Related Articles
ឯកឧត្តម អ៑ុន ចាន់ដា អញ្ជើញចូលរួមក្នុងពិធី «បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ
(ភ្នំពេញ) ៖ នាព្រឹកថ្ងៃពុធ ៤ រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៨ ខែកុម្ភ: ឆ្នាំ ២០២៤ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានអញ្ជើញចូលរួមក្នុងពិធី «បើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ”ភូមិ ឃុំ-សង្កាត់ មានសុវត្ថិភាព” ឆ្នាំ២០២៣» ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម អភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស្ថិតនៅសាលប្រជុំទីស្ដីការក្រសួងមហាផ្ទៃ។ គួរបញ្ជាក់ថា ក្រសួងមហាផ្ទៃបានចូលរួមយ៉ាងសកម្មក្នុងការថែរក្សា ការពារបានយ៉ាងរឹងមាំនូវសុខសន្តិភាព ខឿនឯករាជ្យ អធិបតេយ្យជាតិ បូរណភាពទឹកដី និងស្ថិរភាពនយោបាយ បញ្ចៀសបាននូវសកម្មភាពភេរវកម្មទាំងឡាយ ទប់ស្កាត់ បាននូវឧបាយកល សកម្មភាពប៉ុនប៉ងបំបែកបំបាក់សាមគ្គីជាតិ និងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលស្របច្បាប់ធានាយ៉ាងល្អប្រសើរនូវព្រះរាជសុវត្ថិភាពព្រះមហាក្សត្រ និងសុវត្ថិភាពឥស្សរជនដឹកនាំប្រទេស ព្រមទាំងសម្របសម្រួលរៀបចំព្រឹត្តិការណ៍នយោបាយជាតិ និងអន្តរជាតិសំខាន់ៗឲ្យបានប្រព្រឹត្តទៅដោយរលូន និងជោគជ័យយ៉ាងត្រចះត្រចង់៕
លោក Joe Biden បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការ
វ៉ាស៊ីនតោន ៖ លោក ចូ បៃដិន បានស្បថចូលកាន់តំណែងជាប្រធានាធិបតីទី៤៦ របស់សហរដ្ឋអាមេរិកជាផ្លូវការហើយ នៅវេលាថ្ងៃត្រង់ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) ខណៈលោកស្រី កាម៉ាឡា ហារីស ក៏បានស្បថចូលកាន់តំណែង ជាអនុប្រធានាធិបតីរួចរាល់ផងដែរ។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន CNN។ លោក ចូ បៃដិន បានក្លាយជាប្រធានាធិបតីអាមេរិក មានវ័យចំណាស់បំផុតក្នុងប្រវត្តិសាស្ត្រ (៧៨ឆ្នាំ) ខណៈលោកស្រី កាម៉ាឡា ហារីស ក្លាយជាអនុប្រធានាធិបតីជាស្ត្រីដំបូង និងជាជនជាតិដើមអាស៊ីខាងត្បូង-ស្បែកខ្មៅដំបូងផងដែរ ដែលឡើងកាន់តំណែងជាអនុប្រធានាធិបតីអាមេរិក នៅក្នុងប្រវត្តិសាស្ត្រដូចគ្នា។ ពិធីស្បថចូលកាន់តំណែងប្រធានាធិបតីអាមេរិកទី៤៦ គឺមានលក្ខណៈពិសេស ខុសប្លែកពីអាណត្តិមុនៗ ដ្បិតថាកម្មវិធីនៅថ្ងៃនេះបានប្រព្រឹត្តទៅ ក្រោមវិធានការសន្តិសុខដ៏តឹងរ៉ឺងជាប្រវត្តិសាស្ត្រ និងគ្មានមហាជនត្រូវបានអនុញ្ញាតឲ្យចូលរួមឡើយ៕
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងនិងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ចរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ ក្រោមអធិតបតីភាព ឯកឧត្តម យូ ស៊ុនឡុង
ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែងនិងឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានចុះពិនិត្យទីតាំង និងប្រជុំពិភាក្សាផែនការបែងចែកភារកិច្ចរៀបចំពិធីសម្ពោធបើកឲ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ១១ ក្រោមអធិតបតីភាព ឯកឧត្តម យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងគណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធនានា ដើម្បីទទួលភ្ញៀវកិត្តិយសជាតិ អន្តរជាតិ និងប្រជាពលរដ្ឋ ដែលនឹងប្រព្រឹត្តទៅក្រោមអធិបតីភាព ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នា ពេលខាងមុខនេះ ស្ថិតនៅក្រុងព្រៃវែង ខេត្តព្រៃវែង។ កិច្ចប្រជុំពិភាក្សា ក្រោយការចុះពិនិត្យទីតាំងនេះ គឺក្នុងន័យរៀបចំផែនការបែងចែកភារកិច្ចលម្អិតនៃការទទួលខុសត្រូវ ក្នុងការរៀបចំដំណើរការពិធីសម្ពោធរបស់គណៈកម្មការរៀបចំបុណ្យជាតិ អាជ្ញាធរខេត្ត ស្រុក ព្រមទាំងផ្នែកពាក់ព័ន្ធ ដើម្បីធានាឲ្យការប្រព្រឹត្តទៅប្រកបដោយសន្តិសុខ សណ្ដាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូល ប្រកបដោយភាពរលូន និងជោគជ័យ។ គួរបញ្ជាក់ថា គម្រោងសាងសង់នូវផ្លូវជាតិលេខ១១ និងផ្លូវក្នុងក្រុងព្រៃវែងប្រវែងសរុប៩៦,៤៨គីឡូម៉ែត្រ ចាប់ពីអ្នកលឿង(ចំណុចប្រសព្វផ្លូវជាតិលេខ១)- ខេត្តព្រៃវែង-ថ្នល់ទទឹង-ខេត្តត្បូងឃ្មុំ (ចំណុចប្រសព្វផ្លូវជាតិលេខ៧) ក្រោមហិរញ្ញប្បទានសម្បទានរពីរដ្ឋាភិបាលនៃសាធារណៈរដ្ឋប្រជាមានិតចិន។ ឆ្លៀតក្នុងឱកាសនេះ ខ្ញុំបាទ សូមថ្លែងអំណរគុណជូនចំពោះឯកឧត្តម យូ ស៊ុនឡុង […]