Related Articles
ឯកឧត្តម ជា សុមេធី ណែនាំដល់ មន្ទីរអង្គភាព អាជ្ញាធរកងកម្លាំង ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងារ ដែលខ្វះចន្លោះរបស់ខ្លួនឲ្យកាន់តែល្អប្រសើឡើង
ព្រៃវែង៖ ឯកឧត្តម ជា សុមេធី អភិបាលខេត្តព្រៃវែង បានមានប្រសាសន៍ណែនាំដល់ មន្ទីរអង្គភាព អាជ្ញាធរកងកម្លាំង ត្រូវខិតខំយកចិត្តទុកដាក់ អនុវត្តការងាររបស់ខ្លួន នៅចំណុចខ្វះខាត ដែលអនុវត្តកន្លងមកនោះឲ្យកាន់តែល្អប្រសើរឡើងបន្ថែមទៀត ជាពិសេសទៅលើការបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន ដោយមិនត្រូវមានការរើសអើងណាមួយឡើយ ដោយការលើកឡើងបែបនេះគឺនៅក្នុងឱកាសដែល ឯកឧត្តម អភិបាលខេត្ត បានដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រៃវែងនាព្រឹកថ្ងៃទី ៥ ខែកក្តដា ឆ្នាំ២០២៣ នៅសាលាខេត្តព្រៃវែង។ ក្នុងនោះដែរ ឯកឧត្តម ក៏បានណែនាំបន្ថែមទៀតថារដ្ឋបាល ក្រុង ស្រុក មន្ទីរអង្គភាពទាំងអស់ត្រូវធ្វើការឆ្លើយតប និងបកស្រាយឲ្យបានលឿន នឹងទាន់ពេលវេលារាល់បញ្ហាដែលកើតមានឡើងនៅតាមមូលដ្ឋានរបស់ខ្លួនធ្វើយ៉ាងណាកុំឲ្យបងប្អូនប្រជាពលរដ្ឋមហាជនមានការភាន់ច្រឡំចំពោះព្រឹត្តិការណ៍ទាំងឡាយដែលបានកើតមានឡើងទាំងអស់នោះ។ ឯកឧត្ដម អភិបាលខេត្ត បានមានប្រសាសន៍បន្ថែមទៀតថា គណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុកទាំង១៣ ត្រូវក្តាប់ឲ្យបាននូវរាល់សភាពការណ៍នៅក្នុងមូលដ្ឋាន និងស្វែងរកមុខសញ្ញា អ្នកដើរធ្វើការញុះញង់ បង្កនូវភាពវឹកវរ ចលាចលនៅក្នុងសង្គម ដែលធ្វើឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កអសន្តិសុខនៅថ្ងៃបោះឆ្នោតនាពេលឆាប់ៗខាងមុខនេះ និងត្រូវអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឲ្យបានល្អប្រសើជូនបងប្អូនប្រជាពលរដ្ឋនៅតាមមូលដ្ឋានរបស់ខ្លួន។ កងកម្លាំង អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្ត បង្ក្រាប នៅបញ្ហាគ្រឿងញៀននៅតាមមូលដ្ឋានឲ្យមានប្រសិទ្ធភាពខ្ពស់។ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងរបស់អាជ្ញាធរ មន្ទីរអង្គភាព […]
រដ្ឋបាលខេត្តព្រៃវែងប្រារព្ធខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើត នៃកងយោធពលខេមរភូមិន្ទ ឆ្នាំ២០២៣
ព្រៃវែង៖ រដ្ឋបាលខេត្តព្រៃវែង បានរៀបចំពិធីខួបអនុស្សាវរីយ៍លើកទី៧០ នៃទិវាបុណ្យឯករាជ្យជាតិ ៩ វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទ (៩ វិច្ឆិកា ១៩៥៣ – ៩វិច្ឆិកា ២០២៣) ដែលប្រារព្ធធ្វើនៅសួនច្បារសម្តេចអគ្គមហាធម្មពោធិសាល ជា សុីម (ស្តូប) ស្ថិតក្នុងក្រុងព្រៃវែង ខេត្តព្រៃវែង ក្រោមអធិបតីភាព ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ចាន់ រ៉ាន់ អភិបាលរង ខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម សួន សុម៉ាលីន អភិបាលខេត្ត នៅថ្ងៃទី ០៩ ខែវិច្ឆិកា ឆ្នាំ២០២៣។ ថ្លែងក្នុងពិធីនេះ៖ ឯកឧត្តម អ៊ុំ ប៊ុនឡេង សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ស្បោង សារ៉ាត ប្រធានក្រុមប្រឹក្សាខេត្ត បានអានព្រះរាជជីវប្រវត្តិសង្ខេប នៃព្រះរាជបូជនីយកិច្ចរបស់ព្រះមហាវីរក្សត្រខ្មែរ […]
អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនា
អបអរសាទរខួបលើកទី១១០ ទិវាអន្តរជាតិនារី ៨មីនាថ្ងៃនេះជាខួបលើកទី១១០ នៃទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២១ ក្រោមប្រធានបទ «ស្រ្តីនិងការអភិវឌ្ឍក្នុងបរិការណ៍កូវីដ-១៩»។ ប្រធានបទនេះបង្ហាញយ៉ាងច្បាស់ពីតម្លៃនិងតួនាទីស្រ្តី ដែលមិនអាចខ្វះបាននៅក្នុងសង្គមជាតិ នៅគ្រប់កាលៈទេសៈ ជាពិសេសនៅក្នុងបរិការណ៌មានវិបត្តិឬហានិភ័យអ្វីមួយ។ ជាក់ស្តែងនៅក្នុងបរិការណ៍នៃជំងឺកូវីដ-១៩ ដ៏កាចសាហាវ ដែលកំពុងរាតត្បាតនេះយើងកាន់តែមិនអាចខ្វះបាននូវវត្តមានអ្នកគ្រូពេទ្យដែលជាទ័ពជួរមុខក្នុងសមរភូមិដែលយើងមិនស្គាល់ពីសត្រូវច្បាស់នៅឡើយនោះ។ វីរភាពរបស់អ្នកគ្រូពេទ្យនៅក្នុងពេលនេះ មិនត្រឹមជាអ្នកគ្រូពេទ្យមើលថែអ្នកជំងឺនោះទេ តែពួកគាត់ប្រៀបដូចជាមាតា ជាភរិយា បងនិងជាប្អូនស្រី ដែលមើលថែ ផ្តល់ភាពកក់ក្តៅ កម្លាំងចិត្តដល់ប្រជាពពលរដ្ឋដែលងាយនឹងរងគ្រោះទំាងអស់។ ជារៀងរាល់ឆ្នាំនៅក្នុងឱកាសដ៏មានតម្លៃនេះ ខ្ញុំតែងតែទទួលជួបប្រតិភូស្រ្តីមកពីវិស័យផ្សេងៗទំាងនៅក្នុងជួររាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងធុរកិច្ច ដើម្បីស្តាប់នូវរបាយការណ៍វឌ្ឍនភាព សំណូមពរ និងបានផ្តល់អនុសាសន៍សំដៅលើកកម្ពស់តម្លៃស្រ្តីឱ្យស្របតាមចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា និងគោលដៅអភិវឌ្ឍន៌ប្រកបដោយចីរភាព (SDG)។ ក្នុងនាមថ្នាក់ដឹកនាំស្ថាប័ននីតិប្បញត្តិខ្ញុំតែងតែគំាទ្រដល់ការបង្កើតច្បាប់និងយន្តការនានាដើម្បីលើកកម្ពស់តួនាទីស្រ្តីនៅលើគ្រប់វិស័យ ជាអាទិ៍វិស័យនយោបាយ អប់រំ សង្គម សេដ្ឋកិច្ច និងវិស័យផ្សេងៗទៀត។ ខ្ញុំសូមវាយតម្លៃខ្ពស់និងកោតសរសើរយ៉ាងក្រៃលែងដល់រាជរដ្ឋាភិបាល ក្រសួងកិច្ចការនារី ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីស្ត្រី ក្រសួងស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ វិស័យឯកជន ព្រមទាំងអង្គការជាតិនិងអន្តរជាតិទាំងអស់ដែលបានរួមចំណែកគាំទ្រការលើកកម្ពស់ស្ថានភាព ជីវភាព សិទ្ធិ ឋានៈតួនាទី សុខមាលភាពស្ត្រី និងកុមារ ហើយមានជំនឿជាក់ជាក់យ៉ាងមុតមាំថា ទោះបីជាយើងកំពង់ប្រឈមនឹងវិបត្តិកូវីដ-១៩ នេះក៏ដោយ ក៏យើងទាំងអស់គ្នាបន្តខិតខំប្រឹងប្រែង និងពង្រឹងកិច្ចសហការរួមគ្នាបន្ថែមទៀតសំដៅលើកកម្ពស់ស្រ្តីរបស់យើងឱ្យកាន់តែមានភាពប្រសើរថែមទៀត។ […]