងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកឧត្តមសេនីយ៍ស្នងការ ស្នងការរង និងមន្ត្រីនគរបាលជាសិក្ខាកាម ចំនួន ១១៧រូបផងដែរ។ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់កងប្រដាប់អាវុធទាំងបី ដែលជាកម្លាំងស្នូលក្នុងកិច្ចការពារសន្ដិសុខ និងសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម។ ជាលទ្ធផលបានបញ្ចាក់ឱ្យឃើញថាក្នុងឆ្នាំ២០២០កន្លង ខេត្តកំពង់ចាម រក្សាបាននូវសន្ដិសុខល្អប្រសើរ កងកម្លាំងទាំងអស់នៃស្នងការដ្ឋាននគរបាលខេត្ត បានប្រឹងប្រែងយកអស់កម្លាំងកាយចិត្ត អនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្រសួងមហាផ្ទៃ អគ្គស្នងការដ្ឋាននគរបាលជាតិ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។ ជាមួយគ្នានេះឯកឧត្តម ក៏បានណែនាំដល់មន្ត្រីនគរបាល ត្រូវអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីបន្តកសាង និងពង្រឹងសេចក្តីសុខសុវតិ្ថភាព ជូនប្រជាបលរដ្ឋនៅគ្រប់មូលដ្ឋាន លុបបំបាត់បទល្មើសគ្រប់ភេទក្នុងមូលដ្ឋាន ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គមកិច្ចនៅមូលដ្ឋាន ដោយធានាឱ្យប្រជាពលរដ្ឋគ្រប់រូប និងសង្គមទាំងមូលមានសុវត្តិភាពយ៉ាងល្អប្រសើរ។ ក្នុងកាលៈទេសៈនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ […]
ប្រតិបត្ដិករទេសចរណ៍ និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងធ្វើពិធី “បុណ្យអង្ករ”លើកដំបូងនៅខេត្តសៀមរាប !
សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា គ្រោងនឹងរៀបចំពិធីបុណ្យអង្ករ រយ:ពេល ៣ថ្ងៃនៅខេត្ដសៀមរាប ដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជា ដែលជាមាស “ស” ខណ:ដែលង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេ លើពិភពលោក”។ បើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សមាគមក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា បានបង្ហាញថា ក្លឹបទេសចរណ៍ខេត្ដសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជា សហការជាមួយស្ថាប័នពាក់ព័ន្ធនឹងរៀបចំពិធីបុណ្យអង្ករដំបូងគេនៅខេត្ដសៀមរាប សម្រាប់ឆ្នាំ២០២៣ ដោយមានរយ:ពេលបីថ្ងៃ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣នេះ នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាប។ ពិធីបុណ្យអង្ករនេះនឹងប្រមូលផ្តុំនូវផលិតផលកែច្នៃពីអង្ករ ការបង្កើតថ្នាលស្រូវពណ៌ខៀវ និងពណ៌មាសទុកសម្រាប់ភ្ញៀវទេសចរណ៍ថតកម្សាន្ត និងការចូលរួមរបស់បវរកញ្ញាអន្តរជាតិ (Miss Planet International) ជាដើម។ សេចក្ដីប្រកាសព័ត៌មានដដែលបានបន្ដថា ការរៀបចំប្រារព្ធបុណ្យអង្ករនេះ ដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែច្រើន ក្រោមស្មារតី នៃយុទ្ធនាការ “ទស្សនាស្រុកយើង កម្ពុជាស្អាត និងទីក្រុងស្អាត រមណីដ្ឋានស្អាត សេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ”។ជាមួយគ្នានោះ ក៏បានរួមគ្នាផ្សព្វផ្សាយទិសដៅទេសចរណ៍ដ៏មានសក្កានុពល ក្នុងខេត្តសៀមរាប ផលិតផល និងសេវាកម្មទេសចរណ៍ ព្រមទាំងវប្បធម៌ អរិយធម៌ ដើម្បីបន្តធានាបាននូវភាពធន់ក្នុងវិស័យទេសចរណ៍ ដែលជា “មាសបៃតង” របស់កម្ពុជា និងផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយផលិតផលក្នុងស្រុក ជាការរួមចំណែកថែរក្សា […]
ឯកឧត្តម សុខ លូ អភិបាលខេត្តកំពង់ធំ អញ្ជើញចូលរួមជាអធិបតីក្នុង ពិធីប្រកាសបញ្ជូល សមាជិកថ្មីនៃ គណបក្សប្រជាជនកម្ពុជា ចំនួន ៥៦០នាក់ នៅស្រុកសណ្ដាន់
(ខេត្តកំពង់ធំ): ឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ និងឯកឧត្តម នង វាសនា តំណាងរាស្រ្តមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្ដាន់ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រកាសបញ្ចូលសមាជិកថ្មីនៃ គណបក្សប្រជាជនកម្ពុជាចំនួន ៥៦០នាក់ ក្នុងឃុំទំរីង ស្រុកសណ្តាន់ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ ២០២១ ។ បន្ទាប់ពីលោក ឡង គីមស៊ឹង អភិបាលស្រុកសណ្ដាន់ បានអានសេចក្តីប្រកាសបញ្ចូលជាសមាជិកគណបក្សប្រជាជនកម្ពុជាសមាជិកថ្មីចំនួន ៥៦០នាក់ និងរបាយការណ៍រួចមក ឯកឧត្តម នង វាសនា តំណាងរាស្ត្រមណ្ឌលកំពង់ធំ និងជាប្រធានក្រុមការងារចុះជួយស្រុកសណ្តាន់ បានថ្លែងអំណរគុណដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលសម្រេចចិត្តយ៉ាងត្រឹមត្រូវចូលមករួមរស់ជាមួយជីវភាពនយោបាយគណបក្សប្រជាជនកម្ពុជា ដែលមានសម្ដេចតេជោ ហ៊ុន សែន ជាប្រធានគណៈបក្ស និងជានាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។ ទន្ទឹមនឹងនោះ ឯកឧត្តម សុខ លូ ប្រធានគណបក្សប្រជាជនកម្ពុជាខេត្តកំពង់ធំ បានលើកឡើងអំពីប្រវត្តិគណបក្សប្រជាជនកម្ពុជាគឺ ជាគណបក្សមួយដែល រឹងមាំ ហើយមានវ័យចំណាស់ជាងគេ មានគោលការណ៍ការដឹកនាំច្បាស់លាស់ ដែលបានតស៊ូរំដោះប្រទេសជាតិរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពត និងកសាងប្រទេសជាតិតាំងពីបាតដៃទទេ រហូតដល់មានការរីកចម្រើនមកដល់សព្វថ្ងៃនេះ មានតែគណបក្សប្រជាជនកម្ពុជាទេ ដែលអាចដឹកនាំប្រទេសឲ្យមានការរីកចម្រើន។ ហើយជាពិសេសសូមប្រជាពលរដ្ឋក្នុងខេត្តកំពង់ធំស្គាល់ច្បាស់ពីគោលនយោបាយដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាយ៉ាងផុលផុសពីមួយអាណត្តិទៅមួយអាណត្តិគ្រប់មូលដ្ឋានក្រុងស្រុកបានធ្វើឱ្យប្រជាពលរដ្ឋគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាជារៀងរហូត។ […]