Related Articles
អាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ទៅតុលាការពាក់ព័ន្ធករណីលួចទូរស័ព្ទដៃ
នារសៀលថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២១ សមត្ថកិច្ចជំនាញនៃការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមនីតិវិធីច្បាប់ បន្ទាប់ពីកម្លាំងល្បាតមូលដ្ឋានអាវុធហត្ថខណ្ឌចំការមនឃាត់ខ្លួនបានម្នាក់ក្នុងចំណោមបក្ខពួក០២នាក់ ពាក់ព័ន្ធករណីលួចទូរស័ព្ទដៃមួយគ្រឿងនៅចំណុចម្ដុំផ្សារដេប៉ូ ស្ថិតក្នុងខណ្ឌទួលគោគ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៣៖៥៥នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១។ ជនសង្យ័យដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ សុខ ពេជ្រ ភេទប្រុស អាយុ២២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ម្តុំផ្សារសាមគ្គី សង្កាត់ទួលសង្កែ ខណ្ឌរស្សីកែវ រាជធានីភ្នំពេញ។ ជនសង្ស័យបានយកសំណាករួចដោយប្រើឧបករណ៍តេស្តរហ័ស ( Rapit Test) លទ្ធផលអវិជ្ជមានកូវីត-១៩។ ក្រោមវិធានការជំនាញជនសង្ស័យខាងលើបានសារភាពឲ្យដឹងថា នៅវេលាម៉ោង១៤៖០០នាទី ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ ខ្លួន និងបក្ខពួកម្នាក់ទៀត បានធ្វើដំណើរនៅម្ដុំផ្សារដេប៉ូ ក៏ប្រទះឃើញទូរស័ព្ទដៃមួយគ្រឿង ម៉ាក Iphone 7plus ដែលម្ចាស់បានសាកថ្មទុកចោលនៅលើម៉ូតូកង់បី (ផាស់អាប់) ដោយឃើញឱកាសល្អ ពួកខ្លួនបានធ្វើសកម្មភាពលួចយកទូរស័ព្ទនោះតែម្តង។ រហូតមកដល់ម៉ោង១៤៖៤០នាទីថ្ងៃដដែល បក្ខខ្លួនត្រូវបានជនរងគ្រោះរកឃើញតាមរយៈប្រព័ន្ឌGPSទូរស័ព្ទ និងបានរាយការណ៍ដល់សមត្ថកិច្ចអាវុធហត្ថខណ្ឌចំការមន ដែលល្បាតការពារនៅគោលដៅនោះ ធ្វើអន្តរាគមន៍ឃាត់ខ្លួនបានរូបខ្លួន រីឯបក្ខពួកម្នាក់បានកំពុងរត់គេចខ្លួន។ ហើយកម្លាំងអាវុធហត្ថខណ្ឌចំការមន […]
គ្រួសារទីទល់ក្រ មួយ គ្រួសារ ទទូលបាន អំណោយ និងថវិកា ពីលោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង
ព្រៃវែង៖ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣ លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង បានដឹកនាំក្រុមការងារ អញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយផ្តល់ជូន អ៊ំស្រី ឆេង ថេង អាយុ ៧៣ ឆ្នាំ ដែលមានជីវភាពទីទាល់ក្រ លំបាក់ រស់នៅភូមិលេខ ១ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ខេត្តព្រៃវែង។ លោក ឈាង សុវណ្ណារ៉ា អភិបាលរងខេត្តព្រៃវែង បានមានប្រសាសន៍សំណេះសំណាល ពាំនាំនៅសេចក្តីសួរសុខទុក្ខពីថ្នាក់ដឹកនាំ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង ឯកឧត្តម អភិបាលខេត្តមានសេចក្តីនឹករលឹកដល់បងប្អូនជានិច្ចជាកាល ជាក់ស្តែងរាជរដ្ឋាភិបាល ពិសេសសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី មន្រ្តីក្រសួងមហាផ្ទៃ សម្តេចបានអភិវឌ្ឍឥតឈប់ឈរ បន្តបន្ទាប់ដូចជា៖ វត្តអារាម សាលារៀន មន្ទីរពេទ្យ ភ្លើង ទឹកស្អាត ផ្លូវចាក់បេតុងជាដើម ដើម្បីសម្រួលដល់ជីវភាពរស់នៅរបស់បងប្អូន។ ឆ្លៀតក្នុងឱកាសនោះ លោក ឈាង […]
ក្រសួងមហាផ្ទៃបង្ហាញពីវិធីសាស្ត្រចំនួន២ ដើម្បីបង្កើនសុវត្ថិភាពកម្មវិធី Telegram Fri/១៨/Dec/២០២០
ភ្នំពេញ ៖ បច្ចុប្បន្នវិស័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងខ្លាំងនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនោះដែរការទំនាក់ទំនងបានប្រែក្លាយពីការបញ្ជូនសារដោយសំបុត្រ មកជាការបញ្ជូនសារតាមបែបអេឡិចត្រូនិកជំនួសវិញ ដែលវាមាន លក្ខណៈឆាប់រហ័ស លឿនទាន់ចិត្ត ទាំងការផ្ញើនិងទទួល។ Telgram បានក្លាយជាកម្មវិធីផ្ញើសារអេឡិចត្រូនិកដ៏កំពុងពេញនិយមជាងគេមួយ នៅកម្ពុជា ដែលត្រូវបានប្រើប្រាស់នៅតាមបណ្តាស្ថាប័នរដ្ឋ និងឯកជនដើម្បីបញ្ជូនព័ត៌មាន និងឯកសារផ្សេងៗទៅវិញ ទៅមក។ ម្យ៉ាងវិញទៀតកម្មវិធីនេះ អាចដំឡើងទាំងនៅលើកុំព្យូទ័រ ឬទូរស័ព្ទបានច្រើនគណនីក្នុងពេលតែមួយ (ដោយប្រេីលេខទូរស័ព្ទតែមួយ)។ ដើម្បីបង្កើនសុវត្ថិភាពគណនី Telegram អ្នកអាចធ្វើការកំណត់ Settings មួយចំនួនដូចខាងក្រោម ៖ ១) ជម្រើសផ្នែកសុវត្ថិភាព (Security Settings)៖ ជាការដាក់លេខសម្ងាត់ការពារកម្មវិធី Telegram លើទូរស័ព្ទ ឬកុំព្យូទ័រ (ប៉ុន្តែមិនជាអចិន្ត្រៃយ៍) ដោយអនុវត្តវិធីសាស្ត្រ ដូចខាងក្រោម៖ – ជ្រើសរើសយក Settings បន្ទាប់មកចុចយក Privacy and Security – ជ្រើសរើសយក Passcode & Touch ID / Turn on local passcode […]